អេស្ប៉ាញ៖ បាល់ទាត់លីកកំពូលក្នុងទ្វីបអ៊ឺរ៉ុប បានស្វែងរកឃើញនូវជើងឯកអស់ហើយ ប៉ុន្តែនៅសល់តែលីករបស់អេស្ប៉ាញមួយគត់ ដែលមិនទាន់រកឃើញនូវអ្នកឈ្នះ ឥឡូវនេះពេលវេលានៃសមរភូមិចុងក្រោយ បានមកដល់ហើយដើម្បីស្វែងរកឲ្យឃើញថាអ្នកណាជាជើងឯក លីកកំពូល La Liga រវាងក្លិបអ្នកមានបុណ្យ Barcelona និងក្លិបអធិរាជស Real Madrid។

ក្លិបខ្លាំងៗទាំង៣ របស់អេស្ប៉ាញ ឥឡូវនេះសល់តែ២ប៉ុណ្ណោះ ដោយសារតែការបរាជ័យរបស់ក្លិប Atletico Madrid ជាមួយនិងក្លិប Levante កាលពីសប្តាហ៍មុនធ្វើឲ្យខ្លូនបាត់បង់ សិទ្ធក្នុងការប្រជែងយកពានរង្វាន់ ខណៈដែល Barcelona នៅតែបន្តការព្យាយាមរបស់ខ្លួនក្នុងការប្រជែង យកពានជាមួយនឹង Real Madrid ដើម្បីក្លាយជាម្ចាស់ជើងឯក La Liga លើកទី២៤។ Barcelona គឺជាក្រុមកំពូលតារាងដែលមានតែមួយពិន្ទុប៉ុណ្ណោះឃ្លាតពី Real Madrid  ហើយយប់នេះវេលាម៉ោង១០ (ម៉ោងក្នុងប្រទេស) Barcelona នឹងត្រូវទទួលស្វាគមន៍ដោយក្រុម Granada ខណៈដែល Real Madrid ត្រូវស្វាគមន៍ ដោយក្រុម Deportivo វេលាម៉ោង១០យប់ដូចគ្នា។

គួរបញ្ជាក់ផងដែរថា Real Madrid ដែលដឹកនាំដោយលោក Zinedine Zidane ចាំបាច់ត្រូវតែឈ្នះនូវការប្រកួតយប់នេះ ដើម្បីក្លាយជាជើងឯក ដោយសង្ឃឹមថា Barcelona ចាញ់ឬស្មើ ។ តែទោះជាយ៉ាងណាក៏ដោយ Barcelona ក៏មិនត្រូវភ្លាត់ដែរ ពួកគេចាំបាច់ត្រូវតែឈ្នះដូចគ្នាដើម្បីការពារតំណែងជើងឯករបស់ខ្លួន។

*បញ្ជាក់៖ បើ Barcelona ឈ្នះយប់នេះពួកគេនឹងលើក ពានស្វ័យប្រវត្តិ ទោះបីជា Real Madrid ឈ្នះដូចគ្នាក៏ដោយ ដោយសារតែពិន្ទុក្នុងតារាងចំណាត់ថ្នាក់របស់ Barcelona មានប្រៀបជាង។ ក្រឡេកមកមើល ក្រុមបាតតារាងវិញ ក្រុម Rayo Vallecano, Sporting Gijon និង Getafe កំពុងតែព្យាយាមរៀងៗខ្លួនក្នុងការប្រកួត ថ្ងៃអាទិត្យស្អែកនេះ ដើម្បីរក្សាតំណែងរបស់ពួកគេក្នុងក្របខ័ណ្ឌ La Liga បាននៅរដូវកាលក្រោយ។

ចាំមើលថាយប់នេះរវាង Barcelona និង Real Madrid មួយណាជាជើងឯក នៃពានរង្វាន់ La Liga?

រូបភាព៖ សមរភូមិចុងក្រោយរបស់ក្រុម Real Madrid និង Barcelona ដើម្បីប្រជែងយកពាន
រូបភាព៖ រូបភាពលើកពានកាលពីរដូវកាលមុនរបស់ក្លិប Barcelona។ តើពួកគេអាចធ្វើវាម្តងទៀតបានទេនៅយប់នេះ?

ប្រភព៖ skysports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]