អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid បានរក្សាតំណែងរបស់ខ្លួន ៤ឆ្នាំជាប់ៗ ជាក្លិបបាល់ទាត់មានលុយច្រើនជាងគេ នៅលើពិភពលោក​ តាមពីក្រោយដោយគូសត្រូវរបស់ខ្លួន Barcelona លេខ២ និងក្លិប Manchester United ក្នុងចំណាត់ថ្នាក់លេខ៣។

ដោយយោងតាមទស្សនាវដ្ដីជំនួញរបស់អាមេរិក “Forbes” Real Mardrid គឺជាក្លិបដែលមានលុយច្រើនជាងគេ រហូតទៅដល់ ៣,៦៤៥ពាន់លានដុល្លារអាមេរិក និងមានប្រាក់ចំនូលសរុបប្រចាំឆ្នាំ រហូតទៅដល់ ៦៩៤លានដុល្លារអាមេរិក ដែលមានប្រៀបជាងគូប្រជែងរបស់ខ្លួន Barcelona។

ចំនែកឯក្លិប Barcelona វិញ​ត្រូវបានបង្ហាញនៅក្នុងបញ្ជីរាយឈ្មោះក្លិប ដែលមានជាងគេ គឺមានទុន ឬលុយរហូតដល់ ៣,៥៤៩ពាន់លានដុល្លារអាមេរិក។ ចំណែកបិសាចក្រហម Manchester United មានចំនួន ៣,៣១៧ពាន់លានដុល្លារអាមេរិក។

ចំនុចដែលគួរឲ្យកត់សម្គាល់នោះគឺថា ក្លិបទាំង៦ ដែលមកពីក្របខ័ណ្ឌ Premier League ក៏ស្ថិតក្នុងតារាងចំណាត់ថ្នាក់ទាំងដប់ផងដែរ ទាំងនោះមានដូចជាក្លិប Manchester United, Arsenal, Manchester City, Chelsea, Liverpool និងក្លិប Tottenham ។

ទស្សនាវដ្ដី Forbe បាននិយាយថា ក្រុមកំពូលៗទាំងនោះ ត្រូវបានគេគណនាសរុបអំពីបរិមាណទុន ឬលុយដែលស្មើនឹង២៤% ច្រើនជាងឆ្នាំមុន ដែលកើនឡើងដោយសារចំនូលពីការផ្សព្វផ្សាយតាមទូរទស្សន៍ និងកិច្ចសន្យាផ្គត់ផ្គង់សម្លៀកបំពាក់របស់ក្លិបនីមួយៗ។

បើតាមការស្រាវជ្រាវបានឲ្យដឹងថា ក្លិប Real Madrid គឺជាក្លិបទី២ ក្នុងវិស័យកីឡាដែលមានលុយច្រើនជាងគេ ខណៈដែលក្រុមលេខ១នោះ គឺជាក្រុមបាល់អោបរបស់អាមេរិក Dallas Cowboy ដែលមានទុន ឬលុយរហូតទៅដល់ ៤ពាន់លានដុល្លារឯណោះ។

ខាងក្រោមជាតារាងចំណាត់ថ្នាក់ ទាំង១០ នៃក្លិបបាល់ទាត់ ដែលមានលុយច្រើនជាងគេបំផុត៖

1. Real Madrid - $3,645 ពាន់លាន

2. Barcelona - $3,549 ពាន់លាន

3. Manchester United - $3,317 ពាន់លាន

4. Bayern Munich - $2,678 ពាន់លាន

5. Arsenal - $2,017 ពាន់លាន

6. Manchester City - $1,921 ពាន់លាន

7. Chelsea - $1,661 ពាន់លាន

8. Liverpool - $1,548 ពាន់លាន

9. Juventus - $1,299 ពាន់លាន

10. Tottenham - $1,017 ពាន់លាន

រូបភាព៖ ក្លិប Real Mardrid ជាក្លិបដែលមានលុយច្រើនជាងគេ ក្នុងវិស័យកីឡាបាល់ទាត់

ប្រភព៖ SkySports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]