បុរសរត់ម៉ូតូឌុបម្នាក់ បានស្លាប់នៅ កន្លែងកើតហេតុ កាលពីវេលាម៉ោង ៧៖២០ យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ ក្រោយពីពេល ដែលជនរងគ្រោះរូប បានជិះម៉ូតូស្មាស់ យ៉ាងលឿនតែម្នាក់ ឯង ហើយ ជ្រុលចង្កូត ទៅបុករថយន្ត សំាយ៉ុងដឹកសិស្សសាលា ដែលី ស្ថិតនៅ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ព្រាប ធៀង អាយុ២៦ឆ្នាំ មានមុខរបរ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅ ផ្ទះជួលក្នុង ភូមិជំម្ពូវ័ន្ត សង្កាត់ចោមចៅ មានស្រុកកំណើត នៅភូមិតាខេង ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង បានជិះម៉ូតូម៉ាក់ស្មាស់ ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 1A-9898 ជ្រុលទៅ បុករថយន្ត សាំយ៉ុង ដឹកសិស្សសាលា ដែលី ពាក់ស្លាកលេខភ្នំពេញ 2Q-7430 ខណៈកំពុង ដឹក សិស្សចំនួន១០នាក់។

សេចក្តីរាយការណ៍ បានបន្តថា អ្នកបើករថយន្ត មានឈ្មោះ ហ៊ុន គីមសុង មានអាយុ ជាង៤០ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅកន្លែងកើតហេតុ ។

យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ ត្រូវបានសាក្សី ជាច្រើននាក់ បានស្តីបន្ទោស ជនរងគ្រោះ ដែលបាន បើកម៉ូតូលឿន ហើយជ្រុលទៅ បុករថយន្ត ចំពាក់កណ្តាល បណ្តាល ឲ្យស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ ។ រថយន្ត និងម៉ូតូរបស់ភាគីទាំងពីរ ត្រូវបានសមត្ថកិច្ច ស្ទួចយកទៅ រក្សាទុកដើម្បី រង់ចាំការដោះស្រាយ តាមក្រោយខណៈ សពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចប្រគល់ ជូនសាច់ញាតិ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]