នារីដ៏ស្រស់ស្អាតម្នាក់ បានលុបលាងការតុបតែងមុខនាងចេញ ដើម្បីបង្ហាញពីមុខមាត់ពិតប្រាកដរបស់នាង ថាតើមុខនាងមើលទៅជាយ៉ាងណា ប្រសិនជាមិនផាត់មុខនោះ?

យ៉ាងណាមិញ វីដេអូរបស់ស្រីស្អាតខាងលើ ទទួលការចាប់អារម្មណ៍ និងមានអ្នកទស្សនាជាច្រើន ដោយសារតែពួកគេ គ្រប់គ្នាចង់ស្គាល់ពីមុខមាត់ពិតនាង ថានាងនៅតែស្អាតឬទេ ប្រសិនជាគ្មានម្សៅយោងនោះ។ នៅក្នុងវីដេអូ នាងចាប់ផ្ដើមនិយាយថា ពេលខ្លះ ខ្ញុំគិតថា ខ្ញុំក៏ស្រស់ស្អាតដែរ តែជាក់ស្ដែងក៏ព្រោះតែខ្ញុំ ចេះផាត់មុខបានស្អាតគួរសម។ បន្ដមក នាងចាប់ផ្ដើមដករោមភ្នែកក្លែងក្លាយចេញ និងជូតម្សៅលើផ្ទៃមុខចេញ ហើយនៅចុងបញ្ចប់វីដេអូ នាងនិយាយថា ការពិតទៅនៅលើលោកនេះ គ្មានស្រីរូបអាក្រក់នោះទេ លុះត្រាតែពួកគេខ្ជិល

ទោះជាយ៉ាងណា មហាជនដែលទស្សនាវីដេអូនាងរួច បាននិយាយសឹងតែគ្រប់មាត់ថា នាងនៅតែស្រស់ស្អាត ទោះជាគ្មានម្សៅគ្របដណ្ដប់ពីលើមុខ។ ចុះប្រិយមិត្ដវិញយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូនាងនៅខាងក្រោមនេះ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

ងាកមកមើលតារាកូរ៉េឯណេះវិញ នាង Nana ដែលសមាជិកក្រុមចម្រៀងស្រី After School បានជាប់លេខ១ ជាតារាស្រី ដែលមានមុខស្អាតបំផុត ក្នុងចំណោមនារីទាំង ១០០នាក់ ដែលខ្មែរឡូតធ្លាប់បានចុះផ្សាយ កាលពីលើកមុនផងដែរនោះ កាលពីថ្មីៗនេះដែរ នាង Nana បានធ្វើឲ្យអ្នកគាំទ្រ តក់ស្លុតយ៉ាងខ្លាំង ព្រោះបានឃើញរូបសម្រស់ពិត​ ពេលនាងមិនតុបតែងមុខ ក្នុងកម្មវិធីទូរទស្សន៍មួយ។ នៅក្នុងនោះដែរ ក៏មានមតិជាច្រើន បានរិះគន់នាងយ៉ាងចាស់ដៃ ផងដែរថា៖

"ខ្ញុំពិតជាតក់ស្លុត ដោយសារតែមុខដ៏អាក្រក់របស់នាង"

"វាពិតជាអាក្រក់ខ្លាំងណាស់ ហើយនាងដូចជាមនុស្សប្រុស​ម្នាក់ ពេលអត់ផាត់មុខអញ្ចឹង"

"នេះជារឿងពិត ពេលមិនតុបតែងមុខ ហើយតារាទាំងអស់ គឺដូចគ្នា​ នឹងមនុស្សធម្មតា"៕

រូបភាព បន្ទាប់ពីតុបតែងមុខ
រូបភាព មុខធម្មជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]