ទោះជាមានការវាយតប់កាលពី៣ឆ្នាំមុន របស់ Chris Brown មកលើ តារាចម្រៀង នាងR&B Rihanna នាងបាននិយាយថា នាងនៅតែស្រលាញ់គាត់ ហើយ បានហៅ Brown ថាជាម្ចាស់ស្នេហ៍សំរាប់ជីវិតរបស់នាង។ម្ចាស់បទ Umbrella រូបនេះបានប្រាប់ទៅ Oprah Winfrey ក្នុងកម្មវិធីសម្ភាសន៍កាលពីថ្ងៃអាទិត្យថា នាងនិង Brown បានចាប់ផ្ដើមសារជាថ្មី ហើយថែមទាំងមានចំនងមិត្ដភាពជិតស្និទ្ធជាងមុនទៅទៀត។ Brown បានសារភាពសុំទោសជាសាធារណៈ ចំពោះការធ្វើអំពើហិង្សាលើ Rihanna មិត្ដស្រីរបស់គាត់ កាលពីឆ្នាំ២០០៩ ក្នុងពិធីទទួលរង្វាន់អាល្លឺម៉ង់ នៅក្នុងរដ្ឋ Los Angeles( LA) សហរដ្ឋអាមេរិច ហើយត្រូវបានកាត់ទោសអោយនៅក្រៅការឃុំឃាំង  ដោយការតាមដានរយៈ៥ឆ្នាំ និង ការមិនអោយទៅក្បែរ Rihanna។ ការរារាំងមិនអោយពួកគេទាំងពីរជួបគ្នា ត្រូវបានបញ្ចប់កាលពី ឆ្នាំទៅ ហើយពួកគេបានមកច្រៀងរួមគ្នាវិញក្នុង បន្ទប់ផ្សាយនៅឆ្នាំនេះ ដែលបទទាំងនោះមានដូចជា Brithday Cake( Rihanna Ft Brown) និងបទ Turn Up the Music ហើយគេទាំងពីរក៏បានត្រលប់រកគ្នាវិញ។ តារាចម្រៀង ចង្វាក់R&B  Rihanna បាននិយាយអោយដឹងថាវាមិនមែនជា ការងាយសំរាប់ការត្រលប់មកវិញនៃក្ដីស្រលាញ់ដែល ធ្លាប់មានការប្រេះបែកនោះទេ តែបើមាន វានិងមានការស្និទ្ធស្នាលជាងមុនទៅទៀត។ នាងបាននិយាយថែមទៀតថា នាងបានផ្ដើមសាងស្នេហា និងការជឿទុកចិត្ដគ្នាម្ដងទៀត ហើយនេះជាការកសាងជារៀងរហូត និងមិនមានអ្វីប្រែប្រួលឡើយ។ លើសពីនេះ នាងបាននិយាយពីអារម្មណ៍ក្នុងចិត្ដរបស់នាង ពេលដែលនាងបានជួប Brown ម្ដងៗ នាងមានភាពលំបាកក្នុងចិត្ដ បេះដូងរបស់នាងបានធ្លាក់ដល់ដី តែនាងព្យាយាមលាក់អារម្មណ៍ ព្រោះនាងនៅតែស្រលាញ់ Brown  ហើយ គាត់នៅតែជាម្ចាស់ស្នេហ៍របស់នាង។

នេះជាវីដេអូ ពីការសុំទោសជាសាធារណៈរបស់Brown ចំពោះ Rihanna៖

នេះជាវីដេអូ សម្ភាសន៍ទាក់ទងនិងការច្រៀងបទ Umbrella របស់ Rihanna ៖

ដោយ TD

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]