ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ មានថ្នាំគ្រប់ប្រភេទកំពុងតែចរាចរ ដាក់លក់យ៉ាង ព្រោងព្រាតនៅតាមទីផ្សារ ហើយក្នុងនោះដែរ ដូចអ្នកបានដឹងស្រាប់ហើយថា ថ្នាំព្យាបាលជាអាវុធមុខពីរ ដែលពេលខ្លះអាចឲ្យជាសះស្បើយ និងពេលខ្លះទៀត កាន់តែធ្វើឲ្យសុខភាពដុនដាប ថែមមួយកម្រិតទៀតផងដែរ។

តួយ៉ាងក៏មាន ឱសថចិនទិព្វអមតៈម្យ៉ាង ដែលអាចជួយព្យាបាលអ្នក នូវជម្ងឺបានជា ច្រើនមុខ។ ជួបជាមួយនឹងលោកគ្រូ ហេង គុយ វ័យ៥២ឆ្នាំ ជាលោកគ្រូព្យាបាលនូវជម្ងឺជាច្រើនមុខ ដែលអាចឲ្យបងប្អូនអាចជាសះស្បើយធម្មតាវិញ ក្នុងរយៈពេលខ្លីបំផុតបាននិយាយឲ្យដឹងថា “ខ្ញុំបានបើកលក់ឱសថចិនទិព្វអមតៈ ជិត ១៤ឆ្នាំមកហើយ ដោយយល់ថាបងប្អូនខ្មែរយើង បានទទួលរងនូវជម្ងឺកាចសាហាវជាច្រើន ដែលពិបាកព្យាបាលជាសះស្បើយ ហើយថែមទាំង ធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិតទៀត ដូចនេះហើយទើបខ្ញុំក៏បានសម្រេចចិត្ត យកឬសឈើពីចិន មកចម្រាញ់ជាទឹក ដើម្បីជួយព្យាបាលជម្ងឺជាច្រើនមុខរបស់បងប្អូន។ មួយវិញទៀត ឱសថចិនទិព្វអមតៈនេះ អាចព្យាបាលជម្ងឺបានយ៉ាងច្រើនប្រភេទ ដូចជាជម្ងឺថ្លើមប្រភេទ A B C ក្រិនថ្លើម ឈឺបេះដូង លើសឈាម ស្លាប់មួយចំហៀងខ្លួន ខ្សោយក្រលៀន គ្រួសក្នុងតម្រងនោម ឈឺក្រពះ ស្គមរីងរៃ ទឹកនោមផ្អែម ជម្ងឺសសៃប្រសាទ កើតមុន និងជាំមុខជាដើម”។ លោកគ្រូ បានបន្តថា “ពីមួយថ្ងៃទៅមួយថ្ងៃ មានបងប្អូនយើង បានមកជាវស្ទើរតែគ្រប់ៗគ្នា ព្រោះថាគុណភាពរបស់ឱសថចិនទិព្វអមតៈ បានធ្វើឲ្យពួកគាត់ជាសះស្បើយនឹងជម្ងឺយ៉ាងពិតប្រាកដ ហើយក្នុងរយៈពេលខ្លី គឺដឹងប្រសិទ្ធភាពតែម្តង”។ 

