ភ្នំពេញ​៖ តា​រាច​ម្រៀ​ង​​​រ​ប​ស់​ ​ផ​លិត​ក​ម្ម​​​​ក្លា​សិ​ក​ ​លោ​ក​ ​រា​ជ​ ​បុ​រី​ ​បា​ន​លា​ចា​ក​លោ​ក​នេះ​ ​កា​ល​ពី​​ថ្ងៃ​ទី​​​១​៦​ ​ខែ​មេ​សា​ ​ឆ្នាំ​​​២​០​១​៦​ ​​វេ​លា​ម៉ោ​ង​ជាង​​ ​៧​​​យ​ប់​​​ ​ដោ​យ​សា​រ​ ​ឧ​ប​ទ្ទ​វ​ហេ​តុ​ក្រ​ឡា​ប់​ រ​ថ​យ​ន្ត​​​ធ្លា​ក់​ផ្លូ​វ​ នៅ​តំ​ប​ន់​ប៉ោ​យ​ប៉ែ​ត​។ ប៉ុន្តែ​ទោះលោកបាន ​ទៅកាន់ឋានបរមសុខ មែនពិត តែលោកបាន បន្សល់ទុកនូវហាងមួយ ដែលមាន​ដាក់ឈ្មោះរបស់លោក​ ផ្ទាល់តែម្តង ។​ 

លោក ហួរ សុផល ម្ចាស់ផលិតកម្ម​ក្លាសិក ក្នុងបទសម្ភា​ស ​ផ្ទាល់ជាមួយ LookingTODAY នៅព្រឹកថ្ងៃទី១០ ខែឧសភា បានប្រាប់ឲ្យដឹងថា «លោក​រាជ​បុរី មុននឹងស្លាប់ទៅ បានបើក​ជា​ Bussines តូចមួយ ដែលមានឈ្មោះថា ហាង​រាជ​បុរី កាត់សក់​សម្រាប់បុរស ដែលមានទីតាំង​នៅផ្លូវ១៦៣ ពីផ្សារទួលទំពូង ទៅកាន់រង្វង់ ផ្សារដើមថ្កូវ តែ​អត់ដល់រង្វង់មូល ផ្សារដើមថ្កូវនោះទេ មកដល់យើង​ឃើញស្លាកឡូហ្គោ ដែលមានរូបគាត់ រាជ​ បុរី កាត់សក់ ៦​ពាន់រៀល »។​ លោក ហួរ សុផល បន្តថា «ហាងនេះដែរ ជាហាង​ដែលគាត់ មានភាគហ៊ុន ជាមួយខ្ញុំផ្ទាល់ ហួរ សុផល និង​លោក ណារ៉ុង ដែលជាដៃគូភាគហ៊ុន អ៊ីចឹងយើងមាន ៣នាក់ នៅទីនេះ ដោយឡែកគាត់​ បានចែកឋានទៅ អ៊ីចឹង​នៅនេះគឺខ្ញុំ និង​ណារ៉ុង ដែលមើលការ គ្រប់គ្រង​បន្ត​»។​ លោ សុផល ថា «បើសិនជាមិត្តភក្តិ ឬក៏យុវវ័យ ដែលតែង​គាំទ្រ​ជាមួយគាត់ អញ្ជើញមក Support ដើម្បីឲ្យហាង​នេះ ​ដំណើរការ​ទៅល្អ បន្សល់ទុក​នូវ​អនុស្សាវរីយ៍ ឲ្យមានលក្ខណៈផ្លែផ្កា ទៅមុខទៀត»។​ ម្ចាស់ផលិតកម្ម ក្លាសិក បាន​សន្យាថា «ហាងនេះ លោកមិនបិទនោះទេ ដោយបើកបន្ត នៅតែប្រើប្រាស់ឈ្មោះគាត់​ រាជ បុរី ដដែល ដើម្បីទុកជា​អនុស្សាវរីយ៍ រំឭក​ដល់​វិញ្ញាណក្ខន្ធ​គាត់ » ។​ 

សម្រាប់ទស្សនិក ​ដែលគាំទ្រ លោក រាជ បុរី អាច​ទៅហាងដែល លោកបន្សល់ទុក ដើម្បីកាត់សក់ ម៉ាស្យាមុខ កាត់ក្រចក​ដៃ ក្រចក​ជើង សម្អាត​ត្រចៀក និង​មានលក់ ផលិតផលពីថៃសុទ្ធៗ ហើយពិសេស​នៅទីនេះ គឺផ្តល់សម្រាប់បុរស​៕​

ប្រភព៖ ដើមអម្ពិល

គួរបញ្ជាក់ថា លោក រាជ បុរី ដែលជាតារាសម្តែងនិងជាតារាចម្រៀង ប្រចាំនៅក្នុងផលិតកម្ម Classic បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តស្លាប់ កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦មុននេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាម Facebook របស់លោក ហួរ សុផល ចាងហ្វាងផលិតកម្ម Classic បានបង្ហោះសពរបស់លោក រាជ បុរី ដែលបានស្លាប់ក្នុង គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តយប់មិញនេះ នៅក្រុងប៉ោយប៉ែត ពេលរូបលោក និងតារាចម្រៀង រាជ បូរី ព្រមទាំងមនុស្ស ៣នាក់ផ្សេងទៀត ត្រឡប់ពីដំណើរកម្សាន្តនៅប្រទេសថៃវិញ។

លោក ហួរ សុផល បានប្រាប់អោយដឹងទៀតថា "ពេលធ្វើដំណើរមកដល់ក្រុងប៉ោយប៉ែត នាម៉ោងប្រមាណ ៩៖៣០ នាទីយប់ មិនដឹងជាមានមូលហេតុអ្វីស្រាប់តែរថយន្ត ដែលលោកជិះម៉ាកកាមរីបាឡែន ក្រឡាប់ធ្លាក់ពីផ្លូវ បណ្ដាលឲ្យលោក រាជ បុរី និងស្រ្តីចំណាស់ ម្នាក់ទៀតស្លាប់ ក្រោយបញ្ចូនដល់មន្ទីពេទ្យ ក្រុងប៉ោយប៉ែត"៕

សពលោក រាជ បុរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]