ស្វាយរៀង​​ ៖​ ម្ចាស់​បទ ​“​លក់​ស្រូវ​ ជូន​រដ្ឋ ​គឺ​ស្នេហា​ជាតិ​”​ ក្នុង​ទស​វត្ស​ឆ្នាំ​ ១៩៨០​ នា​សម័យ​រដ្ឋ​កម្ពុជា ​បាន​ធ្លាក់ខ្លួន​ ឈឺ​ធ្ងន់ ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ ពី​ស្រុក​កំណើត ​នៅ​ក្នុង​ខេត្ដស្វាយរៀង​ មក​សង្គ្រោះ​ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ មិត្ដ​ភា​ខ្មែរ​-​សូ​វៀត​ (​មន្ទីរពេទ្យ​រុ​ស្ស៊ី​)​ បានទទួលមរណៈភាព នៅព្រឹកថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោង១០៖១០នាទី ដោយជំង្ងឺមហារីកកូនកណ្តុលក្នុង អាយុ៦១ឆ្នាំ។ ​

លោក​យឹ​ម​ ចាន់​រិ​ទ្ធី​ ត្រូវជា​កូន​របស់​ ម្ចាស់​ទ​ “​លក់​ស្រូវ​ជូន​រដ្ឋ​គឺ​ស្នេហា​ជាតិ​”​ បានឱ្យ​ដឹង​ថា​ ឪពុក​របស់​ខ្លួន​ដែល​បាន​ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នេះ​មានឈ្មោះ​យឹ​ម​ ថេ​ង​ អាយុ​៦១​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ វាល​យន្ដ​ សង្កាត់​-​ក្រុង​-​ខេត្ដ​ស្វ​សាយ​ រៀង​ បច្ចុប្បន្ន​មាន​ទីលំនៅ​ផ្ទះ​លេខ​១១៧​ សង្កាត់​ផ្សារ​ថ្មី​ទី​២​ ខណ្ឌ ដូនពេញ​ រាជធានី​ ភ្នំពេញ​។​

កូនប្រុស​ម្ចាស់​បទ​ក្នុង​ទស​វត្ស​ ឆ្នាំ​៨០​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ ឪពុក​ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​កាលពី​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០១៦​ ហើយ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​រៀត​នៅ​ព្រឹក​ ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៦​។ ឪពុក​របស់​លោក ​មានកូន​ប្រុស​៤​នាក់​ ហើយ​ប្រពន្ធ​ បាន​ស្លាប់​ចោល​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៤​ ដោយ​ជំងឺ​បេះដូង​ ។​

នៅ​ក្នុង​អាជីព​ជា​អ្នក​ សិល្បៈ​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៨០​ឪពុក​របស់​លោក ចាន់រិទ្ធី ​បាន​ច្រៀង​បទ​ចម្រៀង​ជា​ច្រើន​នា​ សម័យ​រដ្ឋ​កម្ពុជា​នោះ​ បទ​ដែល​ទស្ស​ និក​ជន​ នា​ទស​វត្ស​នោះ​ល្បី​សុះសាយ​គឺ​ បទ​“​លក់​ស្រូវ​ជូន​រដ្ឋ​គឺ​ស្នេហា​ជាតិ​”​។​

នៅ​មាន​បទ​ជា​ច្រើន​ទៀត​ដូច​ជា​បទ​ស្ម័គ្រ​ ចិត្ដ​ចូល​បម្រើ​យោធា​ បទ​ការពារ​បេ​តិក​ ភណ្ឌ​ខ្មែរ​ បទ​មើល​ខេត្ដស្វាយរៀង​ ព្រម​ ទាំង​បទ​ចម្រៀង​ប្រមាណ​ជាង​៥០​បទ​ ទៀត​ដែល​ឪពុក​របស់​ខ្លួន​បាន​ច្រៀង​នៅ​ ក្នុង​សម័យ​នោះ​។​ បទ​ចម្រៀង​លក់​ស្រូវ​ជូន​រដ្ឋ​គឺ​ស្នេហា​ ជាតិ​នេះ​និពន្ធ​ដោយ​លោក​មាស​ សុខ​ និង​អ្នក​រៀបចំ​ទំនុកភ្លេង​ដោយ​លោក​ យិ​ន​ ឆ​ង​ បាន​និពន្ធ​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៩៨៣​ ។​

ក្នុង​សម័យ​រដ្ឋ​កម្ពុជា​នោះ​បទ​ នេះ​បាន​ចាក់​នៅ​តាម​រលកធាតុអាកាស​ វិទ្យុជាតិ​មានការ​ចាប់អារម្មណ៍​យ៉ាង​ ខ្លាំង​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​ដែល​បាន​ រួច​ផុត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]