ក្មេងស្រីម្នាក់ដែលមានអាយុ១៥ឆ្នាំ បានត្រូវគេចាប់ខ្លួន បន្ទាប់ពីនាងបានជាប់ទោស ដោយសារតែនាងបានប្រើភ្លើង ដើម្បីដុតក្រុមគ្រួសារនាងទាំងមូល។

សមាជិក៦នាក់ ដែលរួមទាំងនាង ដែលនាងមិនត្រូវបានគេបញ្ចេញឈ្មោះនោះទេ ព្រោះតែនាងមិនទាន់គ្រប់អាយុ១៨ឆ្នាំ ត្រូវបានរងរបួសដោយសារតែ ភ្លើងឆេះផ្ទះរបស់ពួកគេនៅ Clayton សហរដ្ឋអាមេរិច កាលពីពេលថ្មីៗនេះ។ អជ្ញាធរបានជឿជាក់ថា ម្ដាយនិងបងប្រុសរបស់ក្មេងស្រី នេះរងរបួសយ៉ាងធ្ងន់ធ្ងរ ពីព្រោះតែពួកគេ បានជួយសមាជិកដទៃទៀត ដែលកំពុងតែនៅក្នុងភ្លក់ភ្លើង។ សមាជិក៤នាក់ ត្រូវបានរងរបួសយ៉ាងខ្លាំង និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ក្នុងតំបន់។ សម្រាប់ក្មេងស្រីនេះត្រូវបានរងរបួស ត្រង់ត្រគាកព្រោះនាងបានលោតពីជាន់ទី ២នៃបង្អួត។ ប៉ូលីសបានស្រាវជ្រាវ និងបានបញ្ជាក់ឲ្យដឹងថា ភ្លើងនេះចាប់ផ្ដើមឆាបឆេះពីជាន់ទី២ ដោយការប្រើសាំងដុត ដែលសម្រាប់ពេលនេះក្មេងស្រីនេះកំពុងតែប្រឈមមុខ នឹងតុលាការ។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះបញ្ហារបស់ក្មេងស្រីនេះ តើដោយសារតែមូលហេតុអ្វីបាន ជានាងហ៊ានប្រើសាំងដុតផ្ទះ និងចង់សម្លាប់ក្រុមគ្រួសារ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]