ភ្នំពេញ៖ បន្ទាប់ពីដេនី ក្វាន់ បង្ហោះវីដេអូលើ ហ្វេសប៊ុករបស់ខ្លួន​ថា ផ្ញើរជូនមនុស្សអត់ខួរមួយចំនួន ហើយ​លោក គឹម សាន ត្រូវជា​ប្អូនប្រុស​តារាចាយរាងសិចស៊ី ក៏បាន​សរសេរ នៅលើហ្វេសប៊ុក​ ​ក្នុងន័យដៀមដាម​ ទៅកាន់​​អ្នកសិល្បៈថា ជាពិសេស​ផ្ញើជូន អាខ្លាលាកក្រចក អា​ពស់​ក្បាលពីរ និងសត្វក្រពើ បានធ្វើឲ្យ​កម្តៅជម្លោះ​ រឿងសិចស៊ីនេះកាន់តែ ក្តៅគគុកឡើង​នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​ 

ពាក់ព័ន្ធនឹងរឿងនេះ ក្រុមអ្នកសិល្បៈជាច្រើន បានផ្ទុះកំហឹង នឹង​ដេននី ក្វាន់ និង​ប្អូនប្រុសនាង ជាពន់ពេក ​ដោយ​​ខ្លួន​ជាក្មេង ស្រករ​ក្រោយ ​ដល់​ថ្នាក់​ហៅគេ​ អាមឹង មិនខ្លាច ញញើត ខណៈដែល​ពាក្យ គេរិះគន់ទាំងនោះ ក្នុងន័យស្ថាបនា​​សោះហ្នឹង ។​ តារា​ម្នាក់ ក្នុងចំណោម អ្នកសិល្បៈ​ជាង ៤០​នាក់ ក្នុងនោះ មាន​តារា​សម្តែង តារាកំប្លែង ពីធីករ និងពិធីការិនី បានប្រាប់ LookingTODAY នៅរសៀលថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦​ឲ្យដឹងថា «ពាក្យ​ដែល​ក្រុម​តារា​រិះគន់ ក្នុងន័យស្ថាបនា​សោះ បែរ​ជា​ប្អូនប្រុស ដេននី ក្វាន់ ​ លោក គឹម សាន ហៅ​គេ​សុទ្ធ​តែ​អាក្រពើ អា​ខ្លាលាកក្រចក ខណៈដែលខ្លួនឯង​​ប្អូន​ទាំងអាយុ និង អាជីពផងដែរនោះ វា​មិនសម​ទេបង ​ដែលហៅយ៉ាងដូច្នោះ​»។​ ប្រភពខាងលើ បានបន្ថែមទៀតថា «ករណីនេះដែរ បានធ្វើឲ្យ​តារាល្បីៗ ជាច្រើន ផ្ទុះកំហឹង​ ដល់ថ្នាក់បបួលគ្នា ប្រុង​លើកបដា នៅមុខ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែម្តង ឲ្យចាត់ការទៅលើ​ ដេននី ក្វាន់ និងប្អូនប្រុស​របស់នាង​​»។

គេ​ខំ​រិះគន់​ក្នុងន័យ ស្ថាបនាសោះ តែ​ហេតុ​អ្វី ដេននី ក្វាន់ និង​ប្អូនប្រុស មិនទទួល បែរជា​ជេរ និង​ចោទគេ​ក្នុង ស្ថានភាព​ពាក្យ​​ធ្ងន់​ៗ ពិបាកនឹង​ទទួលយក ​ខ្លាំងណាស់ គួរតែ​ទទួលយកពាក្យ គេរិះគន់ទៅ វាមិនខាតទេ​ ហើយចាំថា យើងជាមនុស្ស ​​ទស្សនិកជន ធ្វើអ្វី នៅកន្លែងណា ក៏គេចាប់​អារម្មណ៍​ផងដែរ ចឹង​ធ្វើអ្វី ត្រូវប្រុង​ប្រយ័ត្ន​។​ នេះគឺជាសម្តី​ប្រភពខាងលើបានបន្ត​។​ 

