អង់គ្លេស៖ អ្នកគាំទ្រក្លិប Manchester United បានចម្អកឲ្យអ្នកចាំទី De Gea និងកីឡាករ Anthony Martial ឲ្យដូរទៅលេងនៅ Real Mardrid បន្ទាប់ពីចាញ់ West Ham ៣-២ កាលពីថ្ងៃអង្គារ៍ យប់មិញនេះ។

ការប្រកួតនៅកីឡដ្ឋាន Upton Park យប់មិញ ពិតជាជក់ចិត្ត បន្ទាប់ពីកីឡាករ Winston Reid ស្វែងរកគ្រាប់បាល់ យកជ័យជំនះអោយក្រុម នៅនាទី៨០ ដែលធ្វើអោយក្រុមញញួរយក្ស West Ham យកឈ្នះក្រុមបិសាចក្រហម Manchester United បានដោយលទ្ធផល ៣-២។

លទ្ធផលនេះបានធ្វើអោយលោក Luis Van Gaal មានឱកាសតិចតួចណាស់ក្នុងការបញ្ចប់រដូវកាល ក្នុងចំណាត់ថ្នាក់លេខ៤ ខណៈដែលអ្នកគាំទ្រវិញ កាន់តែលែងជឿទុកចិត្តលើការដឹកនាំ របស់គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះផងដែរ។

តាមពិតអ្នកចាំទីដៃស្អិត David De Gea  ធ្លាប់បានរំពឹងថា នឹងផ្លាស់ទៅលេងអោយក្លិប Real Mardrid កាលពីរដូវក្តៅឆ្នាំមុនមកម្លេះ ប៉ុន្តែដោយសារមានភាពចម្រូងចម្រាស់ខាងផ្នែករដ្ឋបាល ទើបធ្វើអោយអ្នកចាំទីរូបនេះ សម្រេចចិត្តបន្តលេងអោយក្លិបបិសាចក្រហម Manchester United ទៀត។

បើតាមមើលទៅ ក្លិប Manchester United មានសង្ឃឹមតិចតួចណាស់ក្នុងការទទួលបានសិទ្ធិ ទៅប្រកួតយកពានរង្វាន់ទ្វីបអ៊ឺរ៉ុប(UEFA Champion League) នៅរដូវកាលក្រោយ។ ដូច្នេះហើយអ្នកគាំទ្រភាគច្រើន បានយល់ស្រប និងមិនប្រកែកឡើយប្រសិនបើអ្នកចាំទីដៃស្អិត Degea និងកីឡាករឆ្នើមវ័យក្មេង Martial ពិតជាទៅលេងអោយក្លិប Real Mardrid មែន។ នេះបើយោងតាមមតិភាគច្រើនរបស់អ្នកគាំទ្រ ដែលសរសេរក្នុងបណ្តាញសង្គម Twitter របស់ខ្លួន៕

រូបភាព៖ អ្នកចាំទី Degea និងកីឡាករ Martial បន្ទាប់ពីប្រកួតចាញ់ West Ham យប់មិញ

ប្រភព៖ SkySports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]