អេស្ប៉ាញ៖ ពានរង្វាន់បាល់ទាត់ La Liga របស់ប្រទេសអេស្ប៉ាញនឹងបន្តដល់ថ្ងៃចុងក្រោយ ដើម្បីរកឲ្យឃើញថាតើនរណាជាម្ចាស់ជើងឯក។ ក្លិប Bacelona និង Real Madrid ដែលក្រុមទាំង២នេះប្រកួតឈ្នះដូចគ្នាយប់មិញ ខណៈដែលក្តីស្រម័យរបស់ក្លិប Atl. Madrid ក្នុងការឈ្នះពានត្រូវបានបញ្ចប់។

កាលពីយប់មិញ ក្លិបបាល់ទាត់ Barcelona ធ្វើបានល្អណាស់ដោយបានបំបាក់ក្លិប Espanyol យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-0 ប៉ុន្តែ Real Madrid ឯណោះវិញក៏មិនអន់ដែរដោយបានបន្តក្តីសង្ឃឹមរបស់ខ្លួនក្នុងការប្រជែងយកពាន La Liga ដោយបានបំបាក់ Valencia ក្នុងផ្ទះរបស់ខ្លួនក្នុងលទ្ធផល ៣-២ ហើយក៏ជាកំនត់ត្រាថ្មីមួយទៀតរបស់ក្លិប Real Madrid ដោយយកឈ្នះ Valencia ១១ប្រកួតជាប់ៗគ្នាផងដែរ។

ទាំងនេះមានន័យថាក្រុមការពារដំណែងជើងឯក Barcelona នឹងបន្តទៅការប្រកួតចុងក្រោយរបស់ខ្លួននៅទឹកដីរបស់ក្លិប Granada ដោយមានតែមួយពិន្ទុឈរពីលើពីលើក្រុម Real Madrid ដែលនឹងធ្វើដំណើរទៅប្រកួតជាមួយកក្លិប Deportivo La Coruna ។

យ៉ាងណាក៏ដោយ ក្លិប Atletico ដែលនឹងត្រូវប៉ះជាមួយ Real Madrid ក្នុងជំនួបវគ្គផ្តាច់ព្រ័តក្នុងពានរង្វាន់ធំប្រចាំទ្វីបអ៊ឺរ៉ុបនោះ (UEFA Champion League) បានធ្លាក់ចេញពីការប្រជែងយកពាន La Liga ហើយ បន្ទាប់ពីចាញ់ក្លិប Levante ដែលជាក្លិបនឹងត្រូវធ្លាក់ទៅលេងលីកទី២អេស្ប៉ាញ ក្នុងលទ្ធផលបញ្ចប់ការប្រកួត ២-១ ។

ចំពោះក្រុមខ្លាំង Barcelona វិញគឺលទ្ធផលគ្មានការសង្ស័យ ដោយកីឡាករឆ្នើម Lionel Messi បានបើកឆាកគ្រាប់ដំបូង ស៊ុតបញ្ចូលទីនៅនាទី ទី៨ ដោយបាល់ Free Kick។ មិនទាន់ឆ្អែតឆ្អន់នៅឡើយទេសម្រាប់ Barcelona ដោយកីឡាករ Luiz Suarez ស៊ុតថែមបាន២គ្រាប់ម្នាក់ឯង និងបន្តការស៊ុតបញ្ចូលទីបន្ថែម២គ្រាប់ទៀត ដោយកីឡាករ២នាក់ទៀតគឺ Rafinha និង Neymar។

ចំណែកឯ Real Madrid វិញទទួលបាន៣ពិន្ទុ ក្នុងការប្រកួតយ៉ាងតានតឹងជាមួយនឹង Valencia ដោយកីឡាករ Cristiano Ronaldo សុតបាន២គ្រាប់ និង Benzema មួយគ្រាប់ដែលធ្វើអោយក្លិបដែលបង្វឹកដោយគ្រូ លោក Zinedine Zidane អាចយកឈ្នះបាន។ ចំនែកឯ ការស៊ុតបញ្ចូលទីរបស់ក្លិប Valencia វិញធ្វើឡើងដោយកីឡាករ Rodrigo និងកីឡករ Andre Gomes។

រង់ចាំមើលទស្សនាទាំងអស់គ្នាថាតើ ក្រុមណារវាង Barcelona និង Real Madrid នឹងឈ្នះពាន La Liga ក្នុងរដូវកាលនេះ? 

រូបភាព៖ Cristiano Ronaldo និង Lionel Messi
រូបភាព៖ ការអបអរសាទររបស់កីឡាករ Lionel Messi បន្ទាប់ពីការសុតបញ្ចូលទីដោយបាល់ Free kick
រូបភាព៖ កីឡករ Cristiano Ronaldo អបអរសាទរការសុតបញ្ចូលទីរបស់ខ្លួន

ប្រភព៖ SkySports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]