បើ​ទោះ​បី​ជា​ ​ថៃ​ ​ន​រៈ​ស​ត្យា​ ​រ​ដ្ឋ​លេ​ខា​​ធិ​កា​រ ​ក្រ​សួ​ង​វ​ប្ប​ធ​ម៌​ ​​និ​ង​វិ​ចិ​ត្រ​សិ​ល្បៈ​ ​បា​ន​ប្រា​ប់​ព័​ត៌​មា​ន​ក្នុ​ង​ស្រុ​ក​១​ថា​ ​​សិ​ល្ប​ក​រ​គួ​រ​តែ​ភ្ញា​ក់​រ​លឹ​ក ​ដោ​យ​ខ្លួ​ន​ឯ​ង​ ​គួ​រ​តុ​ប​តែ​ខ្លួ​ន​ ឲ្យ​សា​ក​ស​ម​ទៅ​នឹ​ង​ពេ​ល​វេ​លា​ ​ទី​ក​ន្លែ​ង ​គឺ​កុំ​ហួ​ស​ហេ​តុ​ពេ​ក​ ​។​ ​ ​ប៉ុ​ន្តែ​​នៅ​​រ​សៀ​ល​ថ្ងៃ​នេះ ​​Lo​o​k​i​n​g​T​O​​D​AY​ ​បា​ន​ព្យា​យា​​ម​​​ខ​ល​ទៅ​លោ​ក​​​ សូ​​ម​បញ្ជា​ក់​រឿ​ង​ ​តា​រា​ៗ​ប្រុ​ង​លើ​កប​ដា​ ​មុ​ខ​ក្រ​សួ​​ង​វប្ប​ធ​ម៌​ ​តែ​ខ​ល​ទៅ​​​គ្មា​ន​​អ្នក​​លើ​ក​​។

រូបភាព ដេនី ក្វាន់

ប្រភព៖ ដើមអម្ពិល

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា កាលពីថ្ងៃទី ១០ ឧសភាមុននេះ កញ្ញា ដេនី ក្វាន់ បានចេញមុខ តបតការរិះគន់ និងនៅតែអះអាងថា ខ្លួនមិនបានធ្វើខុស តាមរយៈវីដេអូដែលនាងបង្ហោះឡើង ហើយបើទោះបីជាមាន​ សំឡេងនៃការរិះគន់ ទៅលើការស្លៀកពាក់ សិចស៊ីរបស់ កញ្ញា ដេននី ក្វាន់ បានសាយភាយពេញ បណ្តាញសង្គម យ៉ាងណាក៏ដោយ ក៏ម្ចាស់សាម៉ីខ្លួនរូបនេះ នៅតែចេញមុខតបត ដោយមិនបានឈឺក្បាល ហាលថ្ងៃឫក៏គិតថា ខ្លួនខុសឡើយ ផ្ទុយទៅវិញ នាងបែរជានៅតែអះអាងថា អ្វីដែលនាងធ្វើគឺត្រឹមត្រូវ មិនមានអ្វីខុសនោះទេ ។

អ្វីដែលធ្វើឲ្យនាងកាន់តែល្បីក្នុងពេលមួយរំពិចភ្នែកនោះ គឺដេនីក្វាន់ បានរៀបចំពិធីខួបកំណើតឲ្យ ប្អូនប្រុសរបស់នាង យ៉ាងអធិកអធម កាលពីយប់ថ្ងៃទី ៥ ឧសភា ជាមួយនឹងការតុបតែងខ្លួនដ៏សិចស៊ី។ បើក្រឡេកមើល ការស្លៀកពាក់របស់ កញ្ញា ដេនីក្វាន់ និងបងប្អូនរបស់នាង បានតែងខ្លួនជាព្រះនាង ក្នុងរឿងព្រេងតុក្កតា ដែលធ្វើឲ្យភ្ញៀវកិត្តិយសដក.ក ចំហរមាត់តែម្តង ហើយក្នុងនោះដែរ កញ្ញា ដេនីក្វាន់ បានស្លៀកនូវរ៉ូបវែងអន្លាយ ពាក់សក់ពណ៌លឿង ដោយថែមទាំងបញ្ចេញសាច់ទ្រូង ដ៏ទ្រលុកទ្រលន់ទៀតផង៕

ដេនី ក្វាន់ និងបងប្អូនរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]