ភ្នំពេញ​៖ ​ក្រោយចាកចេញពី​មាតុប្រទេសចំនួន ៨​ឆ្នាំ តារាសម្តែង ហង្ស ឈា បានឆ្លៀតឱកា​ស​ជាច្រើន ដើម្បីជួប​ជុំ ជាមួយនឹង​សិល្បៈករ​ចាស់ថ្មី ជាច្រើន ក្នុងនោះ​ក៏បង្ហាញវត្តមាន ច្រៀង ជាមួយនឹងអតីម្ចាស់បទ «កាដូគ្មានន័យ​» និង​ជា​អ្នកដឹកនាំសម្តែង លោក មួន ម៉ារ៉ា ។​

បើតាម ហង្ស ឈា ធ្លាប់បានប្រាប់ LookingTODAY ថ្មីៗ ឲ្យដឹងថា ការមកលើកនេះ ក្នុងគោលបំណងសំខាន់ៗ ៣ គឺ ទី​១ យក​ម្តាយ​​ពី​កម្ពុជា​ទៅ​អាម៉េរិក ទី​២ ​ដើម្បីជួបជុំ​អ្នកសិល្បៈករ​ចាស់ថ្មី ពិភាក្សា​ពី គម្រោង​បង្កើត​ស្ព័ន​ស័រពីកម្ពុជា ទៅកាន់អាម៉េរិក និង ទី ៣ គឺ ​​ដំណើរកម្សាន្ត​លើទឹកដី​កម្ពុជា​តែម្តង​។​ ប៉ុន្តែ​អ្វីដែលគេ​ចាប់អារម្មណ៍​បំផុត នៅពេលថ្មីៗនេះគេឃើញ អតីតតារាសម្តែង ហង្ស ឈា បានបង្ហាញវត្តមានរំឭក​អនុស្សាវរីយ៍របស់ខ្លួន ជាមួយនឹង អតីត​តារាចម្រៀង មួន ម៉ារ៉ា ដែលបច្ចុប្បន្ន​ជា​អ្នកដឹកនាំសម្តែង តាមរយៈបទ «កាដូគ្មានន័យ​» ។​

មួន ម៉ារ៉ា បើទោះបីជាមិនសូវ​បង្ហាញវត្តមានលើឆាក ប៉ុន្តែ​ទឹកដម​សំនៀង ដ៏ក្រអួនក្រអៅ តាមរយៈបទនេះនៅតែពិរោះ ដដែល ហើយ​បើនិយាយពី ហង្ស ឈា វិញ​ក៏មិនចាញ់ ​ម្ចាស់បទ «កាដូគ្មានន័យ​» ។​ នេះបើតាម​រយៈវីដេអូឃ្លិប ដែលបង្ហោះនៅលើយូធូប មានរយៈពេល ៣នាទី និង​៣​៥​វិនាទី​៕​ ទស្សនា ​វីដេអូឃ្លិបដូចខាងក្រោមនេះ​៖

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា ក្រោយចាកចេញពី ប្រទេស​កំណើត​ រយៈពេល ៨​ឆ្នាំ​ ទៅរស់នៅជាមួយ នឹងភរិយា​លើទឹកដី ​អាម៉េរិក​ ដែល​ជា​អាណិកជនខ្មែរ លោក ហង្ស ឈា បាន​វិលមកកាន់ទឹកដី​ សុវណ្ណភូមិដ៏បវរ ​ជាលើកដំបូង ក្នុងលក្ខណ្ឌ​ចំនួន​ ៣ ដែលត្រូវមកបំពេញ ។​

ថ្លែង​ប្រាប់​ LookingToday នៅរសៀលថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ លោក ហង្ស ឈា បានប្រាប់ឲ្យដឹងថា «លោកបានមកដល់កម្ពុជា ១សប្តាហ៍ហើយ » ។ គោលដៅ​ចំនួន​៣ ដែលលោក ហង្ស ឈា មកលេង​លើកនេះ នោះគឺ ទី​១.មក​ទទួលម្តាយ​ពី ស្រុកខ្មែរ​ ទៅស្រុកអាម៉េរិក ទី២​.​មកជួបសិល្បៈករ​ អតីតកាល និងអ្នកសិល្បៈ ជំនាន់ក្រោយ ដោយមានការងារជាមួយគ្នា​​ ដែលអាចរៀបចំ ស្ព័នស័រសិល្បៈ យើងពីស្រុកខ្មែរ ទៅសហរដ្ឋ​អាម៉េរិក និងទី​៣ គឺការដើរ​កម្សាន្តរបស់ខ្ញុំ ជាមួយនឹងទិដ្ឋភាព នៅស្រុកខ្មែររបស់យើង​ ។ នេះគឺជា​សម្តី របស់លោក ហង្ស ឈាម បានថ្លែងប្រាប់បន្ត​។​

អតីត​តារាសម្តែង​ ដ៏ស្រស់សង្ហាររូបនេះ​ បានបន្ត​ទៀតថា «ទិដ្ឋភាពនៅស្រុកខ្មែរ របស់យើងមានការ រីកចំរើនច្រើន ដែលខុសពី ៨​ឆ្នាំមុន ដោយមានការ អភិវឌ្ឈន៍បានច្រើន​» ៕​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]