កូរ៉េខាងត្បូង៖ ទីបំផុតកញ្ញា Tiffany សមាជិកក្រុម SNSD បានបញ្ចេញអ៊ាល់ប៊ុម ចម្រៀងទោលលើកដំបូងរបស់ខ្លួន ជាសាធារណៈហើយ។

គួរឲ្យដឹងថា ក្រោយពីការប្រកាសជាផ្លូវការ កាលពីខែមុននេះ ថាកញ្ញាTiffany សមាជិកក្រុមGirls' Generation នឹងក្លាយជាសមាជិកទី២ ដែលបានក្លាយទៅជា តារាចម្រៀងទោលម្នាក់ទៀត បន្ទាប់ពីកញ្ញាTaeyeon ។

យ៉ាងណាមិញ បទចម្រៀងដំបូងនៃអ៊ាល់ប៊ុមទោលរបស់ នាងមានចំណងជើងថា «I Just Wanna Dance» រីឯចំនុចដែលគួរឲ្យចាប់អារម្មណ៍ មានទាំងអត្ថន័យបទចម្រៀង និងក្បាច់រាំផងដែរ។

លើសពីនេះ ក្រឡេកមកមើលMV នៃបទចម្រៀងនេះ ភាគច្រើនបំផុតនៃប្លង់ចម្រៀង ថតផ្នែក Outdoor ខាងក្រៅច្រើនជាង ថតនៅក្នុងស្ទូឌីយូ ដែលនេះជាភាពទាកទាញយ៉ាងខ្លាំងមួយផងដែរ ពីព្រោះថា MV នៃចម្រៀងមួយៗ ភាគច្រើនគេកម្រថតផ្នែក Outdoor ពីព្រោះវាពិបាកក្នុងការគ្រប់គ្រងពន្លឺ និងកែតម្រូវក្រាហ្វិក ទៅតាម Concept នៃបទចម្រៀងនីមួយៗ និងចំនុចផ្សេងៗទៀតផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា បទ«I Just Wanna Dance» របស់កញ្ញា Tiffany គឺពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រគ្រប់មជ្ឃដ្ឋាន៕

ដូចនេះ ចង់ដឹងថាបទចម្រៀងមួយបទនេះ ពិរោះប៉ុណ្ណា សូមទស្សនាទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា មេក្រុមចម្រៀងនារីលំដាប់លេខ១នៅកូរ៉េ Girls' Generation គឺស្រីស្រស់ Taeyeon នាងក៏បានចេញអាល់ប៊ុមទោល ជាលើកដំបូងចំណងជើងថា ”I” កាលពីថ្ងៃទី ០៦ តុលា ២០១៥ កន្លងទៅ ព្រមទាំងទទួលបានការចុចស្តាប់ជាង ៦៦លានដងឯណោះនៅលើបណ្តាញសង្គម YouTube។ លើសពីនេះទៅទៀត Taeyeon នាងក៏បានចេញនូវអ៊ាល់ប៊ុមទោល ជាលើកទី២ដែលមានចំណងជើងថា​«Rain» បន្តទៀតកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយចម្រៀងរបស់នាង បានវាយផ្តាច់ និងឈានមុខគេ ស្ទើរតែគ្រប់វេបសាយល្បីៗនៅកូរ៉េ មានដូចជា Melon, Mnet, Bugs, Olleh, Soribada, Genie, Naver, និង Monkey3 ជាដើម ដោយ Taeyeon បានជាប់លំដាប់លេខមួយតែម្តង។ 

រីឯអត្ថន័យបទចម្រៀងរបស់នាង គឺពិតជាបញ្ចូលមនោសញ្ចេតនាបានយ៉ាងល្អ ហាក់បីដូចជាកំពុងឈឺចាប់ និងកំពុងរង់ចាំមនុស្សម្នាក់ ហើយនៅពេលដែលស្តាប់ទៅកាន់ចង្វាក់ភ្លេងវិញ គឺមានសំលេងហ្គីតា ត្រសងគ្នាជាមួយនឹងសំលេងព្យាណូ ដ៏អន្លង់អន្លោច បូកផ្សំជាមួយនឹងសំលេង ដ៏ស្រទន់ផ្អែមរបស់ម្ចាស់បទចម្រៀង ទើបធ្វើឲ្យបទចម្រៀងមួយបទនេះ ពិតជាពិរោះខ្លាំងមែនទែន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]