កូរ៉េខាងត្បូង៖ នាពេលថ្មីៗនេះ ផលិតកម្ម The Music Works បានចេញសេចក្តីប្រកាសជាផ្លូវការថា អតីតសមាជិកវ័យក្មេងនៃក្រុម2NE1 កញ្ញា Minzy ដែលមានឈ្មោះពេញថា Gong Min ji បានក្លាយជាតារាចម្រៀងទោល យ៉ាងពេញសិទ្ធិប្រចាំផលិតកម្មរបស់ខ្លួនហើយ ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ តទៅនេះ។

ំMinzy

កាលពីថ្ងៃទី១៦ ខែឧសភា ម្សិលមិញនេះ អ្នកតំណាងនៃផលិតកម្ម The Music Works បានថ្លែងថា៖ «កញ្ញា Gong Min Ji បានក្លាយជាសិល្បៈករដែលមាន សក្តានុពលគ្មានដែនកំណត់ នៅក្នុងការរីកលូតលាស់គ្រប់ទិដ្ឋភាពទាំងអស់ នៅជុំវិញខ្លួនរបស់នាង។ ដោយពឹងផ្អែកទៅលើ ភាពបិុនប្រសព្វ និងទេពកោសល្យល្អឥតខ្ចោះរបស់នាង ព្រមទាំងមានការជួយលើកស្ទួយ ពីពួកយើងបន្ថែមទៀតនោះ គឺពួកយើងរំពឹងថា ទៅថ្ងៃខាងមុខកញ្ញា Gong Min Ji នឹងក្លាយជាតារាស្រីលំដាប់កំពូល និងមានតម្លៃបំផុត។ ដូច្នេះនៅក្នុងការអនុលោម និងការជឿទុកចិត្ត យើងនឹងព្យាយាមជួយជុំរុញឲ្យកញ្ញា មានភាពរីកចម្រើនលូតលាស់ជាក់ជាមិនខាន»

មិនត្រឹមតែប៉ុណ្ណោះ អ្នកតំណាងក៏បានបន្តទៀតថា៖ «Gong Min Ji នាងគ្រោងនឹងធ្វើជាតន្ត្រីករម្នាក់ ពោលគឺតារាចម្រៀងទោលផង ព្រមទាំងជាអ្នកនិពន្ធសរសេរបទភ្លេង និងទំនុកច្រៀងដោយផ្ទាល់ខ្លួនរបស់នាង​ផង ហើយនាងគ្រោងនឹងបង្ហាញវត្តមាននៅលើឆាកតន្រ្តីជាផ្លូវការម្តងទៀត នៅដើមឆ្នាំក្រោយខាងមុខនេះ»

វីដេអូរាល់ការចង់ចាំទាំងអស់របស់2NE1 ជាមួយMinzy និងការសម្តែងជុំគ្នា៤នាក់ជាលើកចុងក្រោយ

ប្រភព៖ Soompi

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា បន្ទាប់ពីនាងបានចាកចេញពីក្រុម 2NE1មក នាងក៏បានព្យាយាមស្វែងរកទ្រនំថ្មី ដោយកាលពីថ្ងៃទី៥ ខែឧសាភាកន្លងទៅនេះ Minzy នាងបានធ្វើការសម្រេចចិត្តជ្រើសយកទ្រនំថ្មី ជាមួយនឹងផលិតកម្ម Music Works Entertainment ដែលរូបនាងនឹង លេចមុខជាថ្មី ហើយនឹងក្លាយជាតារាចម្រៀងទោល។

ប៉ុន្តែកាលនោះ Minzy មិនទាន់បានចុះកុងត្រានៅឡើយទេ ជាមួយនឹងផលិតកម្មនោះ ហើយ The Music Works ក៏បានលើកឡើងដែរថា «វាពិតប្រាកដណាស់ ដែលថាពួកយើងបានជួបជាមួយនឹង Minzy ដើម្បីពិភាក្សាអំពីរឿងកុងត្រា ប៉ុន្តែវាមិនទាន់បានបញ្ចប់ជាផ្លូវការនៅឡើយទេ»។ ប៉ុន្តែទោះជាយ៉ាង ចុងក្រោយ នៅថ្ងៃទី១៦ នេះ កញ្ញា Minzy ក៏បានសម្រេចចិត្តចុះកុងត្រាជាមួយផលិតកម្មថ្មីនេះ បានយ៉ាងជោគជ័យផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]