បុរសជនជាតិ Chicago ម្នាក់ត្រូវបានចោទប្រកាន់ពីបទស្ទាបស្រ្តីមានផ្ទៃពោះម្នាក់ និងបានបដិសេធមិនព្រមទៅតាម បុគ្គលិករបស់ជើងហោះហើរ JetBlue ដែលបានបណ្តាលអោយយន្តហោះត្រូវ បង្ខំអោយចុះចតបន្ទាន់ភ្លាម នៅឯ Denver។

ការិយាល័យមេធាវីសហរដ្ឋអាមេរិក នៅឯ Denver បាននិយាយកាលពីថ្ងៃអង្គារបានអោយដឹងថា Marcus Convington ត្រូវបានចោទប្រកាន់ពីបទ រំខានទៅដល់តួរនាទីរបស់បុគ្គលិកផ្នែកបើកបរ និង នារីអូតែស។

មន្ត្រីប៉ូលីសបានចោទប្រកាន់ បុរសអាយុ ៣២ឆ្នាំម្នាក់ដែលមានអាការៈស្រវឹង និងបានលូកលាន់ស្រ្តីមានផ្ទៃពោះ ពេលដែលគាត់កំពុងរងចាំចូលបន្ទប់ទឹក នៅលើជើងហោះហើរទៅកាន់ Los Angeles កាលពីថ្ងៃអាទិត្យ។

Covington បានបដិសេធមិនព្រមធ្វើតាម សំដីរបស់នារីបំរើលើយន្តហោះ ដែលប្រាប់អោយគាត់អង្គុយស្ងៀមនៅលើ កៅអី ដែលបណ្តាលអោយ ភ្នាក់ងារយន្តហោះចាត់វិធានការចំពោះ បញ្ហានេះ។ Covington ត្រូវបានដាក់អោយអង្គុយនៅចន្លោះបុគ្គលិកម្នាក់ និង អ្នកដំណើរម្នាក់រហូតដល់យន្តហោះចុះចត។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]