ដោយសារតែទទួលបានការគាំទ្របែបនេះ លោកគ្រូ ហេង គុយ ក៏បានធ្វើការបញ្ចុះតម្លៃយ៉ាងពិសេស សម្រាប់បងប្អូន ដែលនិយមយកឱសថលោកគ្រូទៅពិសា គឺលោកគ្រូបញ្ចុះតម្លៃទៅដល់ ៥០ដុល្លារ ដូចនេះក្នុងមួយឈុត លោកគ្រូគិតតែ ១៥០ ដុល្លារតែប៉ុណ្ណោះ ដែលតម្លៃដើមគឺ ២០០ដុល្លារ។ សម្រាប់ការបញ្ចុះតម្លៃនេះ មិនបានកំណត់ថ្ងៃពេលវេលានោះទេ គឺនៅតែផ្តល់ជូនក្នុងតម្លៃពិសេស ដល់បងប្អូនជានិច្ច។ ប្រសិនបើឬសឈើ មានការឡើងថ្លៃពីស្រុកគេខ្លះ ឱសថរបស់លោកគ្រូ ក៏អាចឡើងថ្លៃ បន្តិចផងដែរ តែទោះជាយ៉ាងណា លោកគ្រូ នឹងលក់ធូរថ្លៃឲ្យបងប្អូន ដើម្បីបានយកទៅ ប្រើប្រាស់ឲ្យជាសះស្បើយពីជម្ងឺគ្រប់ៗគ្នា។ 

អ្វីដែលកាន់ពិសេសទៀតនោះ ក៏មានអតិថិជនម្នាក់ឈ្មោះថា លោកពូ អៃ វ៉ាន់ អាយុ ៥៤ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ បានអះអាងថា រូបគាត់បាន ធ្លាក់ខ្លួនឈឺជិតដល់ចំនុចសូន្យ តែដល់ពេលបានប្រើ ឱសថចិនទិព្វអមតៈរួចមក រូបគាត់ក៏បានធូរស្បើយបានច្រើន ដែលមិនគួរជឿទាល់ តែសោះ។ លោកពូ អៃ វ៉ាន់ ដែលបានជឿទុកចិត្តលើឱសថនេះ បានពោលពាក្យ យ៉ាងសប្បាយរីករាយថា ឱសថចិនទិព្វអតមតៈ ដូចជាបានជួយជីវិតរបស់គាត់ ឲ្យរស់ម្តងទៀត ហើយគាត់បាននិយាយបន្ដថា “កាលពីមុន ខ្ញុំស្ទើរតែអស់សង្ឃឹម ក្នុងជីវិតទៅហើយ ដែលពីមួយថ្ងៃទៅមួយថ្ងៃ បានគិតថា ខ្លួនឯងប្រហែលរស់មិនយូរទេ ដោយសារតែមានជម្ងឺប្រចាំកាយច្រើនពេក មានទាំងរលាកថ្លើមប្រភេទ C ផង ទាំងទឹកនោមផ្អែមទៀត ដែលពេលនោះ ខ្ញុំរស់ពិបាកជាងស្លាប់ទៀត ធ្វើការងារបន្តិច ឆាប់ហត់ អស់កម្លាំង ស្គមរីងរៃ ភ្នែកស្រវាំង ទន់ដៃទន់ជើង និងលែងឃ្លានបាយ លែងឃ្លានទឹក គ្រាន់តែនឹងឃើញទិដ្ឋភាពពេលនោះ គឺវាពិតជាពិបាកខ្លាំងណាស់។ ពេលនោះដែរ គ្រួសាររបស់ខ្ញុំ ភ័យខ្លាំងពេក ក៏បាននាំខ្ញុំទៅមន្ទីរពេទ្យ ដើម្បីទទួលបាន ថ្នាំមកលេប តែវាហាក់ដូចជាមិនជាសះស្បើយសោះ ហើយទម្ងន់របស់ខ្ញុំ កាន់តែស្រកទៅៗគួរឲ្យខ្លាច។ នៅថ្ងៃមួយគ្រួសារខ្ញុំ ក៏ដល់ថ្នាក់និមន្តព្រះសង្ឃ មកសូត្រមន្ត និងធ្វើពិធីគ្របក្រណាត់ស ដើម្បីបណ្តេញនូវភាពចង្រៃ និងរឿងអាក្រក់ចេញពីខ្ញុំឲ្យអស់ ដើម្បីជាជម្ងឺប្រចាំកាយ។ ប៉ុន្តែទោះជាយ៉ាងណា ជម្ងឺរបស់ខ្ញុំ កាន់តែដុនដាបទៅៗ ក៏សម្រេចចិត្តទៅប្រទេសវៀតណាមទៀត ហើយពេលទៅដល់ពួកគេថា ជម្ងឺ២ ឬ៣មុខរបស់ខ្ញុំនេះ ព្យាបាលអត់ជានោះទេ។ រហូតដល់ថ្ងៃមួយ ខ្ញុំគេងលើគ្រែបណ្តើរ ស្តាប់វិទ្យុបណ្តើរ ក៏បើកចំកម្មវិធីផ្សព្វផ្សាយ លើឱសថម្យ៉ាង ថាអាចព្យាបាលជានូវជម្ងឺដូចជាខ្ញុំ ដែលកំពុងតែកើតនេះ។ គ្រាន់តែលឺភ្លាម ខ្ញុំក៏ប្រញាប់ឲ្យបងប្អូនជូនខ្ញុំមកទិញនៅភ្នំពេញ ហើយពេលនោះ ខ្ញុំទិញ ១ឈុត ដែលក្នុងនោះ មាន១៤ដប។ ខ្ញុំក៏បានព្យាយាមផឹកឱសថនេះ តាមលោកគ្រូប្រាប់ រហូតបាន ៣ខែ ស្រាប់តែខ្ញុំ មានកម្លាំងធ្វើការវិញ មិនទន់ដៃទន់ជើង លែងងងឹតមុខ និងថែមឡើងទម្ងន់ទៀតផង។ មិនតែប៉ុណ្ណោះ ពេលទៅពិនិត្យជម្ងឺនៅមន្ទីរពេទ្យ កម្រិតជាតិស្កររបស់ខ្ញុំ បានថយចុះ ពីកម្រិត៣២០ ទៅ ៩៥ រីឯរលាកថ្លើមវិញគឺជាដាច់ ដែលកាលពីមុន ពេលខ្ញុំឲ្យគ្រូពេទ្យពិនិត្យ មានឃើញការរលាក តែឥឡូវថ្លើមរបស់ខ្ញុំ ជាសះស្បើយតែម្តង។ ដូចនេះហើយ ខ្ញុំពិតជាជឿជាក់យ៉ាងខ្លាំង លើឱសថចិនទិព្វអមតៈ របស់លោកគ្រូ ហេង គុយ ដែលអាចជួយសង្រ្គោះជីវិតរបស់ខ្ញុំ ពីមនុស្សជិតនឹងស្លាប់ មករស់នៅជាធម្មតា ឡើងវិញ”។ 

