សម្រាប់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ខ្មែរឡូត សូមចែកជូនប្រិយមិត្ដអ្នកអាន នូវវីដេអូដ៏គួរឲ្យចាប់អារម្មណ៍ និងទាក់ទាញមួយរបស់ កម្មវិធី Britain's Got Talent សម្រាប់រដូវកាលឆ្នាំ ២០១៦នេះ។

វីដេអូខាងក្រោមនឹង បង្ហាញពីបេក្ខជនមួយក្រុមឈ្មោះ Boogie Storm ដែលពួកគេមានអាយុចន្លោះពី ១៧ឆ្នាំ ទៅ ២៤ឆ្នាំ បាននាំគ្នាពាក់សំលៀកបំពាក់ បែបមនុស្សយន្ដចូលសង្គ្រាម និងពួកគេបានបង្ហាញសមត្ថភាព និងភាពបិុនប្រសប់ តាមរយៈការរាំទៅតាមចង្វាក់ចម្រៀង ដែលបន្លឺឡើង ទៅកាន់គណកម្មការ។ យ៉ាងណាមិញ សកម្មភាពជាក្រុមរបស់ពួកគេ ពិតជាធ្វើឲ្យគណកម្មការ និងទស្សនិក នាំគ្នាចំហមាត់មើល និងសរសើរគ្រប់ៗគ្នា ដែលចុងក្រោយពិតជាមិនខុសបំណង ដោយពួកគេបានទទួលកណ្ដឹងមាសពីគណកម្មការ។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

គួររំលឹកថា កាលពីឆ្នាំ២០១៥មុននេះ ក៏មានកុមារាអាយុទើបតែ ៧ឆ្នាំម្នាក់ បានឡើងបង្ហាញ សមត្ថភាពដ៏អស្ចារ្យមួយលើ ឆាក Britain got's talent 2015 នេះដូចគ្នា ដែលបានធ្វើឲ្យទស្សនិកជន និង គណកម្មការ មើលឡើង ចំហមាត់ និងស្រែកហ៊ោទះដៃ ស្ទើរគ្រប់គ្នា។

តាមរយៈវីដេអូ បង្ហាញឲ្យឃើញថា បេក្ខភាព វ័យក្មេងនេះ បានប្រាប់គណៈកម្មការថា គេមានឈ្មោះ Leo និងមានអាយុ ៧ឆ្នាំ ឡើងមក បង្ហាញសមត្ថភាពលេងព្យ៉ាណូព្យ៉ាណូ ដោយបិទភ្នែក។ បន្ទាប់ពីបញ្ចប់ការ សម្តែងរបស់ Leo គណៈកម្មាករទាំង បួននាក់ បាន ឆ្លើយថា "yes " ទាំងអស់គ្នា ហើយ បានអនុញ្ញាតឲ្យ Leo បានឡើងទៅវគ្គ ជម្រុះបន្តទៀត។ សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]