ភ្នំពេញ៖ សាមសុងនឹងបញេ្ចញទូរស័ព្ទស៊េរីថ្មីនៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយអេក្រង់ និងប្រអប់មានរូប ប្រាសាទអង្គរវត្ត ជាមួយនឹង icon រាងផ្ការំដួល ដើម្បីជាការចូលរួមចំណែករក្សានូវបេតិកភ័ណ្ឌជាតិ និងផ្សព្វផ្សាយវប្បធម៌ខ្មែរឲ្យ ពិភពលោក ទាំងមូលបានស្គាល់ កាន់តែច្រើនជាងមុន។ 

លោក Seungho Choi អគ្គនាយកក្រុមហ៊ុន សាមសុង ថៃអេឡិចត្រូនិច ប្រចាំនៅកម្ពុជា និងឡាវបានអោយ ដឹងថា៖ «ដូចដែលលោកអ្នកបានឃើញ នៅពេលនេះ យើងបានរចនាប្រអប់ និង screen saver របស់សាមសុង J5 និង J7 ឲ្យមានរូបប្រាសាទអង្គរវត្ត ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវ ទូរស័ព្ទមួយដែលមានភ្ជាប់មក ជាមួយនូវនិមិត្តរូប ជាតិខ្មែរពិតប្រាកដ ហើយយើងចង់ចែក រំលែកដល់ប្រជាជនខ្មែរគ្រប់ៗគ្នា។ » សាមសុង J5 និង J7 មានគែមផលិតពីលោហៈ ហើយមានកាមេរ៉ាក្រោយទំហំ 13 មេហ្កាភិចសែល និង អាភិចឆឺ 1,9 ព្រមទាំងភ្លើង (flash) LED ចំណែកឯកាមេរ៉ាមុខវិញមានទំហំរហូតដល់ទៅ5 មេហ្កាភិចសែលព្រមទាំមាន ភ្លើង (flash) ហើយអាភិចឆឺមាន 1,9 ដូចគ្នា។ លោក Seungho Choi បានបញ្ជាក់បន្ថែមទៀតថា៖ «យើងនឹងបរិច្ចាគចំណូលចំនួន 1មុឺនរៀលពីការលក់ សាមសុង J3, J5, J7 នីមួយៗ និងទូរសព្ទសាមសុងដែលមានប្រអប់រូប ប្រាសាទអង្គរវត្ត សម្រាប់ការអភិរក្សនិង ថែរក្សា ប្រាសាទអង្គរវត្តដែលជាសម្បតិ្តវប្បធម៌របស់ប្រជាជនកម្ពុជា។» 

ទូរស័ព្ទសាមសុង Galaxy J5 (2016) មានអេក្រង់ Super Amoled ទំហំ 5,2អុីន ចំណែកឯថ្មវិញ មានថាមពល រហូតដល់ទៅ 3100mAh ដែលអាចដេាះចេញពីទូរស័ព្ទបាន។ វាមានទំហំ145,7 មីលីមែត្រគុណនឹង 72,3 មីលីម៉ែត្រ ហើយមានទំងន់ត្រឹមតែ 158 ក្រាម ប៉ុណ្ណេាះ។ ចំណែកឯទូរស័ព្ទសាមសុង Galaxy J7 (2016) មានអេក្រង់ Super Amoled ទំហំ 5,5 អុីន មានថាមពលថ្មរហូត ដល់ទៅ 3100mAh ដែលអាចដេាះចេញពីទូរស័ព្ទបាន។ វាទំហំ មីលីម៉ែត្រ151,7 មីលីម៉ែត្រគុណនិង 76 មីលីម៉ែត្រ ហើយមានទំងន់ត្រឹមតែ 169 ក្រាម ប៉ុណ្ណេាះ។ ទូរស័ព្ទទាំង2មានរេ៉ម 2GB និងអង្គចងចាំរហូតដល់ទៅ 16 GB ហើយអាចដាក់បន្ថែម អង្គចងចាំងរហូតដល់ទៅ 128 GB ។ ទូរស័ព្ទទាំង2នេះសុទ្ធតែអាច ប្រើប្រាស់បានសុីម2 ហើយនឹងមានវត្តមានក្នុងប្រទេកម្ពុជានៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៦ ដោយមាន តម្លៃចន្លេាះពី ២៥០ ដុល្លាអាមេរិកទៅ ២៩០ ដុល្លាអាមេរិកប៉ុណ្ណេាះ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]