អ្នកស្រាវជ្រាវ ដែលភ្ជាប់ការធាត់ ដុះក្បាលពោះ ទៅនឹងការអន់ថយ ដល់សតិបញ្ញា និយាយថា ការលើសទម្ងន់ មិនគ្រាន់តែផ្តល់ផល អាក្រក់ ដល់ចង្កេះប៉ុណ្ណោះទេ តែវាក៏មិនល្អសម្រាប់ ខួរក្បាលដែរ។

ជំនាញ ការនានា នៅមិនទាន់ច្បាស់ទេថា ហេតុអ្វីបានជា មានករណីនេះ ប៉ុន្តែកត់សម្គាល់ថា បម្រែបម្រួល ការរំលាយអាហារក្នុងរាងកាយ ដូចជា កម្រិតស្ករក្នុងឈាមឡើងខ្ពស់ និងជាតិខ្លាញ់កើនឡើង ទំនងជាជាប់ ពាក់ព័ន្ធក្នុងរឿងនេះ។

ការធាត់ដុះក្បាលពោះ គឺជាសញ្ញាណមួយដោយសារកត្តាគ្រោះថ្នាក់សម្រាប់ភាពវិកលចរិក។ កន្លងមក ការងារស្រាវជ្រាវនេះ (ផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តីប្រសាទសាស្ត្រ - Neurology) បានសង្កេត លើសុខភាព ប្រជាជនអង់គ្លេសចំនួន ៦០០០នាក់ ក្នុងរយៈពេលជាងមួយទសវត្សរ៍។ សិក្ខាកាមដែលមានអាយុពី ៣៥ និង ៥៥ឆ្នាំ បានធ្វើតេស្តលើការចងចាំ និងការយល់ដឹងផ្សេងៗទៀត ៣ដងក្នុងរយៈពេល ១០ឆ្នាំ។ ទាំងអ្នកដែលធាត់ និងអ្នកដែលមានបម្រែបម្រួលការរំលាយអាហារក្នុងរាងកាយមិនល្អ បង្ហាញពីការចុះខ្សោយយ៉ាងលឿន លើពិន្ទុធ្វើតេស្តការយល់ដឹង ធៀបនឹងអ្នកផ្សេងទៀតនៅក្នុងការសិក្សា។

ការសិក្សាស៊ីជម្រៅផ្សេងៗរបស់ជំនាញការនានាបញ្ជាក់ថា ពួកគេគ្រាន់តែពិនិត្យទៅលើមុខងារយល់ដឹងប៉ុណ្ណោះ មិនមែនភាពវិកលចរិកទេ។ ព្រំដែនរវាងអាយុធម្មតា ការអន់ថយយល់ដឹងចុះខ្សោយ និងភាពវិកលចរិក គឺនៅ ស្រពេចស្រពិល មិនមែនការអន់ថយទាំងអស់ ធ្វើឲ្យវិកលចរិកនោះទេ។

សិក្ខាកាមសិក្សាទាំងអស់មកពីក្រុមមួយនៃកម្មករស៊ីវិលនានា ដែលអាចធ្វើឲ្យគំហើញ មិនអាចប្រើការ បានជាទូទៅសម្រាប់ប្រជាជនផ្សេងទៀតបានទេ។ ពួកគេនិយាយថា “ចាំបាច់ត្រូវមានការស្រាវជ្រាវច្រើនទៀត ដើម្បីពិនិត្យលើប្រសិទ្ធភាពនៃកត្តាស្សែន តើគេធាត់តាំងពីពេលណាមក កត្តាវិកលចរិកដ៏គ្រោះថ្នាក់នានា និងពិនិត្យទៅលើពិន្ទុធ្វើតេស្តរយៈពេលយល់ដឹងក្នុងភាពជាមនុស្សចាស់ ដើម្បីយើងយល់បានកាន់តែ ប្រសើរ នៃទំនាក់ទំនងរវាងមុខងារធាត់ដុះពោះ និងការយល់ដឹង ដូចជាការគិត ការដោះស្រាយ និងការចងចាំ។”

លោក ហ្ស៊ឺឡេយ ក្រេម៉ឺ អ្នកស្រាវជ្រាវចក្រភពអង់គ្លេសនៃ វិទ្យាស្ថាន Alzheimer និយាយថា “យើងនៅមិនទាន់ ដឹងថាហេតុអ្វី បានជា ការធាត់ដុះពោះ និងវិកលចរិកមិនប្រក្រតី មានទំនាក់ទំនងជាមួយនឹងការខ្សោយខួរក្បាល ប៉ុន្តែកម្រិតភាពធាត់ ចេះតែកើន វាជាប្រការសំខាន់ណាស់ ដែលត្រូវសិក្សាឲ្យស៊ីជម្រៅបន្តិច ទៅក្នុងទំនាក់ទំនងនេះ។

នៅពេលដែលការសិក្សា ផ្តោតលើការចុះខ្សោយការយល់ដឹង ការសិក្សាមុនៗលើកឡើងថា “របបអាហារដែល មានសុខភាព ហាត់ប្រាណទៀងទាត់ ការមិនជក់បារី និងការពិនិត្យសម្ពាធឈាម និងខ្លាញ់សម្រាប់ មនុស្សវ័យ កណ្តាល ក៏អាចជួយទប់ទល់ដល់ វិកលចរិកបានដែរ។ ដោយតួលេខវិកលចរិកកើនឡើងដល់រាប់លាននាក់ គំហើញបានលើកឡើងថា យើងត្រូវដឹងពីសុខភាពទូទៅរបស់ខ្លួនម្នាក់ៗអស់មួយជីវិត”៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]