ប៊្រុយនេ៖ នាបច្ចុប្បន្ននេះ ក្រុមអ្នកនិយមលេងអ៊ិនធឺណែត ស្ទើរតែគ្រប់មជ្ឈដ្ឋាន កំពុងតែនាំគ្នា ពិភាក្សាគ្នាយ៉ាងចម្រោងចម្រាស អំពីព្រះរាជបុត្រនៃប្រទេសប៊្រុយនេមួយរូប ដែលមិនត្រឹមតែមានរូបរាងយ៉ាង ស្រស់សង្ហាប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងមានចំនេះដឹង និងនៅក្មេងថែមទៀតផង។

ជាការពិតណាស់ នាយុគសម័យថ្មីនេះសតវត្សទី២០ទៅហើយ យើងមិននឹកស្មានថា ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេ នៅសល់ព្រះរាជបុត្រដ៏សង្ហា ពោរពេញដោយសមត្ថភាព មានចំនេះដឹង នៅក្មេង ព្រមទាំងជាអ្នកមានទ្រព្យ ច្រើនមហាសាលថែមទៀត ហើយអ្វីដែលគួរឲ្យអស្ចារ្យជាងនេះទៅទៀតនោះ គឺព្រះអង្គនៅមិនទាន់មានម្ចាស់បេះដូងនៅឡើយទេ ដោយហេតុផលទាំងនេះហើយ ដែលធ្វើឲ្យអ្នកគាំទ្រនារីៗស្ទើរតែទូទាំងពិភពលោក លង់ស្រលាញ់ព្រះអង្គកាន់តែ ខ្លាំងថែមទៀត។ ប៉ុន្តែមិនថាយ៉ាងណា ថ្ងៃនេះខ្មែរឡូត នឹងរៀបរាប់អំពីជីវប្រវត្តិសង្ខេបខ្លះៗរបស់ព្រះអង្គ ដើម្បីឲ្យប្រិយមិត្តជ្រាបកាន់តែច្បាស់ ថាតើព្រះរាជបុត្រប៊្រុយនេសង្ហាម្នាក់នេះ នៅមានអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះ!?

គួរឲ្យដឹងថា ព្រះរាជបុត្រសង្ហាប្រចាំប្រទេសប៊្រុយនេះ មានព្រះនាមថា Abdul Mateen ប្រសូតនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៩៩១ បើគិតមកទល់ពេលនេះ ព្រះអង្គមានព្រះជន្មទើបតែ ២៥ព្រះវស្សាតែប៉ុណ្ណោះ លើសពីនេះ ព្រះអង្គនៅមិនទាន់មានចំណងស្នេហ៍ជាមួយនឹងនារីណាម្នាក់នៅឡើយទេ។ គួរបន្តទៀតថា ព្រះអង្គគឺជាបុត្រទី១០ របស់ព្រះមហាក្សត្រ Hassanal Bokiah ជាមួយនឹងអតីតមហេសីទី២ ដែលមានព្រះនាមថា Mariam។ ជាក់ស្តែង ព្រះរាជបុត្រ Mateen គឺជាមនុស្សម្នាក់ដែលចូលចិត្តលេងកីឡាខ្លាំងមែនទែន ហើយកីឡាដែលព្រះអង្គចូលចិត្តលេងខ្លាំងបំផុតនោះគឺ កីឡាបាល់ទាត់ ជិះសេះ ព្រមទាំងកីឡាជ្រមុជទឹក ដោយអាចជ្រមុខរហូតដល់ទៅជម្រៅ១៨ម៉ែត្រឯណោះ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះអង្គថែមទាំងបង្ហាត់នូវជំនាញអស់ទាំងនេះ ទៅកាន់សែស្រឡាយរាជវង្សផ្សេងទៀត ថែមទៀតផង។

ចំពោះការសិក្សារបស់ព្រះរាជបុត្រAbdul Mateenវិញ គឺព្រះអង្គបានបញ្ចប់ថ្នាក់វិទ្យាល័យនៅឯសាលា Paduka Seri Begawan Sultan Science College និងសាលា Jerudong International School ដែលសុទ្ធសឹងតែជាសាលារៀនលំដាប់កំពូលប្រចាំប្រទេស។ ទន្ទឹមនឹងនេះ នៅឆ្នាំ២០១០ ព្រះអង្គបានចូលរៀនសាលាកងទ័ព និងប្រលងជាប់យ៉ាងជោគជ័យមុខព្រះភក្ត្រព្រះបិតា។ នៅក្នុងឆ្នាំ២០១១ ព្រះមហាក្សត្រ Sultan Hassanal Bolkiah បានធ្វើជាសាក្សី ក្នុងការបញ្ចប់ការសិក្សារបស់ លោក Abdul Mateen នៅឯRoyal Military Academy Sandhurst (សាលាយោធា) ដែលជាកន្លែងដែលព្រះរាជបុត្រ ទទួលបានឋានៈជាយោធា ជាលើកដំបូង។ ហើយបច្ចុប្បន្ននេះ ព្រះអង្គកំពុងបន្តថ្នាក់អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ SOAS, University of London នៅប្រទេសអង់គ្លេស។

ជាចុងក្រោយ បន្ទាប់ពីអាននូវជីវប្រវត្តិសង្ខបដ៏អស្ចារ្យខ្លះៗ របស់ព្រះរាជបុត្រ Abdul Mateen រួចហើយ តើប្រិយខ្មែរឡូតទាំងអស់គ្នា យល់យ៉ាងម៉េចដែរ?

សកម្មភាព ព្រះអង្គថតនៅឯប្រទេសថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]