អាមេរិក៖ ពិតជាគួរឲ្យអាណិត បុរសក្លែងភេទម្នាក់ ដែលត្រូវបានហើម ខូចមុខមាត់ស្ទើរទាំងស្រុង ក្រោយពីរូបគាត់បានព្យាយាម ចាក់សារធាតុគីមី លើផ្ទៃមុខច្រើនពេក ព្រោះតែចង់ស្អាត។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសក្លែងភេទជាស្រី មានឈ្មោះថា Rajee Narinesingh មានអាយុ៤៨ឆ្នាំ មកពីរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងតែទទួលរងសម្ពាធជាខ្លាំង ដោយសារតែផ្ទៃមុខរបស់គាត់ ត្រូវបានបំផ្លាញដោយសារធាតុគីមីយ៉ាងធ្ងន់ធ្ងរ។

ប្រភពបន្តថា កាលនៅក្នុងអំឡុងឆ្នាំ ២០០៥ រូបគាត់បានទៅចាក់ថ្នាំ ដើម្បីបន្ថែមភាព ស្រស់ស្អាតទៅលើផ្ទៃមុខរបស់គាត់ រួមមាន ចង្កា ថ្ពាល់ និងបបូរមាត់ តាមរយៈទីផ្សារងងឹត “Black Market” ឬមានន័យថា កន្លែងរកស៊ីលួចលាក់ខុសច្បាប់ ពុំមានស្តង់ដារច្បាស់លាស់ ដែលបង្កជាមូលហេតុធ្វើឲ្យ មុខមាត់របស់គាត់ត្រូវបាត់បង់សម្រស់។

ប្រភពដដែលបន្ថែមទៀងដែរថា កាលពីឆ្នាំមុន បុរសភេទទីបីខាងលើនេះ ក៏ធ្លាប់បានទៅជួបពិគ្រោះជាមួយនឹងលោក វេជ្ជបណ្ឌិត Terry Dubrow និងលោកវេជ្ជបណ្ឌិត Paul Nassif នៅឯរដ្ឋ Los Angeles ដើម្បីធ្វើការវះកាត់យកដុំពក ដែលមានដុះនៅលើផ្ទៃមុខរបស់គាត់ចេញដែរ ប៉ុន្តែត្រូវបានក្រុមវេជ្ជបណ្ឌិតទាំងពីរបដិសេធ ព្រោះខ្លាចបង្ករជាគ្រោះថ្នាក់ ដោយសារតែជំងឺនេះ វាអាចរីករាលដាលបាន ហើយបំផ្លាញផ្ទៃមុខរបស់គាត់ទាំងស្រុងបានផងដែរ។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា នាង Rajee បានធ្វើការវះកាត់ដាក់ប្លាស្ទិចខុសច្បាប់(មិនល្អ) ដែលមានផ្ទុកដោយសារធាតុគីមី និងជាតិពុល ដែលបច្ចុប្បន្នសារធាតុគីមីនោះ បង្កជាបញ្ហយ៉ាងធ្ងន់ធ្ងរដល់ស្បែកមុខរបស់គាត់ ទើបបណ្តាលឲ្យក្លាយទៅជាបែបនេះ។

យ៉ាងណាមិញក្រោយពី មុខមាត់របស់គាត់បានផ្លាស់ប្តូរមក ធ្វើឲ្យរូបគាត់មានអារម្មណ៍ថាខ្មាសអៀនជាខ្លាំង ស្ទើរមិនចង់ហ៊ានដើរចេញទៅណា សូម្បីតែមួយជំហាន។

ក្រោយមក ក្នុងឆ្នាំ២០១២ រូបគាត់ក៏បានទៅជួបនឹងវេជ្ជបណ្ឌិត John Martin នៃមជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងវះកាត់មួយកន្លែងទៀត តែលើកនេះទទួលបានការព្យាបាលដោយការបាញ់ឡាស៊ែរ តែលទ្ធផលនៅតែមិនកើតការដដែល រហូតដល់បច្ចុប្បន្ន កាន់តែធ្វើឲ្យសភាពយ៉ាប់យឺនជាងមុន។

ទោះជាយ៉ាងណា នេះជាបទពិសោធន៍មួយផងដែរ ដល់អ្នកគ្រប់គ្នាគួរណាស់ត្រូវមានការពិចារណច្បាស់លាស់ជាមុន មុននឹងសម្រចចិត្តធ្វើអ្វីមួយ ជៀសវាងដោយការប្រើប្រាស់ ថ្នាំចាក់ ឬថ្នាំលាបផ្សេងៗ ដែលគ្មានការណែនាំច្បាស់លាស់ ព្រោះវាអាចនឹងកើតមានដូចករណីខាងលើនេះផងដែរ៕   

ប្រភព៖ បរទេស

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែកទាក់ទងនឹង ករណីយខាងលើនេះដែរ វាមិនមែនជារឿងធម្មតានោះទេ ដែលអ្នកគាំទ្រម្នាក់ ហ៊ានលះបង់សឹងតែគ្រប់យ៉ាង ដើម្បីធ្វើយ៉ាងណា ឲ្យមើលទៅដូចជា តារាល្បី ដែលជានិមិត្តរូបរបស់ខ្លួន ដោយក្នុងនោះ រូបគេសុខចិត្ត ធ្វើការវះកាត់ ប្តូរភេទ និងកែប្រែមុខមាត់ ទាំងមូល ដោយមិនមានការរុញរា

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ ដែលមានឈ្មោះថា Thalia Almodovar អាយុ២៨ឆ្នាំ បានចំណាយប្រាក់ ជាង ១សែនដុល្លារ ដើម្បីធ្វើការវះកាត់ កែភេទ និងកែមុខមាត់ របស់ខ្លួន ឲ្យដូចទៅនឹង តារាស្រីដ៏ល្បី គឺនាង Kim Kardashian។ លើសពីនេះទៀត រូបគេក៏បានទៅកែ ដងខ្លួនបន្ថែម ជាពិសេសគឺបាន ពង្រីកទំហំកំប៉េះគូទ ឲ្យរឹតតែធំ ក្នុងបំណងតែមួយគត់ គឺធ្វើយ៉ាងណា ឲ្យដូចទៅនឹង តារាក្នុងដួងចិត្ត របស់គេ។

ក្រៅពីវះកាត់ កែប្រែរាងកាយ ទាំងមូលហើយនោះ Thalia ក៏បានស្វែងរក ទិញឈុតខោអាវណា ដែលស្រដៀង ទៅនឹងឈុត របស់តារាស្រីល្បី Kim Kardashian ធ្លាប់ស្លៀកពាក់ កន្លងមក។

បន្ថែមពីនេះ Thalia ក៏បានប្រកាស ស្វែងរកបុរស ដែលស្រដៀង តារាចម្រៀង Kanye West មកធ្វើជាគូស្នេហ៍ ទៀតផង។ គួរបញ្ជាក់ផងដែរថា តារាចម្រៀង Kanye West គឺជាប្តី របស់តារាស្រី Kim Kardashian។

ជាមួយគ្នានេះដែរ Thalia បាននិយាយថា «ខ្ញុំគិតថា Kim Kardashian ពិតជាអស្ចារ្យមែនទែន រូបរាងរបស់នាង គឺគ្មានអ្វីទាស់ឡើយ ហើយខ្ញុំពិតជាស្រលាញ់ រូបរាងនាងខ្លាំងណាស់ ម្យ៉ាងវិញទៀត ខ្ញុំក៏ស្ញប់ស្ញែង ទៅដល់ការងារ របស់គាត់ជាច្រើន ផងដែរ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]