ភ្នំពេញ ៖ អាជីវករលក់មាស នៅផ្សារ ស្ទឹងមានជ័យពីរនាក់ប្ដីប្រពន្ធ ត្រូវបានក្រុម ចោរប្លន់ មានគ្នាពីរនាក់បានធ្វើសកម្មភាព បាញ់ប្រហារបណ្ដាល ឱ្យត្រូវបុរសជាប្ដីចំនួន មួយគ្រាប់ចំកាំភួនជើង ប៉ុន្ដែអំពើប្លន់នេះមិនបាន សម្រេចនោះឡើយ ដោយសារតែមានការ ស្រែកឆោឡោពីសំណាក់ជនរងគ្រោះនិង ប្រជាពលរដ្ឋ ដែលនៅក្បែរនោះធ្វើឱ្យក្រុម ចោរបានជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ប៉ុន្ដែមិនបានយកគ្រឿងអលង្ការនិងទ្រព្យ សម្បត្ដិបាន នោះទេ ។

សកម្មភាពប្លន់ដែលធ្វើឡើង ខណៈដែល ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ បានជិះម៉ូតូ ឌុបគ្នាចេញពីផ្សារ ហើយឈប់មុខផ្ទះប្រុង ចូលនោះ បានកើតឡើងកាលពីល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅមុខផ្ទះ ជនរងគ្រោះតែម្ដង តាមបណ្ដោយផ្លូវព្រះមុនី រ៉េត ផ្ទះលេខ៦អា ក្រុមទី៨ ភូមិដំណាក់ធំមួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍នេះផ្ទាល់បានឱ្យដឹងថា លោកឡេង ត្រង់ អាយុ៥៣ឆ្នាំ ជាអាជីវករ លក់មាសនៅ ផ្សារស្ទឹងមានជ័យ បានឌុប ប្រពន្ធរបស់ខ្លួនមក អ្នកស្រី ហាក់ ស៊ីយឿន ផ្ទះវិញ នៅចំណុចកើត ហេតុខាងលើ ។

ប្រភពព័ត៌មានបានបន្ដថា នៅពេលដែល ជនរងគ្រោះទាំងពីរបានឈប់ម៉ូតូនៅមុខផ្ទះ ហៀបនឹងចូលទៅហើយនោះ ស្រាប់តែជន សង្ស័យ ចំនួនពីរនាក់ ជិះម៉ូតូម៉ាកសេ១២៥ មួយគ្រឿង បានឈប់ក្បែរជនរងគ្រោះហើយ ដកកាំភ្លើងភ្ជង់និងបញ្ជាឱ្យបើកកែបម៉ូតូប៉ុន្ដែ មិនឃើញអ្វី ហើយភ្លាមៗនោះ ក៏មានការ ប្រតាយប្រតប់ពីជនរងគ្រោះ ធ្វើឱ្យក្រុមចោរ បង្ខំចិត្ដបាញ់ចំនួន៤គ្រាប់ ប៉ុន្ដែត្រូវជនរង គ្រោះចំនួន១គ្រាប់ ចំកាំភួនជើង ។ ដោយឡែក ស្ដ្រីជា ប្រពន្ធបានរួចផុត ពីការបាញ់ប្រហារនេះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យ ដឹងទៀតថា ក្រុមចោរទំនងជិះតាមពីក្រោយ ជនរងគ្រោះនៅពេលធ្វើដំណើរចេញពីផ្សារ ស្ទឹងមានជ័យ ហើយពេលមកដល់មុខផ្ទះក៏ សម្រេចធ្វើសកម្មភាពបាញ់ប្លន់តែម្ដង ប៉ុន្ដែ ចំថ្ងៃស៊យរបស់ពួកវា គឺប្លន់មិនបានសម្រេច យកគ្រឿងអលង្ការទ្រព្យសម្បត្ដិនិងម៉ូតូរបស់ ជនរងគ្រោះឡើយ ។

សេចក្ដីរាយការណ៍បានបន្ដថា នៅពេល បាញ់ជនរងគ្រោះរួចធ្វើឱ្យមានការភ្ញាក់ផ្អើល និងស្រែកឆោឡោពីប្រជាពលរដ្ឋនៅក្បែរ នោះ បានធ្វើឱ្យក្រុមចោរតំរង់កាណុងកាំភ្លើង ឆ្ពោះទៅប្រជាពលរដ្ឋរួចហើយក៏ជិះម៉ូតូគេច ខ្លួនចេញពីកន្លែងកើតហេតុ ដោយសុវត្ថិភាព។
ជនរងគ្រោះជាប្ដី ត្រូវបានសាច់ញាតិជួយ ដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះអាយុជីវិត ។

ពីកន្លែងកើតហេតុ គេសង្កេតឃើញ អាជ្ញាធរមូលដ្ឋានដឹកនាំដោយលោកចៅ សង្កាត់សេង សាញ់ និងកម្លាំងសមត្ថកិច្ច រួមមាននគរបាល និងអាវុធហត្ថ បានចុះទៅ ត្រួតពិនិត្យ និងសាកសួរសាក្សីក៏ដូចជាជន រងគ្រោះនៅកន្លែងកើតហេតុ ។

សមត្ថកិច្ចមូលដ្ឋានក្រោយពីបានសួរ សាក្សីជាច្រើននាក់បានឱ្យដឹងថា ជនសង្ស័យ ទាំងពីរនាក់មានកាំភ្លើងខ្លីចំនួនពីរដើម ដោយ ម្នាក់យកកាំភ្លើង ភ្ជង់និងបាញ់ជនរងគ្រោះ រី ឯគ្នាវាម្នាក់ទៀត យកកាំភ្លើងភ្ជង់ទៅកាន់ ប្រជាពលរដ្ឋនៅក្បែរនោះ ដើម្បីកុំឱ្យចូល ជួយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]