អង់គ្លេស៖ ក្រុមកាំភ្លើងធំ Arsenal បានទុកពេលឲ្យលោក Arsene Wenger រហូតដល់ខែតុលា សំរាប់ពិចារណា បន្ទាប់ពីក្លិបបានស្នើកុងត្រាថ្មីរយៈពេល២ឆ្នាំ សម្រាប់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ធ្វើការសម្រេចចិត្តអំពីអនាគតរបស់ខ្លួន។

គ្រូបង្វឹកដែលមានវ័យ៦៦ឆ្នាំរូបនេះ កំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងតានតឹង ដែលលោកមិនធ្លាប់ជួបពីមុនមក ក្នុងរយៈពេល២០ឆ្នាំ​ដែលលោកនៅជាមួយក្លិប បន្ទាប់ពីធ្វើអោយប្រិយមិត្ត Arsenal ជាច្រើនមិនសប្បាយចិត្តក្នុងរដូវកាលនេះ។

អ្នកគាំទ្រជាច្រើនបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោក Wenger និងម្ចាស់ក្លិបនេះ កាលពីប៉ុន្មានសប្តាហ៏មុន ដើម្បីឲ្យលោក Wenger ចុះចេញពីតំណែង។ នេះក៏ដោយសារតែលោកដឹកនាំក្រុមមិនបានល្អ ម្តងហើយម្តងទៀត ដែលលោកទទួលបរាជ័យក្នុងការប្រជែងយកពានរង្វាន់ក្នុងលីក។

កុងត្រារបស់លោក Wenger គឺនៅសល់១ឆ្នាំទៀតរហូតដល់រដូវក្តៅឆ្នាំក្រោយ ដូចនេះហើយទើបអ្នកគាំទ្រចង់អោយគាត់ ដើរចេញនៅពេលដែលកុងត្រា គាត់បានបញ្ចប់នៅឆ្នាំ២០១៧ ឆ្នាំក្រោយនេះតែម្តង។

ចំនែកឯក្លិប Arsenal មិនបានសម្តែងនូវភាពមិនសប្បាយចិត្តដូចអ្នកគាំទ្រទេ ប៉ុន្តែក្លិបនឹងរីករាយប្រសិនលោក Wenger បន្តកុងត្រាថ្មីជាមួយក្លិប។

យោងតាមសារព័ត៌មាន The Time, គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះត្រូវបានក្លិបស្នើអោយបន្តនូវកុងត្រាថ្មីនៅជាមួយក្លិបរហូតដល់ឆ្នាំ២០១៩។

ទោះជាយ៉ាងណាក៏ដោយ ក្រុមកាំភ្លើងធំ Arsenal មួយនេះក៏បានទុកពេលអោយលោករហូតដល់ខែតុលាដើម្បីសំរេចចិត្តដែរ ថាគួរបន្តកុងត្រា រឺចាកចេញ ស្របពេលដែលក្លិបត្រូវការពេលវេលា ដើម្បីរកអ្នកជំនួស ប្រសិនបើគាត់មិនព្រមបន្តកុងត្រាថ្មីហើយដើរចេញពីក្លិប នៅរដូវក្តៅឆ្នាំក្រោយនេះ៕

ប្រភព៖ Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]