បរទេស៖ ប្រិយមិត្តប្រហែលជាធ្លាប់បានស្គាល់ នូវកំពូលតារាចម្រៀងរ៉េប ដ៏ល្បីលំដាប់ពិភពលោក Akon ហើយមែនទេ? ថ្វីបើរយៈពេលថ្មីៗចុងក្រោយនេះ តារាវ័យ ៤៣ឆ្នាំ រូបនេះហាក់ដូចជា មិនបានបង្ហាញវត្តមាន ក៏ដូចជាបទចម្រៀងថ្មីក៏ដោយ តែចំនូននៃអ្នកគាំទ្ររូបគាត់ គឺច្រើន មិនអាចមើលស្រាលបានឡើយ។

តែយ៉ាងណាមិញ ក៏អ្នកគាំទ្រភាគច្រើន ប្រហែលជាមិនធ្លាប់បានដឹង រឿងរ៉ាវពិតទាក់ទង នឹងតារាចម្រៀងរ៉េប និងជាម្ចាស់បទ Smack That, I wanna love you បានច្រើនឡើយ ដូច្នេះហើយខាងក្រោមនេះ គឺជារឿងរ៉ាវពិតទាំង១០យ៉ាង របស់ Akon៖

១.ឈ្មោះពិតរបស់ Akon នោះគឺ Aliaume Damala Badara Thiam
២.Akon ចូលចិត្តលាក់អាថ៌កំបាំងពីថ្ងៃកំណើតរបស់ខ្លួន មិនឲ្យអ្នកដទៃដឹង ដែលមិនប្រាកដ ថាជាថ្ងៃទី១៦ ឬទី៣០ ខែមេសា នោះទេ។
៣.តារាចម្រៀងរ៉េបរូបនេះ ចូលចិត្តលេងឧបករណ៍តន្ត្រីជាខ្លាំង
៤.តារាវ័យ៤៣ឆ្នាំនេះ ធ្លាប់ជាប់ទោស កាលពីអំឡុងឆ្នាំ១៩៩៨ ក៏ព្រោះតែទទួលរង ការចោទប្រកាន់ជាច្រើនករណីមានដូចជា ការប្លន់ប្រដាប់អាវុធ, ចែកចាយថ្នាំញៀន ជាដើម
៥.Akon ជាមនុស្សម្នាក់ដែលមានចិត្តបុណ្យ និងធ្លាប់បានជួយមនុស្សជាច្រើន
៦.កំពូលតារាចម្រៀងរូបនេះ ធ្លាប់មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ ដ៏សែនអាក្រក់មួយ កាលពីឆ្នាំ២០០៧ ដោយកាលនោះ វីដេអូដែលបង្ហាញពីសកម្មភាពរបស់ Akon រាំបែបស្រើបស្រាល ជាមួយនឹងក្មេងស្រីវ័យ១៤ឆ្នាំម្នាក់ បានល្បីសុះសាយ ពេញបណ្តាញអ៊ិនធើណេត។ ម្យ៉ាងវិញទៀតពេលនោះ Akon ក៏ទទួលរងព្រនង់រិះគន់ ពីសំណាក់អ្នកគាំទ្រ របស់គេមិនតិចនោះដែរ
៧.Akon ក៏កើតមានរឿងអាស្រូវមួយទៀត ដោយបានកើតឡើងនៅក្នុងទីក្រុងញូវយ៉ក ខណៈពេលនោះ មានក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ បានព្យាយាមឡើងទៅកាន់ឆាក ភ្លាមៗនោះ Akon ក៏បានស្ទុះទៅចាប់ ក្មេងប្រុសនោះ រួចគ្រវែងគេទៅកាន់ ហ្វូងមហាជនវិញ ដែលសកម្មភាពនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងទទួលរងផលប៉ះពាល់ ច្រើនគួរសម
៨.តារាចម្រៀងរូបនេះ បានបើកអង្គការមនុស្សធម៌ នៅក្នុងទ្វីបអាហ្រ្វិក
៩.Akon ព្យាយាមយ៉ាងខ្លាំង នៅក្នុងការងារគម្រោងមួយ ដើម្បីនាំយកអគ្គិសនី ទៅដល់ផ្ទះប្រជាជន ជាង១លានផ្ទះ នៅក្នុងទ្វីបអាហ្រ្វិក
១០.Akon គឺសុទ្ធតែមានក្រុមយោធា ហែហមពីក្រោយ នៅពេលដែលរូបគេ ធ្វើដំណើរពី ព្រលានយន្តហោះ មកកាន់គេហដ្ឋាន

ទាំងនេះគឺជារឿងរ៉ាវពិតទាំង១០យ៉ាង ដែលទាក់ទងនឹងកំពូលតារាចម្រៀងរ៉េប Akon ដែលភាគច្រើនប្រិយមិត្តយើង មិនធ្លាប់បានដឹងនោះទេ៕

