អង់គ្លេស៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងបើកឆាកការប្រកួតពានរង្វាន់ EURO 2016 ជាមួយនឹងក្រុមជំរើសជាតិរុស្ស៊ី នៅពេលខាងមុខនេះ។

មិនដល់៤ខែទៀតទេ ការប្រកួតនឹងឈានចូលមកដល់។ កាលពីម្សិលមិញផងដែរ គ្រូបង្វឹករបស់ក្រុមជំរើសជាតិតោកំណាចអង់គ្លេស លោក Roy Hodgson បានប្រកាសសមាសភាពកីឡាករ ទាំង២៦នាក់ សំរាប់ត្រៀមក្នុងការប្រកួតពានរង្វាន់ EURO ដែលនឹងមកដល់នៅពេលឆាប់ៗខាងមុខនេះ។

ក្នុងសមាសភាពទាំង២៦នាក់នោះ គឺមានកីឡាករ២រូបដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ដែលមិននឹកស្មានថានឹងអាចមានវត្តមាន នៅក្នុងក្រុមជំរើសជាតិ។ កីឡាករទាំង២រូបនោះគឺ Andros Townsend របស់ក្លិប Newcastle និង កីឡាករវ័យក្មេងរបស់ក្លិប Manchester United កីឡាករ Marcus Rashford។

Townsend គឺជាកីឡករដែលលោក Hodgson ពេញចិត្ត ហើយចំពោះកីឡាកររូបនេះធ្លាប់បានអាក់ខានមិនបានលេងក្នុងព្រឹត្តការណ៏ World Cup កាលពីឆ្នាំ ២០១៤ ដោយសារតែរបួស ដូច្នេះលោក Hodgson សង្ឃឹមថា Townsend នឹងពង្រឹងខ្លួនឯងក្នុងការប្រកួតខាងមុខនេះ។

ចំនែកឯកីឡាករក្មេងជាងគេ Marcus Rashford ដែលទើបតែមានវ័យ១៨ឆ្នាំដែលជាខ្សែប្រយុទ្ធរបស់ក្លិប Manchester United នោះ ទទួលបានឱកាសដ៏អស្ចារ្យមួយក្នុងអាជីពបាល់ទាត់របស់គេ ខណៈដែលលោក Hodgson មិនបានជ្រើសរើសកីឡាករ Jermain Defoe ដែលអាចស៊ុតចូលទីបាន ១៥គ្រាប់ក្នុងក្របខ័ណ្ឌ Premier League ទៅវិញ។

ក្នុងសមាសភាពទាំង២៦នាក់ មានកីឡាករពោរពេញទៅដោយបទពិសោធន៍ក្នុងក្រុមជំរើសជាតិផងដែរ ដូចជាកីឡាករ Joe Hart, Chris Smalling, Gary Cahill, James Milner និងប្រធានក្រុម Wayne Rooney។

គ្រូបង្វឹកលោក Roy Hodgson ក៏បានផ្តល់ឱកាសដល់កីឡាករថ្មីៗមួយចំនួនដែរ​ដូចជាកីឡករ John Stone, Eric Dier, Dele Alli, Raheem Sterling និង Harry Kane។

ប៉ុន្តែក៏ចូលរួមសោកស្តាយផងដែរ ចំពោះកីឡាករ Theo Walcott របស់ក្លិប Arsenal ដែលមិនបានជាប់ជាបេក្ខភាព ដោយសារមានរបួស។ ចំនែកឯ Michael Carrick របស់ក្លិប Man Utd និងខ្សែការពារក្លិប Everton កីឡាករ Phil Jagielka មិនបានជាប់ជាបេក្ខភាពដូចគ្នា។

ខាងក្រោមជាបេក្ខភាព ទាំង២៦នាក់ របស់ក្រុមជំរើសជាតិអង់គ្លេស សំរាប់ត្រៀមការប្រកួត EURO 2016 ៖

# អ្នកចាំទី៖ Joe Hart, Fraser Forster, Tom Heaton

# ខ្សែការពារ៖ Nathaniel Clyne, Kyle Walker, John Stones, Chris Smalling, Gary Cahill, Danny Rose, Ryan Bertrand

# ខ្សែបំរើ៖ Dele Alli, Ross Barkley, Fabian Delph, Eric Dier, Danny Drinkwater, Adam Lallana, Jordan Henderson, James Milner, Raheem Sterling, Andros Townsend, Jack Wilshere

# ខ្សែប្រយុទ្ធ៖ Wayne Rooney, Jamie Vardy, Daniel Sturridge, Harry Kane, Marcus Rashford 

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]