ភ្នំពេញ៖ ខណៈកំពុងតែមានរឿងរ៉ាវ ប្តឹងសុំលែងលះគ្នា ជាមួយនឹង ស្វាមីមានអេតាស៊ីវិល លោក ប៉ែន ចំរ៉ុង កាលពីពេលថ្មីៗនេះ អ្នកនាង ភិន សុដាលីស បានបង្ហោះសារ និងរូបថត មួយសន្លឹក រំលឹកពីទារក នៅក្នុងផ្ទៃរបស់ខ្លួន ដោយបានទាក់ទាញ ចំណាប់អារម្មណ៍ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ជាច្រើនផងដែរ។

នៅយប់ថ្ងៃព្រហស្បត្តិ៍ ទី១២ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅលើទំព័រហ្វេសប៊ុក របស់អ្នកនាង ភិន សុដាលីស បានបង្ហោះរូបថតមួយសន្លឹក បង្ហាញពីការឆ្លុះអេកូ ទារកនៅក្នុងផ្ទៃរបស់ខ្លួន និងនិយាយថាកូននៅក្នុងផ្ទៃ ពិតជាកាត់រកនាងខ្លាំងណាស់។

«គ្រាន់តែចាប់យករូបភាពភ្លាម គឺកូននេះដាក់ម្រាម២ ស្វាគមន៍ម៉ែវាតែម្តង កាត់រកម៉ែវាណាស់ រូបនេះតាំងពីគាត់ បាន៣ខែកន្លះ ក្នុងពោះម៉េស»។

រូបភាព៖ រូបភាព និងសារ ដែលបានបង្ហោះ នៅលើទំព័រហ្វេសប៊ុក អ្នកនាង ភិន សុដាលីស

គួរបញ្ជាក់ផងដែរថា រូបភាពឆ្លុះអេកូ ដែលអ្នកនាង ភិន សុដាលីស បានបង្ហោះ ពិតជាបង្ហាញឲ្យឃើញ ទារកក្នុងផ្ទៃ លើកម្រាមដៃ២ ដូចស្ទីលថតរូប ដែលកំពុងពេញនិយម ក្នុងពេលបច្ចុប្បន្នពិតមែន។

យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជា អ្នកគាំទ្រនាងជាច្រើន បានលើកទឹកចិត្តនាង ឲ្យរឹងមាំឡើង និងកុំចុះចាញ់ ចំពោះរឿងគ្រប់យ៉ាង ដែលបានកន្លងហួសទៅ និងធ្វើខ្លួនឲ្យរឹងប៉ឹង ដើម្បីអនាគត នៅថ្ងៃមុខវិញ៕

រូបភាព៖ អ្នកនាង ភិន ដាលីស
រូបភាព៖ អេកូបង្ហាញពីទារកក្នុងផ្ទៃ អ្នកនាង ភិន ដាលីស

ចំណាប់អារម្មណ៍ខ្មែរឡូត

ចាប់តាំងពីលេចឮ ព័ត៌មានថា លោក ប៉ែន ចំរ៉ុងបានដាក់ពាក្យ ប្តឹងសុំលែងលះ ភរិយាមានអេតាស៊ីវិល អ្នកនាង ភិន សុដាលីស រួចមកភាគីទាំងពីរ ហាក់មានភាព ស្ងប់ស្ងាត់ខ្លាំង ដោយគ្មានអ្នកណាម្នាក់ ចេញមុខបកស្រាយ ជុំវិញរឿងរ៉ាវនេះទេ ។

ទើបតែពេលនេះ តារារូបនេះ បានចេញមុខ ប្រកាសថា ការឈឺចាប់ដែលមាន ពេញដើមទ្រូងរបស់នាង អាចនិងរសាយទៅវិញ រហូតជាសះស្បើយ ដោយសារតែពេលវេលា ។

តាមរយៈសារនៅក្នុង Facebook របស់ អ្នកនាង ភិន សុដាលីស បានសរសេរសារ ជាភាសាអង់គ្លេស និងភាសាខ្មែរថា « សុំទោស ចំពោះការបាត់មុខ... តែយ៉ាងណាក៏ដោយក៏អរគុណ ចំពោះការតេនិងផ្ញើរសារ លើកទឹកចិត្ត ក៏ដូចជារាល់ comments ទាំងអស់។ ខ្ញុំពិតជាសុំទោសណាស់ ដែលខ្ញុំមិនអាច ធ្វើការឆ្លើយតប រឺចូលអានភ្លាមៗ នៅពេលនោះ។ អ្នកខ្លះក៏បានធ្វើការ តបតទៅលើ comments និងការ share អាក្រក់ៗមកលើរូបខ្ញុំ ខ្ញុំពិតជាអរគុណណាស់ អរគុណដែលបានប្រាប់ អោយខ្ញុំរឹងមាំ និងអរគុណចំពោះ ការស្រលាញ់មកលើកូនរបស់ខ្ញុំ »។

នៅក្នុងសារនោះ តារាស្រីរូបនេះ ក៏បានរៀបរាប់ទៀតថា « ខ្ញុំពិតជាមានសំណាងណាស់ ដែលមានអ្នកទាំងអស់គ្នា នៅក្បែរមិនធ្វើអោយខ្ញុំ មានអារម្មណ៍ថាឯកា ។ វាពិតជាគ្រប់គ្រាន់ ណាស់សំរាប់ខ្ញុំ ដែលខ្ញុំនិងកូនខ្ញុំ ត្រូវបានគេស្រលាញ់បែបនេះ ហើយពួកយើងសង្ឃឹមថា អាចតបស្នងអ្នកទាំងអស់គ្នាវិញ ចំពោះក្តីស្រលាញ់មួយនេះ។ អរគុណណាស់ មានតែពេលវេលាទេ ដែលអាចធ្វើអោយ ការឈឺចាប់មួយនេះជាសះស្បើយ»។

បើទោះបីជាតារាស្រីរូបនេះ បញ្ចេញសាររៀបរាប់ ពីអារម្មណ៍ពិតរបស់ខ្លួន យ៉ាងណាក៏ដោយ ប៉ុន្តែនាងមិនបានរំលឹក ឫនិយាយពីការ ចូលសវនាការ តាមដីកាកោះរបស់ ចៅក្រមសាលា ដំបូងរាជធានីភ្នំពេញ នៅថ្ងៃស្អែកនេះឡើយ ៕

រូបភាព៖ អ្នកនាង ភិន ដាលីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស