សាកសពក្មេងស្រីជនជាតិជប៉ុន អាយុ២០ឆ្នាំ ដែលចុះកម្មសិក្សាបង្រៀនភាសាជប៉ុននៅប្រទេសរ៉ូមានី បានរកឃើញដោយមន្រ្ដី រ៉ូមានីម្នាក់  នៅក្នុងតំបន់ Bucharest។ ក្រោយពីការរកឃើញសាកសពនិស្សិតជប៉ុន ដែលគេរំលោភហើយសំលាប់ នាយកសកលវិទ្យាល័យ Sacred Heart  នៅទីក្រុងតូក្យួ បាន បញ្ជក់ទៅមន្ត្រីជប៉ុនប្រចាំការនៅប្រទេសរ៉ូមានី ថាគេបាន បញ្ជូននិស្សិត Yurika Masuno មកប្រទេសរ៉ូមានីពិតមែន។ ចំនែកឯក្រុមប៉ូលីសនៅប្រទេសរ៉ូមានីវិញក៏បានចាប់ជនសង្ស័យ លើករណីរំលោភសម្លាប់ Masuno ដែលបានថត ជាប់ក្នុងកាមេរ៉ាសុវត្ថិភាពដាក់នៅអាកាសយាន្ដដ្ឋាន អន្តរជាតិ Bucharest Otopeni ។ បុរសជនជាតិរ៉ូមានី Vlad Nicolae អាយុ ២៦ឆ្នាំ ត្រូវបានចាប់កាលពីថ្ងៃសៅរ៍ ប៉ុន្ដែ បុរសម្នាក់នេះ បានបដិសេដថាគ្មានជាប់ព័ន្ធនិង ឃាតកម្មនេះទេ។ ប៉ូលីសបាននិយាយថា តាមវីដេអូ គេបានឃើញ Nicolae  នៅអាកាសយាន្ដដ្ឋាន ពេលដែល Masuno ទៅដល់ កាលពីថ្ងៃពុធសប្ដាហ៍មុន។ តាមអ្នកស៊ើបអង្គេត បានអោយដឹងថែមទៀតថា Nicolae ប្រហែលជានិយាយភាសាអង់គ្លេសជាមួយនិង Masuno ហើយ បញ្ចុះបញ្ចូល អោយចូលតាក់ស៊ីរបស់គេ ដោយ និយាយថានឹង ជូន Masuno ទៅកន្លែងដែលនាងចង់ទៅ។ តែបាន ២ ទៅ ៣គីឡូ គេក៏បានជិះខុសទិសដៅ ពីកន្លែងដែលMasunoចង់ទៅ ។ Masuno ទទួលភារកិច្ចពី AISEC ប្រទេសជប៉ុន អោយមកបង្រៀនភាសាជប៉ុន នៅប្រទេសរ៉ូមានីនេះ។ នាង បានមកដល់ Bucharest នៅពេលយប់ ហើយនាងត្រូវបន្ដការធ្វើដំនើរតែម្នាក់ឯង ដោយរថភ្លើង ប្រមាណ ២០០ គីឡូទៀតទើបនាង ទៅដល់កន្លែង ដែលនាងត្រូវបង្រៀន។ តាមការបកស្រាយរបស់ប៉ូលីស និស្សិតវ័យក្មេងជប៉ុនរូបនេះ ត្រូវបានគេរំលោភ ហើយសំលាប់នៅក្នុងព្រៃ មិនឆ្ងាយពីផ្លូវ ដែលបញ្ជ្រាសទិសដៅ ពីទីកន្លែងដែលនាងត្រូវបង្រៀន។

រូបជនសង្ស័យ Nicolae ពេលប៉ូលីសឃាត់ខ្លូន។

 

ដោយ TD

khmerload

មតិរបស់ប្រិយមិត្តជំវិញ ការស្លាប់របស់ សមាជិក AIESEC ជប៉ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]