នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ សមត្ថកិច្ចព្រហ្មទណ្ឌខេត្តកោះកុង បានបញ្ជូន ជន សង្ស័យចំនួន៣នាក់ទៅតុលាការ ពីបទឃាតកម្មសម្លាប់ មនុស្សកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១២ ម៉ោង៧យប់ ហើយរត់គេចខ្លួនបានប៉ុន្មានថ្ងៃ ក៏ត្រូវសមត្ថកិច្ច ស្រាវជ្រាវ ឃាត់ខ្លួននៅថ្ងៃទី២១ ខែសីហា ។

ប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យ ទាំង៣នាក់មានឈ្មោះ ទី១-ឈ្មោះ គង់ ស៊ីថុន ភេទប្រុស  អាយុ២៥ឆ្នាំ ទី២ឈ្មោះ ជួន សម្បត្តិ ភេទប្រុស អាយុ៣៦ឆ្នាំ នាក់ទាំងពីរ មានទីលំនៅភូមិ២ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មុខរបរចុះទូក ទី៣ឈ្មោះ ស៊ុ្រន សុធា ភេទប្រុស អាយុ៤០ឆ្នាំ ពិការជើងទាំងពីរ ជាម្ចាស់ផ្ទះសមគំនិត។ រីឯជនរងគ្រោះឈ្មោះ សៀន ភេទប្រុសអាយុ៤០ឆ្នាំ មុខរបស់ចុះទូក។

ប្រភពដដែលបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យជនល្មើស សម្លាប់ជនរងគ្រោះ គឺបណ្តាលមកពីរឿង ផឹកស្រាស្រវឹងហើយ ចង់ជក់គ្រឿងញៀន ហើយគ្មានលុយ តែជនរងគ្រោះ ម្នាក់មានទូរស័ព្ទដៃមួយគ្រឿង  ពេលពួកជនដៃដល់ឃើញ ក៏ឲ្យជនរងគ្រោះយកទៅបញ្ចាំ ដើម្បីយកលុយទិញថ្នាំញៀន ប៉ុន្តែជនរងគ្រោះ មិនព្រមទើបយកដែកឆាបចាក់២ទៅ៣ កន្លែង ហើយយកកាំបិតអារក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពីធ្វើសកម្មភាពហើយ ជនសង្ស័យ ទាំង៣នាក់បានយកសាកសពទៅដាក់ក្នុងអង្រឹង រហូតដល់រលួយ ស្អុយដល់អ្នកជិតខាង ទើបបែការណ៍ នៅពេលប្រជាពលរដ្ឋរកឃើញសាកសពនៅលើអង្រឹងធំក្លិនស្អុយរលួយ ទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ហើយសមត្ថកិច្ចធ្វើការស្រាវជ្រាវទើបចាប់បាន ឃាតកដៃ ដល់។

សួមបញ្ជាក់ថា ក្រោយពីគេសម្លាប់ជនរងគ្រោះហើយ ពួកគេចេញទូកទៅនេសាទ ប៉ុន្តែដោយ មានការតាម ប្រមាញ់របស់សមត្ថកិច្ចយ៉ាងល្អិតល្អន់ទើប ចាប់ខ្លួនបានភ្លាមៗតែម្តង៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]