កាលពីពេលថ្មីៗនេះ មានរឿងដ៏ចម្លែកមួយបានកើតឡើងនោះគឺ អ្នកទោសពីរនាក់ បានព្យាយាមលាក់ខ្លួន នៅក្នុងថង់សំរាម ដើម្បីចង់ចេញពីគុក។

យោងទៅតាមការដកស្រង់ព័ត៌មានពី wtf news បានឲ្យដឹងថាមានអ្នកទោសពីរនាក់ ដែលបានជាប់គុកនៅក្នុងប្រទេសប្រេស៊ីល បានព្យាយាមញាត់ខ្លួនទៅក្នុង ថង់សំរាមដើម្បីគេចពីភ្នែកប៉ូលីស ដើម្បីចេញទៅរស់នៅខាងក្រៅវិញ។ អ្នកជាប់គុកទី១មានឈ្មោះថា Sidney da Cruz អាយុ២៤ឆ្នាំ និងទី២មានឈ្មោះថា Carlos Pereira អាយុ១៩ឆ្នាំ បានបន្លំខ្លួននៅក្នុងថង់សំរាម ពិតៗដែលមានក្លិនស្អុយ យោងទៅតាមកាសែតរបស់ប្រទេសប្រេស៊ីល។  អ្នកទោសទាំង២នាក់នេះគឺ Cruz និង Pereira បានរងចាំសំរាម ដែលគេត្រូវប្រមូលនៅពេលអាហារថ្ងៃត្រង់ ហើយបន្ទាប់មកក៏បានវារចូលទៅ ក្នុងថង់សំរាមនោះ ដែលនៅក្បែរនោះមាន ថង់សំរាមជាច្រើនដែលគេបានគរទុក។ យ៉ាងណាមិញ ទីបញ្ចប់ប៉ូលីសក៏នៅតែចាប់បាន និងត្រូវបានញាត់ចូលគុកវិញដដែល។

តើនេះជាគំនិតថ្មីមែនទេ ដែលលាក់ខ្លួននៅក្នុងសំរាម ដើម្បីចេញពីគុក? 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]