ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតហៅតារាសិចស៊ី ដេននី ក្វាន់ មកដុសក្អែល បន្ទាប់ពីនាងត្រូវ បានមហាជននិងអ្នកសិល្បៈរិះគន់ រហូតដល់មានជម្លោះ ពាក្យសម្តីព្រោះតែនាង ស្លៀកពាក់ បញ្ចេញល្វែងលើ ស្ទើរទាំងស្រុង ។ បើតាមលិខិតអញ្ជើញរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កោះអញ្ជើញនាងទៅ កាន់ក្រសួងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក នៅទីស្តីការក្រសួង ជាន់ទី១។ 

នៅក្នុងលិខិតរបស់ ក្រសួងវប្បធម៌ ផ្ញើជូនតារាសិចស៊ី ដេននី ក្វាន់ ក្រោមហេតុផលថា ដោយសារក្រសួងពិនិត្យ ឃើញមានការបង្ហោះ យ៉ាងព្រោងព្រាត តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម Facebook ដែលធ្វើការរិះគន់ ពីការស្លៀកពាក់មិនសមរម្យ និងសង្គ្រាមពាក្យសំដីយ៉ាង មុតស្រួចមួយចំនួន របស់កញ្ញា ចំពោះសិល្បករ-សិល្បការិនី រួមទាំងមហាជនទូទៅផង។ បើតាមលិខិតនោះ បានបញ្ជាក់ទៀតថា ក្នុងនាមនាងជា សិល្បការិនីមួយរូបដែរនោះ ទង្វើទាំងឡាយខាងលើបានធ្វើឲ្យ ប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ជាតិ និងចរិយាធម៌-សីលធម៌សង្គមនោះ ! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រេចធ្វើការកោះអញ្ជើញ កញ្ញា ដើម្បីមកទទួលការណែនាំ ៕

ប្រភព៖ ដើមអម្ពិល

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា កាលពីថ្ងៃម្សិលមិញនេះ ទី១៣ ឧសភា បានឲ្យដឹងពីលោក សុះ ម៉ាច ថា កញ្ញា ដេនី ក្វាន់ យល់ព្រមបន្ទន់ជំហររបស់ខ្លួន ដែលឈានឲ្យមានការសម្រុះសម្រួលគ្នា បានយ៉ាងជោគជ័យ ក្រោយពីប៉ុន្មានម៉ោងដែលលោក សុះ ម៉ាច និយាយថា នឹងធ្វើសន្និស្នីទកាសែតនោះ។ នៅក្នុងនោះ បានឲ្យដឹងទៀតថា មូលហេតុដែលបង្កឲ្យមានរឿងរ៉ាវបែបនេះ គឺបន្ទាប់ពីមានរូបភាពសិចស៊ីដេនីក្វាន់ លើប្រព័ន្ធផ្សព្វផ្សាយនានា ទើបបង្កឲ្យមានអ្នកសិល្បៈផ្សេងទៀតលូកមាត់ ហើយក៏បណ្ដាលឲ្យមានជំលោះជេរ ប្រមាថដៀមដាមដាក់គ្នា កើតឡើងតែម្ដង។

យ៉ាងណាមិញ ដេនី ក្វាន់ បានថ្លែងប្រាប់លោក សុះ ម៉ាច ថាខ្លួននឹងយល់ព្រមធ្វើការសុំទោសជាសាធារណៈ ទាក់ទងនឹងការស្លៀកពាក់មិនសមរម្យ សិចស៊ី ហើយនឹងតាំងចិត្ដឈប់ធ្វើឲ្យខូចប្រពៃណីខ្មែរទៀត ផងដែរ ដែលរឿងនេះនឹងបញ្ចប់តែម្ដង។ ក៏ប៉ុន្ដែដេនី ក្វាន់ នឹងមិនសុំទោស ទៅលើបុគ្គលឬ អ្នកសិល្បៈណាម្នាក់ ចំពោះសម្ដីម៉ាក់ងាយនាងនោះឡើង ដោយសារតែអ្នកទាំងនោះ ប្រមាថមើលងាយនាង មិនមែនជាសម្ដីរិះគន់ក្នុងន័យស្ថាបនាអ្វីនោះទេ ហើយនាងនឹងបង្ហោះវីដេអូសុំទោស ទៅកាន់សាធារណៈជន ទាក់ទងនឹងរូបភាពសិចស៊ីនាងផងដែរ។ សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]