អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona ដែលទើបនឹងឈ្នះពានរង្វាន់ La Liga ក្នុងរដូវកាលនេះ បានដង្ហែក្បួនជាមួយនឹងពាន នៅតាមដងផ្លូវ យ៉ាងសប្បាយរីករាយ ហើយត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រជាង ១០០,០០០នាក់។

ពួកគេបានជិះយន្តហោះពី Granada មកកាន់ទីក្រុងរបស់ខ្លួនវិញ និងធ្វើការជប់លៀងម្តងទៀតជាមួយសមាជិកក្រុមរបស់ខ្លួន។ ហើយរយៈពេល ២៤ម៉ោងក្រោយមកទៀត ទាំងអ្នកគាំទ្រ ទាំងកីឡាកររបស់ Barcelona ទាំងអស់ បានមកជួបជុំគ្នាតាមដងផ្លូវដើម្បីបង្កើតជាពិធីអបអរសាទរដ៏ធំមួយ ដោយមានជាការជិះឡានដង្ហែពានតាមដងផ្លូវយ៉ាងគគ្រឹកគគ្រេងតែម្តង នៅថ្ងៃអាទិត្យម្សិលមិញនេះ។

គួររំលឹកថា បន្ទាប់ពីបំបាក់ក្រុម Granada ៣-0 រួចមក Barcelona បានរៀបចំពិធីអបអរសាទរ និងជប់លៀងតាមដងផ្លូវម្តងដែរ នៅក្នុងទីក្រុង Ciudad Condal កាលពីយប់ថ្ងៃសៅរ៍។

ពិធីជប់លៀងបែបនេះ អាចនឹងមានបន្តទៀត ដោយសារតែ Barcelona នៅមានភារកិច្ចមួយទៀត ដោយត្រូវប៉ះជាមួយក្រុម Sevilla ក្នុងវ័គ្គផ្តាច់ព្រ័តនៃពានរង្វាន់ Spanish Cup ។

បញ្ជាក់ផងដែរថា Barcelona បានឈ្នះពាន La Liga ចំនួន ៦លើក ក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ ដែលធ្វើអោយក្រុមរបស់ខ្លួន ជាក្រុមខ្លាំងក្នុងក្របខ័ណ្ឌបាល់ទាត់អេស្ប៉ាញ ហើយភាពជោគជ័យរបស់ពួកគេនឹងបន្តទៀត ខណៈដែល Real Madrid និង Atletico Madrid វិញកំពុងធ្វើការរៀបចំហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈក្នុងការប្រកួតយកពានរង្វាន់ UEFA Champion League វគ្គផ្តាច់ព្រ័ត នាពេល២សប្តាហ៍ខាងមុខទៀតផងដែរ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]