(ភ្នំពេញ)៖ តារាចម្រៀងស្រីវ័យជ្រេបន្តិច ក្នុងផលិតកម្ម ថោន កញ្ញា លី អ៉ីវ៉ាធីណា ​ត្រូវបានទស្សនិកជនមើលឃើញថា នាង​បាន​ក្លាយ​ជា​តារា​ចម្រៀង​ស្រី​ម្នាក់ មាន​វ័យ​ជ្រេ​ក្រែល​ជាង​គេ ក្នុងផលិតកម្ម បន្ទាប់ពី សុគន្ធ និសា ដែលបានចាកចេញ និងអ្នកនាង មាស សុខសោភា ដែល​កំពុង​តែ​រស់​នៅ​ក្នុង​ដំបូល​តែ​មួយ​ជា​មួយ​គ្នា​។

អ្វីដែលជាការចាប់អារម្មណ៍ថ្មី សម្រាប់តារាចម្រៀង លី អ៉ីវ៉ាធីណា នៅពេលនេះ គឺបន្ទាប់ពីនាងបង្ហាញវីដេអូ ច្រៀងនៅក្នុងរថយន្ត នៅ​ក្នុង​បណ្ដាញ​សង្គម​រួច​មក បែរ​ជា​ត្រូវ​មាន​សំំឡេង​រិះ​គន់​លើ​នាង​ថា មិនបានគិតពីសុវត្ថិភាពផ្ទាល់ខ្លួន ពោលគឺនាងគិតតែច្រៀង ហើយមិនបានពាក់ខ្សែក្រវ៉ាត់ ដើម្បី​ការ​ពារ​ជីវិត ដែលអាចមានគ្រោះថ្នាក់​ ជាយថាហេតុនោះឡើយ។

​សម្រាប់តារាចម្រៀង លី អ៉ីវ៉ាធីណា មានការគត់សម្គាល់ឃើញថា នាងបានចូលច្រៀងក្នុងពិភពរាប់ឆ្នាំ ស្ទើរតែក្លាយជាមើមយិនស៊ិនទៅ​ហើយ​នាង​មិន​ដែល​លេច​ឮ រឿង​មាន​ជំលោះជាមួយតារាចម្រៀង ឬ​អ្នកសិល្បៈណាម្នាក់ទេ ព្រោះនាងមានចរឹតឫកពារល្អ ។ ប៉ុន្តែថ្មីៗនេះ នាង​​មាន​បញ្ហា​ល្អក់​កករ​​​ជាមួយ​នាង ស៊ូ ស៊ីរីកា ដែល​​អ្នក​ទាំង​ពីរ ​ដូចជាទឹកនឹងប្រេង មិនចូលគ្នាបានឡើយ ថែមទាំងឌឺដងគ្នា ជាញឹកញាប់លើបណ្ដាញសង្គមទៀតផង។

កាលពីពេលថ្មីៗ នាង លី អ៉ីវ៉ាធីណា បានបើកឡានមកពីញុំាអាហារ និងច្រៀងនៅក្នុងក្លឹប រួចបន្តចេញទៅញុំាអាហារខាងក្រៅ ទើប​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្តែ​​អំឡុង​ពេល​ត្រឡប់​មក​វិញ នាងបាន​បកស្រាយបទចម្រៀងមួយបទ មានចំណងជើងថា «ស្ដាយមិនបានសារភាព​» ដែល​ជា​បទ​ចម្រៀង​ក្នុង​ផលិត​កម្ម​ចាស់ ​ហើយ​កាន់​តែ​ពិសេស​នាង បានច្រៀងលាយ ជាមួយភាសាចិន​ថែម​ទៀត​ផង ។ មហា​ជន​ជា​ច្រើន​កោត​សរសើរ ទឹក​ដម​សំឡេង​របស់​នាង ព្រោះ​ពី​រោះ​រណ្ដំ​ចិត្ត ខណៈមតិរិះគន់ក៏បានកើតឡើង ក្រោយពេលដែលនាង ថតវិដេអូ ក្នុងឡានកំពុងតែបើកបរ ហើយ​មិន​បាន​​ពាក់​ខ្សែ​ក្រវ៉ាត់​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​បានពាក់អាវយ៉ាងសិចស៊ី វាលមុខវាលក្រោយ ​និងហាក់មិនបានប្រុងប្រយ័ត្ន ចំពោះសុវត្ថិភាព ផ្ទាល់ខ្លួន​ឡើយ ។

រូបភាព ដែល លី អ៉ីវ៉ាធីណា បានបង្ហាញឡើង ធ្វើឲ្យមហាជនមួយចំនួន គិតអវិជ្ជមានចំពោះនាង ព្រោះ​តែមិនបានបង្ហាញគំរូ ជា​ប្រជា​ជន​ល្អ​ម្នាក់ ហើយ​មិន​គោរព​ច្បាប់​ចរា​ចរណ៍ អាង​តែ​យប់ព្រលប់គ្មានប៉ូលិស នាងធ្វើអ្វីតាមតែអំពើ​ចិត្ត ។ ទោះបីនាងជាអ្នកសិល្បៈ ប៉ុន្តែ​នាង​ក៏​ជា​ប្រជា​ជន​មួយ​រូប​ដែរ ដូច​នេះ​នាង​ត្រូវ​តែ​ធ្វើ​អ្វី ជាគំរូដល់សង្គមជាតិ ។

នាង លី អ៉ីវ៉ាធីណា មិនអាចសុំការបំភ្លឺបានទេ ថាហេតុអ្វីនាងមិនព្រមពាក់ខ្សែក្រវ៉ាត់ ក្នុងពេលធ្វើដំណើរ ហើយគេក៏មិនបានដឹងដែរថា តើ​នេះ​ជា​ភាព​ធ្វេស​ប្រហែស​ ឬ​ជា​ក៏​ទម្លាប់​របស់​នាង​ឡើយ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា