កូរ៉េខាងត្បូង៖ នាពេលថ្មីៗនេះ សារព័ត៌មាន និងមនុស្សជាច្រើន មានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមិត្តស្រីរបស់ តារាចម្រៀងដ៏ល្បី និងជាសមាជិករបស់ ក្រុមចម្រៀងប្រុស Big Bang គឺលោក Taeyang បានប្រកាសអំពីដំណឹង នៃការចែកផ្លូវគ្នា ក្នុងនាមជាគូស្នេហ៍រួចមក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាសម្តែងនាង Min Hyo Rin ដែលគេស្គាល់ថា ជាមិត្តស្រីរបស់ Taeyang បានធ្វើការសារភាពនៅក្នុង កិច្ចសម្ភាសន៍មួយដោយ បានបញ្ជាក់ថា ក្តីស្នេហ៍រវាងនាង និង Taeyang ត្រូវបានបែកបាក់ហើយ នាពេលថ្មីៗនេះ។ 

សកម្មភាពដ៏ផ្អែមល្ហែម ពេលដែល Taeyang និង Min Hyo Rin មិនទាន់បែកគ្នា
សកម្មភាពដ៏ផ្អែមល្ហែម ពេលដែល Taeyang និង Min Hyo Rin មិនទាន់បែកគ្នា
សកម្មភាពដ៏ផ្អែមល្ហែម ពេលដែល Taeyang និង Min Hyo Rin មិនទាន់បែកគ្នា

ជាមួយគ្នានេះដែរ Min Hyo Rin ក៏បានបន្ថែមទៀតថា ពួកគេទាំង២គឺបាន ស្រលាញ់គ្នាក្នុង លក្ខណៈជាគូស្នេហ៍ អស់ពេលមួយរយៈវែងហើយ ពោលគឺតាំងពីមុនពេលដែលដំណឹង ស្នេហាពួកគេ ត្រូវបែកធ្លាយទៅទៀត។ ម្យ៉ាងទៀតនោះ ក៏ធ្លាប់បែកគ្នាម្តង ហើយត្រូវគ្នាវិញម្តងទៀតដែរ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវមួយនេះ Taeyang សមាជិករបស់ក្រុម Big Bang និងជាតារាដ៏ល្បីមួយរូប ប្រចាំប្រទេសកូរ៉េខាងត្បូង មិនទាន់ធ្វើការបរិយាយ និងលើកឡើងអ្វីឡើយ នាពេលថ្មីៗចុងក្រោយនេះ។

គូសបញ្ជាក់ផងដែរថា ដំណឹងមួយនេះ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយវាក៏បានក្លាយទៅជា ប្រធានបទធំៗ និងក្តៅគគុក នៅលើសារព័ត៌មាន មួយចំនួនផងដែរ៕

រូបភាពជាច្រើនផ្សេងទៀត របស់នាង Min Hyo Rin៖ 

ប្រភព៖ lollipop

កំណត់ហេតុខ្មែរឡូត៖

គេអាចនៅចាំបានថា មានការប្រទះឃើញថា សមាជិកក្រុម Big Bang លោក Taeyang និងមិត្តស្រីជាទីស្រលាញ់កញ្ញា Min Hyo Rin បានដើរកាន់ដៃគ្នានៅ តាមដងផ្លូវ ដែលមើលទៅ ពិតជាគួរឲ្យស្រលាញ់ និងផ្អែមល្អែមតែម្តង។

បើយោងតាមប្រភពប្រាប់ឲ្យដឹងថា នៅថ្ងៃទី៧ ខែមេសា កន្លងទៅនេះ ក្រុមភ្នាក់ងារ Dispatch បានបញ្ចេញនូវរូបថតប៉ុន្មានសន្លឹក ដែលពួកគេ (Taeyang និង Hyorin) បានណាត់ជួបគ្នា និងបណ្តើរគ្នាជុំវិញវិថី Hannam-dong នៅទីក្រុងសេអ៊ូល ក្នុងសម្លៀកបំពាក់សាមញ្ញធម្មតា និងមានពាក់ម៉ាសផងដែរ។

ប្រភពដដែលបានបន្តទៀតថា ការចំណាយពេលរបស់អ្នកទាំងពីរ ដើរបណ្តើរ និងនិយាយសាសងគ្នាបណ្តើរ មើលទៅពិតជាមានភាពផ្អែមល្អែមណាស់។ គួរបញ្ជាក់ថា Taeyang និង Min Hyo Rin ត្រូវបានគេប្រកាសថាពួកគេ ជាសង្សារនឹងគ្នា កាលពីឆ្នាំ២០១៥កន្លងទៅនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]