ប្រភព៖ lollipop

កំណត់ហេតុខ្មែរឡូត៖

ជាមួយគ្នានេះដែរ តារាចម្រៀងស្រីរូបស្រស់ សមាជិកក្រុម 2NE1 នាង Sandara Park បានក្លាយខ្លួនជា តារាល្បីម្នាក់ យ៉ាងឆាប់រហ័សបំផុត ក៏ព្រោះតែរូបសម្រស់ ដ៏គួឲ្យស្រឡាញ់ និងគួឲ្យក្នាញ់ របស់នាងនោះឯង។

ក្រៅពីអ្វីៗគ្រប់យ៉ាង ដែលនាងមាន និងបង្ហាញនៅលើ កញ្ចក់ទូរទស្សន៍កន្លងមក អ្នកគាំទ្ររបស់នាង Sandara Park ខ្លះប្រហែលជា មិនដែលបានដឹងថារូបនាង នៅមានរឿងរ៉ាវឯកជនប្លែកៗ ជាច្រើនទៀត ដែលពួកគេមិនដែលបានដឹងពីមុនមក។ តោះ! ទៅទទួលជ្រាបទាំងអស់គ្នា៖

១. មុនពេលចូលក្រុម 2NE1 នៅកូរ៉េខាងត្បូង នាង Sandara Park គឺជាតារាម្នាក់នៅ ប្រទេសហ្វីលីពីន រួចទៅហើយ។ នាងធ្លាប់បានបង្ហាញខ្លួន នៅក្នុងខ្សែភាពយន្ត រឿងភាគទូរទស្សន៍ និងវីដេអូពាណិជ្ជកម្មនានា។

២. នាង Sandara Park មានប្អូនប្រុសឈ្មោះ Park Sang Hyun រឺ Thunder ជាតារាចម្រៀងដូចនាងដែរ ប៉ុន្តែស្ថិតក្នុងក្រុម MBLAQ។

៣. នាង Sandara Park មានស្រុកកំណើតនៅឯ Busan ដូច្នេះហើយការ និយាយស្តីរបស់នាង គឺបែបអ្នកស្រុកនៅទីនោះ។

៤. នាង Sandara Park តែងតែផ្ញើរសារជាអក្សរ ជំនួសឲ្យការហៅទូរស័ព្ទ ទាក់ទងគ្នា ព្រោះនាងគិតថា និយាយតាមទូរស័ព្ទ ហាក់ដូចជារាង ឆ្គងៗម៉េចទេ។

៥. ឈុតថើបមាត់របស់នាង Sandara Park និង លោក TOP ក្នុងវីដេអូចម្រៀងបទ "I'm Sorry" មិនមែនជាការពិតឡើយ គឺគ្រាន់តែជាបច្ចេកទេស កាម៉េរា៉ប៉ុណ្ណោះ។

៦. នាង Sandara Park ខ្លាចសត្វឆ្កែ និងសត្វធំៗ ទោះបីជាឆ្កែរបស់តារារួមដំបូល G-Dragon ក៏នាងធ្លាប់វាយ ដោយគ្មានការលើកលែងដែរ។

៧.ប្រសិនបើនរណាម្នាក់ មិនឆ្លើយតបការផ្ញើរសាររបស់នាង នោះនាងនឹងលុបឈ្មោះពួកគេ ចេញពីសៀវភៅទូរស័ព្ទ សូម្បីតែសមាជិករួមក្រុម 2NE1 ក៏នាងធ្លាប់ធ្វើដាក់ពួកគេ យ៉ាងដូច្នោះដែរ។

៨. នៅក្នុងកិច្ចសម្ភាសន៍មួយ នាង Sandara Park បានបង្ហើបថា ទម្រង់បុរសក្នុងក្តីសុបិន្តរបស់នាង គឺតារាសម្តែង លោក Won Bin។

៩. នាង Sandara Park ចូលចិត្តលួចយកទូរស័ព្ទមិត្តភក្តិមកផ្លាស់ប្តូររូប Wallpaper ដាក់ជារូបនាងវិញ។

១០. ឈ្មោះចម្លែក ៣ព្យាង្គ របស់នាង Sandara Park គឺមកពីឈ្មោះ មេទ័ពបុរាណកូរ៉េ លោក Kim Yushin ដែលពីក្មេងលោក មានឈ្មោះថា San Sa Ra។

១១. នាង Sandara Park ធ្លាប់ធ្លាយរូបលើគ្រែ ជាមួយបុរសម្នាក់ដែល មនុស្សគ្រប់គ្នាគិតថា ជារឿងឯកជនរបស់នាង ប៉ុន្តែនោះគ្រាន់តែជា ឈុតសម្តែងនៅក្នុង កម្មវិធីទូរទស្សន៍ របស់ហ្វីលីពីនមួយ ដែលមានលក្ខណៈ ស្រដៀងគ្នាទៅនឹង កម្មវិធី We Got Married របស់ស្ថានីយ៍ទូរទស្សន៍កូរ៉េ យ៉ាងដូច្នោះដែរ៕

រូបភាព៖ នាង Sandara Park

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]