នេះគឺជារឿងមួយដែលយើងស្មានមិនដល់ ព្រោះមានបុរសម្នាក់ចំនាយពេល រយៈពេល ២ម៉ោងដើម្បីប្រគល់កាបូប ទៅឲ្យម្ចាស់ដើមវិញ។

តាមប្រភពពត៌មានបានឲ្យដឹងថា បុរសម្នាក់ដែលជាអ្នករើសបានកាបូបនោះ បានឈរចាំនៅក្រៅផ្ទះរបស់ម្ចាស់កាបូបអស់រយៈពេល ២ម៉ោង ដើម្បីប្រគល់កាបូបដែលខ្លួនរើសបាន ឲ្យទៅម្ចាស់ដើមវិញ។ នៅក្នុងនោះដែល កាបូបដែលរើសបានគឺមាន លុយចំនួន ៤០០ ដុល្លារ ប័ណ្ណបើកបររថយន្ត និងអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់កាបូប។ បើតាមសំដីរបស់ម្ចាស់កាបូបបានឲ្យដឹងថា គាត់បានទៅហាងមួយឈ្មោះថា 7-Eleven នៅក្នុងប្រទេស Singapore បន្ទាប់ពីគាត់ចេញពីធ្វើការ ហើយបានបាត់កាបូបរបស់គាត់នៅវេលាម៉ោង ២ រំលងអាត្រាត។ នៅពេលដែលគាត់បាត់កាបូបនោះ គាត់មានអារម្មណ៏ថាស្តាយវាខ្លាំងណាស់ ហើយគាត់បានដើររកវាតាំងពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ១១ តាមផ្លូវដែលគាត់បានឆ្លងកាត់ ប៉ុន្តែគាត់មិនបានរកឃើញឡើយ។ គាត់បានបន្តទៀតថា នៅពេលដែលគាត់បានត្រលប់មកដល់ផ្ទះវិញ ស្រាប់តែគាត់បានជួបនឹងបុរសម្នាក់ ដែលមកពីប្រទេស Bangladesh ឈរចាំនៅមុនផ្ទះរបស់គាត់ ហើយបុរសជនជាតិ Bangladesh នោះបាននិយាយថា គាត់បានមើលតាមអាស័យដ្ឋាន ដែលនៅក្នុងកាបូបនោះ ហើយឈរចាំអស់រយៈពេល ២ម៉ោងហើយ ព្រោះតែចង់ យកកាបូបមកប្រគល់ឲ្យទៅម្ចាស់ដើមវិញ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបុរសដែលរើសបានកាបូបម្នាក់នោះ?

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]