បរទេស៖ ប្រិយមិត្តជាច្រើន ប្រហែលជាបានស្គាល់ តារាសម្តែងស្រីល្បីៗលំដាប់ពិភពលោក ក្នុងដួងចិត្តហើយមែនទេ ចុះប្រិយមិត្តមានធ្លាប់ដឹងថាតើ តារាសម្តែងស្រីម្នាក់ៗ សុទ្ធតែទទួលបានតម្លៃខ្លួនខ្ពស់ ក្នុងពេលសម្តែងដូចគ្នា ឬយ៉ាងណា? បើមិនដូចគ្នា មានដឹងថាតើតារាសម្តែងស្រី រូបណាដែលទទួលបាន តម្លៃខ្ពស់ និងរកបានប្រាក់ចំណូល ច្រើនជាងគេនោះ?

យោងតាមប្រភពព័ត៌មាន ដែលដកស្រង់ចេញពីគេហទំព័រមួយ ដែលបានប្រមូលផ្តុំនូវ តារាសម្តែងស្រីល្បីៗលំដាប់ពិភពលោក របស់ហូលីវូដជាច្រើននាក់ មកបញ្ចូលគ្នា ព្រមទាំងបានបង្ហាញ នូវប្រាក់ចំណូលដែលតារាស្រីទាំងនោះ ទទួលបាននៅក្នុងឆ្នាំ២០១៦ ជាពិសេសគឺបានមកពីការ ចូលខ្លួនសម្តែងនៅក្នុងរឿងភាពយន្ត តែម្តង។

វាជារឿងពិតមួយដែលថា ប្រាក់ចំណូល ឬក៏តម្លៃខ្លួនចំពោះតារាសម្តែង ជាពិសេសតារាហូលីវូដ គឺមិនមានអាថ៌កំបាំងនោះឡើយ ហើយភាគច្រើនគឺពួកគេ ទទួលបានទៅតាមបច្ចេកទេស នៃការសម្តែង បូករួមជាមួយនឹងភាពពេញនិយមផងដែរ៕

តោះចង់ដឹងថា តើតារាណាខ្លះ ដែលជាប់ជាតារាសម្តែង ទទួលបានតម្លៃខ្លួនខ្ពស់នោះ សូមតាមដានទាំងអស់គ្នា៖ 

២០. Mila Kunis រកប្រាក់ចំណូលបាន ៤.៥លានដុល្លារ
១៩. Meryl Streep រកប្រាក់ចំណូលបាន ៦លានដុល្លារ
១៨.Margot Robbie រកប្រាក់ចំណូលបាន ៨លានដុល្លារ
១៧.Natalie Portman រកប្រាក់ចំណូលបាន ៨.៥លានដុល្លារ
១៦.Emma Stone រកប្រាក់ចំណូលបាន ១០លានដុល្លារ
១៥.Julia Roberts រកប្រាក់ចំណូលបាន ១០លានដុល្លារ
១៤.Amanda Seyfried រកប្រាក់ចំណូលបាន ១០.៥លានដុល្លារ
១៣.Tina Fey រកប្រាក់ចំណូលបាន ១០.៥លានដុល្លារ
១២.Kristen Stewart រកប្រាក់ចំណូលបាន ១២លានដុល្លារ
១១.Cara Delevingne រកប្រាក់ចំណូលបាន ១៥លានដុល្លារ
១០.Amy Adams រកប្រាក់ចំណូលបាន ១៥លានដុល្លារ
៩.Reese Witherspoon រកប្រាក់ចំណូលបាន ១៥លានដុល្លារ
៨.Sandra Bullock រកប្រាក់ចំណូលបាន ២០លានដុល្លារ
៧.Fan Bingbing រកប្រាក់ចំណូលបាន ២០លានដុល្លារ
៦.Melissa McCarthy រកប្រាក់ចំណូលបាន ២៤លានដុល្លារ
៥.Anne Hathaway រកប្រាក់ចំណូលបាន ២៤លានដុល្លារ
៤.Jennifer Anistion រកប្រាក់ចំណូលបាន ២៤.៧៥លានដុល្លារ
៣.Angelina Jolie រកប្រាក់ចំណូលបាន ៤០លានដុល្លារ
២.Scarlett Johansson រកប្រាក់ចំណូលបាន ៥៧.៥លានដុល្លារ
១.Jennifer Lawrence រកប្រាក់ចំណូលបាន ៦១.៧លានដុល្លារ

