ភ្នំពេញ៖ តារាសម្តែង​ Peypey Dy បានលើកឡើងថា វាមិនដែលគ្រាន់តែពាក់ស៊ិចស៊ី ស្ទើតែដើរស្រាត វាជួយលើកស្ទួយ សិល្បះខ្មែរយើង ល្បីល្បាញនោះទេ ។​

តារា​ល្បីល្បាញលើ បណ្តាញសង្គមហ្វេសប៊ុក បានសរសេរ​នៅហ្វេសប៊ុក​ រសៀលថ្ងស​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០១៦ ឲ្យដឹងថា «មានគេលើកឡើងថា សិល្បះយើងមិនអាចរីកចម្រើន ដោយសារនៅប្រកាន់វប្បធម៌ច្រើន ហើយម្ដេចមិនមើល វប្បធម៌នៅប្រទេសជិតខាង? » Peypey Dy បន្តថា «ខ្ញុំនិយាយតាមគំនិតខ្ញុំបន្តិចថា ​បា​ទ​ ពិ​ត​ណា​ស់​ ​ថា​ប្រ​ទេ​ស​​ដូ​ច​ជា​ ​ថៃ​ ​វៀ​ត​ណា​ម​ ​អី​ចឹ​ង​ទៅ​ ​វា​មិ​ន​ដែ​ល​គ្រា​ន់​តែ​ពា​ក់​ស៊ិចស៊ី ​​ស្ទើ​តែដើ​រ​តែ​វា​​​ជួ​យលើ​​កស្ទួ​​យ​ ​សិ​ល្បះ​ខ្មែ​រ​យើ​ង​ល្បី​ល្បា​ញ​នោះ​ទេ​ ​ម្យ៉ា​ង​ពួ​ក​គេ​ទាំ​ង​នោះ​​ពុំ​ដែ​ល​មា​ន ​វ​ប្ប​ធ​ម៌​ច្បា​ស់​លា​ស់​នោះ​ឡើ​យ​ ​និ​យា​យ​ទៅ​ពួ​ក​គេ​ជា​ចោ​​រ​ ​ពី​អ​តី​ត​កា​ល​ ​លួ​ច​តែ​វ​ប្បធ​ម៌​ខ្មែ​រ​​យើ​ង​ប៉ុ​ណ្ណោះ​ ​ហេ​តុ​អ្វី​ដ​ល់​ពេ​ល​នេះ​ ​បែ​រ​ទៅ​ជា​យើ​ង​ទៅ​ច​ម្ល​ង​គេ ​​ស្ទើរ​គ្រ​ប់​​យ៉ា​ង​ទៅ​វិ​ញ​ ​វា​ល្ម​ម​ដ​ល់​ពេ​ល​ស្ដា​រ​ ​កិ​ត្តិ​យស​ស​ម្រា​​ប់​វ​ប្ប​ធ​ម៌ ​ដែ​ល​ធ្លា​ប់​​តែរុ​ង​រឿ​ង​​រ​ប​ស់​ ​យើ​ង​ម​ក​វិ​ញ​ហើ​យ»។​

តារាហ្វេសប៊ុកនេះ បន្តថា « ឧ-ទសវត្សទី ៦០ ៧០ ខ្ញុំខ្មាស់គេណាស់នៅពេល អ្នកនោះនិយាយបែបនេះ វាប្រៀបបីដូចជា អ្នកកំពុងតែមើលងាយ ជាន់ឈ្លីវប្បធម៌របស់ខ្លួនឯងខ្លាំងណាស់ អ្នកឯងគ្មានគំណិតចង់បង្កើតអ្វីដែលថ្មី សម្រាប់សិល្បះខ្លួនឯងនោះទេ ហើយអាគំណិតចាំតែចម្លងនោះ អ្នកគួរប្ដូរខួរក្បាលអ្នក មកដាក់លាមកវិញទៅ វាប្រសើជាង អរគុណ ហើយក៏សូមទោសផងដែរ ពីអ្នកដែលស្រលាញ់វប្បធម៌ខ្មែរ»។​

ទន្ទឹមជាមួយនឹងគ្នានេះដែរ លោក សុះ ម៉ាច ប្រធាន​សមាគមសិល្បៈករខ្មែរ បានប្រាប់ LookingTODAY នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះឲ្យដឹងថា«​មិនមែនភាពល្បាញល្បី របស់ខ្មែរយើង​ ដោយសារតែការ​ថតស្រាតនោះទេ ជាការយល់ខុសហើយ តែ​ដោយសារតែ​មហាជន ​​មិនគាំទ្រ​សិល្បៈខ្លួនឯង​»។​

លោកបន្តថា «មានតែការិះគន់វាយប្រហារ ការលើកទឹកចិត្តមិនសូវមាននោះទេ គ្រាន់តែរឿងកំប៉ិចកំប៉ុក ជាន់គ្នាបន្លិច ហើយ​លំហូរ​ចូលភាពយន្ត បរទេសម៉េចខ្លះ ពីមុន​សិល្បៈខ្មែរយើងយ៉ាងម៉េច​ » ។​

ប្រធាន​សមាគមសិល្បៈករខ្មែរ បានបន្ថែមថា «វាមិនដែលទាល់តែថតស្រាត ទើបវប្បធម៌ និងសិល្បៈខ្មែរ​ល្បាញល្បី ចុះ មិនទៅ​មើលឥណ្ឌាមើល វប្បធម៌គេយ៉ាងម៉េច ដែលតួណា រឿងណា មិនឆ្លងកាត់​ការស្លៀកពាក់ ​ប្រពៃណី​របស់គេ​»៕​

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy