ញ៉ាំ កូកា-កូឡា ធ្វើឱ្យគ្រប់ឱកាសកាន់តែពិសេស៖ ការប្រកាស អំពីយុទ្ធសាស្ត្រសាកល “ស្លាកសញ្ញាតែមួយ” និងយុទ្ធនាការថ្មីក្រោមពាក្យស្លោក “រសជាតិនៃអារម្មណ៍ស្រស់ស្រាយ” 

ភ្នំពេញ៖ កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៦ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានបង្ហាញជាផ្លូវការនូវយុទ្ធសាស្រ្តទីផ្សារសាកលរបស់ខ្លួន ហៅថា«ស្លាកសញ្ញាតែមួយ» ឬ ‘One Brand’ ដើម្បីបង្រួបបង្រួមគ្រួសារ កូកា-កូឡា ទាំងអស់ ឱ្យស្ថិតនៅក្រោមអត្ដសញ្ញាណដើមតែមួយ។ 

លោក ម៉ាកូស ដឺ ឃ្វីនតូ (Marco De Quinto) នាយកផ្នែកទីផ្សារប្រចាំក្រុមហ៊ុន កូកា-កូឡា បានលើកឡើងថា៖ «តាមរយៈយុទ្ធសាស្រ្ត «ស្លាកសញ្ញាតែមួយ» ឬ ‘One Brand’ យើងនឹងផ្លាស់ប្តូរពីការផ្សព្វផ្សាយពហុពាណិជ្ជសញ្ញា ទៅជាការផ្សព្វផ្សាយពាណិជ្ជសញ្ញាតែមួយ ដែលនឹងជួយលើកកម្ពស់ បានទាំងផលិតផល និងម៉ាកយីហោ។» យុទ្ធសាស្រ្ត «ស្លាកសញ្ញាតែមួយ» ពង្រីកតម្លៃ និង វិសាលភាពអត្តសញ្ញាណដើម កូកា-កូឡា ជាសាកល ដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជនក្នុងការជ្រើសរើស កូកា-កូឡា របស់ពួកគេ។ យុទ្ធសាស្រ្តនេះបានចាប់ផ្តើម ដោយការចាប់ផ្តើមនូវយុទ្ធនាការ “Taste The Feeling” ឬ «រសជាតិនៃអារម្មណ៍ស្រស់ស្រាយ»។ 

កូកា-កូឡា ធ្វើឱ្យគ្រប់ឱកាសកាន់តែពិសេស តាមរយៈកម្រងរូបភាពដ៏សម្បូរបែបដែលផ្តិតមកនូវរឿងរ៉ាវ ផ្សេងៗពីជុំវិញពិភពលោក និង មានផលិតផល កូកា-កូឡា ជាតួអង្គសំខាន់ក្នុង ការផ្សព្វផ្សាយ។ យុទ្ធនាការនេះ នឹងធ្វើឡើងនៅគ្រប់ទីផ្សារ ទាំងអស់ទូទាំងពិភពលោកក្នុងឆ្នាំ ២០១៦ នេះ តាមរយៈការផ្សព្វផ្សាយដែលរួមមាន៖ ស្ប៉តទូរទស្សន៍ចំនួន10 រូបភាពផ្សព្វផ្សាយជាង100 ប្រព័ន្ធពហុរូបភាពបែបថ្មី បទភ្លេង និង ទំនុកច្រៀង និង ការចែករំលែក ឬ Share បន្តគ្នាតាមប្រព័ន្ធឌីជីថល។ យុទ្ធនាការនេះ ត្រូវបានច្នៃប្រឌិតឡើងថ្មីតាម បែបសហសម័យ ដោយរួមបញ្ចូលអត្តសញ្ញាណដើមរបស់ កូកា-កូឡាដែលមានរសជាតិឆ្ងាញ់ ធ្វើឱ្យអារម្មណ៍រីករាយ ស្រស់ថ្លា អមជាមួយនិមិត្តសញ្ញា "ឡូហ្គូរង្វង់ពណ៌ក្រហម" ដែលចាប់កំណើត តាំងពីទសវត្សរ៍ឆ្នាំ ១៩៣០ មកម្ល៉េះ។ លោក ដឺ ឃ្វីនតូ (de Quintos) បានបន្ថែមទៀតថា៖ «ដោយផ្តិតយកឡូហ្គូរង្វង់ពណ៌ក្រហមរបស់ កូកា-កូឡា មកធ្វើជាយុទ្ធសាស្ត្រចម្បងនៅក្នុងការវេចខ្ចប់ យើងកំពុងបោះជំហានឆ្ពោះទៅរកការអនុវត្តពេញលេញនៃយុទ្ធសាស្រ្ត ‘One-Brand’ ដើម្បីរួបរួមក្រុមគ្រួសារ កូកា-កូឡា ទាំងអស់ឱ្យស្ថិតនៅក្រោមអត្តសញ្ញាណតែមួយ។» លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay ដែលជាក្រុមហ៊ុនឌីជីថលឈានមុខគេ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តនៅកម្ពុជា ព្រមទាំងស្គាល់ច្បាស់ពី កូកា-កូឡា បានយល់ស្របថា៖ «យុទ្ធនាការប្រកបដោយ ការច្នៃប្រឌិតថ្មីនេះ គឺជាការបោះជំហានថ្មីមួយដ៏ត្រឹមត្រូវ។ វាសាមញ្ញតែបានបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយអត្តសញ្ញាណដើម ជាសាកលរបស់ កូកា-កូឡា។» 

ដូចគ្នានេះដែរ លោក Erich Joachimsthaler នាយកប្រតិបត្តិ និងជាស្ថាបនិកនៃក្រុមហ៊ុន Vivaldi Partners Group ដែលជាក្រុមហ៊ុនពិគ្រោះ យោបល់អំពីយុទ្ធសាស្រ្តម៉ាកយីហោលំដាប់ពិភពលោក មួយបានយល់ឃើញស្របគ្នាដែលថា៖ «អ្វីដែល កូកា-កូឡា កំពុងធ្វើនាពេលនេះ គឺនាំយកអារម្មណ៍ស្រស់ស្រាយ ត្រឡប់មកវិញ ហើយនៅចុងបញ្ចប់នៃថ្ងៃនីមួយៗ គេនឹងនិយាយថាញុំា កូកា-កូឡា ធ្វើអោយស្រស់ស្រាយជានិច្ច។» លោក ដឺ ឃ្វីនតូ (de Quintos)បានពោលបន្ថែមថា៖ «គោលគំនិតទាំងនេះ គឺស្របទៅតាមយុទ្ធសាស្ត្រ “One Brand“ ដែលយើងចង់រំឭកដល់ អតិថិជនទាំងអស់ នូវមូលហេតុ ដែលពួកគេស្រឡាញ់ផលិតផល ដូចទៅនឹងការស្រឡាញ់ម៉ាកយីហោដែរ។» លោក Rodolfo Echeverria អនុប្រធាន ផ្នែកច្នៃប្រឌិត ទំនាក់ទំនង & ឌីជីថល នៃក្រុមហ៊ុន កូកា-កូឡា បានលើកឡើងថា៖ «យុទ្ធនាការប្រកបដោយ ការច្នៃប្រឌិតនេះ ត្រូវបានបង្កើតឡើង ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញថា ភាពសាមញ្ញនៃការញ៉ាំ កូកា-កូឡា ត្រជាក់មួយដប អាចធ្វើឱ្យបរិយាកាសធម្មតា ក្លាយជាពិសេស។ រឿងរ៉ាវផ្សេងៗ ដែលបង្ហាញនៅក្នុង យុទ្ធនាការនេះ ត្រូវបានបង្កើតឡើង គឺអាចផ្សារភ្ជាប់ជាមួយអតិថិជនរបស់យើងនៅ ទូទាំងពិភពលោក។» លោក ចែម វុឌ្ឍសុវិន្ទ អ្នកជំនាញថតរូប និងប្រធានប្រតិបត្តិទូទៅរបស់ក្រុមហ៊ុន Plusmax Group ព្រមទាំងជា គណៈកម្មការនៃកម្មវិធីកំពូលតារាបង្ហាញម៉ូដកម្ពុជា បានសរសើរដល់ទិសដៅថ្មី ដែលក្រុមហ៊ុន កូកា-កូឡា កំពុងតែធ្វើថា៖ «ពណ៌ដែលប្រើលើរូបភាពនីមួយៗ បង្កើតអារម្មណ៍ពិសេសម្យ៉ាង ដែលបង្កប់នូវរឿងរ៉ាវផ្សេងៗ ពោរពេញដោយភាពកក់ក្ដៅ និងភាពប្រាកដនិយម ហើយទិដ្ឋភាពរួមនៅតែបានបង្ហាញពីសិល្បៈបែបសហសម័យដដែល។» 

លោក James Sommerville អនុប្រធានក្រុមហ៊ុន Global Design ក៏បានលើកឡើងថា៖ «រូបថតទាំងនេះ បង្ហាញពីសកម្មភាព របស់មនុស្សក្នុងឱកាសផ្សេងៗ ហើយខណ្ឌចែកគ្នារវាងពួកគេ និងអ្វីដែលពួកគេចូលចិត្ត។» បទចម្រៀងក៏បានដើរតួយ៉ាងសំខាន់នៅក្នុងយុទ្ធនាការ “Taste The Feeling” ឬ “រសជាតិនៃអារម្មណ៍ស្រស់ស្រាយ” នេះដែរ ដោយចម្រៀងមួយបទនេះ ផលិតឡើងដោយសិល្បករ និងផលិតករសញ្ជាតិស៊ុយអែត ឈ្មោះ Aviccii និងច្រៀងដោយ តារាចម្រៀង Conrad Sewell។ បន្ទាប់ពីបានឃើញ វីដេអូចម្រៀងនេះ តារាចម្រៀង និងអ្នកនិពន្ធបទភ្លេង លោក សួន ពិសិដ្ឋ បានផ្តល់ចំណាប់អារម្មណ៍ថា៖ «បទចម្រៀងនេះមានភាពទាក់ទាញ និងបង្កើតអារម្មណ៍ល្អៗតាមរយៈទំនុកច្រៀង។ ចម្រៀងមួយបទនេះ នឹងទទួលបានការចាប់អារម្មណ៍ជាពិសេស ពីសំណាក់យុវជនជំនាន់ ក្រោយយ៉ាងឆាប់រហ័ស»។ សូម្បីតែ តារាចម្រៀង Sewell ផ្ទាល់ក៏បានយល់ស្រប និងនិយាយថា «វាជាបទចម្រៀងមួយដែលធ្វើឱ្យមានអារម្មណ៍ល្អ ហើយខ្ញុំគិតថា អ្នកស្តាប់នឹងពេញចិត្តចំពោះបទចម្រៀងនេះ ហើយចង់ដោនឡូនទុកមិនខាន។ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានរួមចំណែកនៅក្នុង បទចម្រៀងនេះ។» 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួន ពិសិដ្ឋ