ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមហ៊ុនចែកចាយ ផលិតផល Nestle ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ ផលិតផលឧបភោគបរិភោគធំជាងគេ នៅលើពិភពលោក បានធ្វើការផ្គត់ផ្គង់ និងចែកចាយផលិតផល ទឹកប្រេងខ្យង «ម៉េកគី» ថ្មី របស់ខ្លួន តាមគោលដៅសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម សៀមរាប បាត់ដំបង និងព្រះសីហនុ។

ដោយសារតែបច្ចុប្បន្ន មនុស្សគ្រប់រូបមិនត្រឹមតែត្រូវការបរិភោគអាហារ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែគេត្រូវការសុវត្ថិភាពចំណីអាហារ ដែលមិនប៉ះពាល់ ដល់សុខភាពផងដែរ។ ហេតុដូចនេះហើយ ទើបផលិតផល «ម៉េកគី» យកចិត្តទុកដាក់អភិវឌ្ឍគុណភាព របស់ខ្លួនជានិច្ចទាំង រសជាតិ និងសុវត្ថិភាពចំណីអាហារ។ ជាក់ស្តែងថ្មីៗនេះ ផលិតផលប្រេងខ្យល «ម៉េកគី» ថ្មី ទើបតែនាំចូលមកដល់ប្រទេសកម្ពុជា និងបន្តចែកចាយទៅតាមទីផ្សារនានា ទូទាំងប្រទេស។

ទឹកប្រេងខ្យង «ម៉េកគី» ថ្មីនេះ ជាផលិតផលមកពីប្រទេសថៃ វេចខ្ចប់ដោយសម្បកថ្មី ចម្រាញ់ចេញពីខ្យងសមុទ្រសុទ្ធ ១០០% គុណភាពខ្ពស់ រសជាតិកាន់តែ ឈ្ងុយឆ្ងាញ់ជាងមុន ចំណុះច្រើនជាងមុន តែតម្លៃនៅដដែល។ កាន់តែពិសេស ជាងនេះទៀតនោះ បងប្អូនខ្មែរឥស្លាម ក៏អាចទទួលទានបានដែរ ព្រោះទឹកប្រេងខ្យង «ម៉េកគី» ថ្មី មានបិទស្លាកសញ្ញាហាឡាល់ (Halal) នៅលើផលិតផល ដែលស្លាកសញ្ញានេះ ត្រូវបានទទួលស្គាល់ដោយ សមាគមឥស្លាមពិភពលោក អំពីសុវត្ថិភាពចំណីអាហារ សម្រាប់ឥស្លាមសាសនិក។

តាមរយៈយុទ្ធនាការនេះ ក្រុមការងារផលិតផលទឹកប្រេងខ្យង «ម៉េកគី» ចំនួន២ក្រុម នឹងចុះទៅតាមគោលដៅទីផ្សារសំខាន់ៗមួយចំនួន តាមបណ្តាខេត្ត រាជធានី ខាងលើ ចាប់ពីថ្ងៃទិ១២ ខែឧសភា រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីចែកចាយ និងផ្គត់ផ្គង់ផលិតផល ទឹកប្រេងខ្យង «ម៉េកគី» អមដោយការលក់បញ្ចុះតម្លៃពិសេសៗ ជាច្រើន ថែមទាំងមានបង្ហាញពីវិធីចម្អិនអាហារ ឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ ដោយប្រើផលិតផល «ម៉េកគី» ផងដែរ។

សូមបញ្ជាក់ថា «ម៉េកគី» គឺជាម៉ាកសញ្ញាគ្រឿងទេសដ៏ល្បី ដែលស្រ្តីមេផ្ទះ នៅលើពិភពលោកទទួលស្គាល់ និងជឿជាក់លើគុណភាព និងរសជាតិគ្មានពីរ ដែលជាជំនួយការដ៏ឆ្នើម សម្រាប់ផ្សំរសជាតិអាហារ ឲ្យមានឱជារសឈ្ងុយឆ្ងាញ់ ជាប់មាត់ជាប់ចិត្ត រួមទាំងក្លិនប្រហើរ ឈ្ងុយខុសប្លែកពីផលិតផលដទៃ៕

រូបភាព៖ ទឹកប្រេងខ្យង (ឆ្វេង) និង ទឹកស៊ីអ៊ីវ (ស្តាំ) ម៉េកគីថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]