គួរបញ្ជាក់ថា ឱសថចិនទិព្វអមតៈ គឺមានតែមួយសាខាប៉ុណ្ណោះ ដែលមានអាស័យដ្ឋាននៅ ផ្ទះលេខ២២ ផ្លូវ១៥៦ សង្កាត់ដេប៉ូ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ហើយក៏អាចទាក់ទងតាមលេខទូរស័ព្ទ ០១២ ២៦០ ៩០០ និង ០៩៧ ៣៣៣៣ ០៦៤ ដែលបើកលក់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ពីម៉ោង ៨ ដល់ម៉ោង ៥ល្ងាចផងដែរ៕

រូបភាព៖ លោកគ្រូ ហេង គុយ
រូបភាព៖ ឱសថចិនទិព្វអមតៈដែលជួយព្យាបាលជម្ងឺ លោកពូ អៃ វ៉ាន់
រូបភាព៖ លោកពូ អៃ វ៉ាន់ និង ឱសថចិនទិព្វអមតៈ
រូបភាព៖ លោកពូ អៃ វ៉ាន់ និង ឱសថចិនទិព្វអមតៈ

ទស្សនាកិច្ចសម្ភាសន៍ លោកពូ អៃ វ៉ាន់ ដែលប្រើឱសថចិនទិព្វអមតៈរួចមក បានធូរស្បើយ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]