ប្រភព៖ lollipop

កំណត់ហេតុខ្មែរឡូត៖

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រី និងជាផលិតករសញ្ជាតិអាមេរិក Jennifer Aniston វ័យ៤៧ឆ្នាំ បានក្លាយជា «ស្រ្តីស្រស់ស្អាតបំផុត លើពិភពលោក» ប្រចាំឆ្នាំ២០១៦ នេះ ដោយទស្សនាវដ្តី People Magazine។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាស្រី Jennifer Aniston ធ្លាប់បានជាប់ឈ្មោះជា «ស្រ្តីស្រស់ស្អាតបំផុត លើពិភពលោក» ម្តងរួចមកហើយ កាលពីឆ្នាំ២០០៤ កន្លងទៅនេះ។ រយៈពេល ១២ឆ្នាំក្រោយមក ពោលគឺនៅក្នុង ឆ្នាំ២០១៦ នេះ នាងក៏ទទួលបានវាម្តងទៀត ស្របពេលដែលខ្សែភាពយន្តហូលីវូដថ្មី ដែលនាងដើរតួសម្តែង មានចំណងជើងថា «Mother’s Day» នឹងត្រូវចាក់បញ្ចាំង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ នៅសហរដ្ឋអាមេរិក។

គួររំលឹកឲ្យដឹងផងដែរថា កាលពីឆ្នាំ២០១៥ តារាស្រីដែលបានជាប់ឈ្មោះ ជា «ស្រ្តីស្រស់ស្អាតបំផុត លើពិភពលោក» គឺតារាសម្តែងស្រី សញ្ជាតិអាមេរិក វ័យ៥១ឆ្នាំ Sandra Bullock។

បើតាមសម្តី របស់តារាស្រី Aniston បានប្រាប់ទៅកាន់ទស្សនាវដ្តី People Magazine ឲ្យដឹងថា «វាពិតជា គួរឲ្យរំភើបខ្លាំងណាស់។ សម្រស់ខ្ញុំ បានផ្លាស់ប្តូរក្នុងរយៈពេល ប៉ុន្មានឆ្នាំមកនេះ ហើយនេះក៏ជារឿងពិតមួយ ដែលអ្នកគួរតែរៀនស្រលាញ់ នូវអ្វីគ្រប់យ៉ាងទាំងអស់ ដែលខ្លួនអ្នកមាន។»។

ជាមួយគ្នានេះដែរ តារាស្រីដែលមានដើមកំណើត ក្នុងទីក្រុង Los Angeles រដ្ឋ California នៃទឹកដីសហរដ្ឋអាមេរិករូបនេះ បានបន្ថែមឲ្យដឹងថា «នៅពេលដែលអាយុកាន់តែកើនឡើង យើងត្រូវតែខិតខំប្រឹងប្រែងយកចិត្ដទុកដាក់ខ្ពស់ សម្រាប់រាងកាយរបស់យើង ដើម្បីឲ្យសម្រស់ខាងក្រៅមើលទៅស្រស់ស្អាត ដូចជាទៅលើចំណីអាហារដែលយើងទទួលទាន របៀបគេង ដែលភាគច្រើនសកម្មភាពទាំងនេះ យើងមិនបានខ្វាយខ្វល់កាលពីអាយុខ្ទង់ ២០ឆ្នាំឡើយ»។

គួរបញ្ជាក់ផងដែរថា ទស្សនាវដ្តី People Magazine នេះ តែងតែផ្ដល់ចំណាត់ថ្នាក់ ដល់តារាប្រុសស្រី ដែលមានរូបសម្រស់ស្រស់ស្អាត ជារៀងរាល់ឆ្នាំ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]