ចោរប្លន់តែងតែជាបុរស តែពេលនេះបែរជានារីដ៏សិចស៊ីម្នាក់ទៅវិញ ដែលនាងបានចូលប្លន់នៅក្នុងស្ថានីយ៍ចាក់សាំងមួយ កន្លែងនៅក្នុងប្រទេសអូស្រ្ដាលី កាលពីថ្ងៃច័ន្ទ។ នារីដែលមានដើមទ្រូងដ៏ធំនេះនិងជា ចោរប្លន់ម្នាក់នេះ បានប្រែខ្លួនជាមនុស្សដ៏ល្បីឈ្មោះពាសពេញ អិនធើណេតទៅវិញ ក៏ដោយសារតែសកម្មភាពប្លន់របស់នាង ដូចជាល្បែងក្មេងលេងទៅវិញ។

តាមការស្រាវជ្រាវបានឲ្យដឹងថា នារីម្នាក់នេះបានបើកឡានទៅដល់ ស្ថានីយ៍ចាក់សាំងនេះ នៅម៉ោងប្រហែលជា ១២ និង៣០ទាបភ្លឺ និងបានគំរាមយកប្រាក់ពីអ្នកគិតលុយ ជាមួយនឹងកាំបិតដ៏តូចដែលនាង បានកាន់។ នាងបានចាកចេញទៅ ដោយមានឡានចាំនៅខាងក្រៅដែលក្នុងនោះ មានបុរសម្នាក់ជាអ្នកបើកឡាន។ បុគ្គលិកហាង បានព្យាយាមគ្រវែងរបស់ជាច្រើន ទៅលើនាងដើម្បីបញ្ឈប់សកម្មភាពរបស់នាង។ នាងមិនត្រូវបានគេកត់សំគាល់ ច្បាស់ពីសំលៀកបំពាក់នាងនោះទេនៅក្នុង ហេតុការណ៍នេះ។ យោងទៅតាម កាមេរ៉ាសនិ្ដសុខដែលគេ បានដាក់នៅក្នុងហាងនោះ បានឲ្យដឹង សកម្មភាពដែលនាងប្លន់នោះ គឺមានសភាពស្លន់ស្លោ ហើយនាងពាក់ត្រឹមតែស្រោមដៃម្ខាង ដែលនាងកាន់កាំបិតនោះ ចំណែកឯដៃម្ខាងទៀត ដែលនាងបានកាន់លុយនោះ មិនបានពាក់ស្រោមដៃនោះទេ។ នៅក្នុងពេលនោះនាង បានចាកចេញទៅដោយបន្សល់នូវ ស្នាមដៃជាច្រើន ហើយនាងត្រូវបានគេជឿជាក់ថា នាងមានអាយុខ្ទង់ ២០ឆ្នាំឡើងទៅ។ សម្រាប់ពេលនេះប៉ូលីសកំពុងតែ ធ្វើការសើុបអង្កេតពី ការប្លន់នេះ។

នេះជាការប្លន់លើកទីមួយមែនទេ បានជានាងមានសកម្មភាពបែបនេះ តើប្រិយមិត្ដយល់យ៉ាងណា? សូមទស្សនាវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]