ស្រ្តីម្នាក់បានធ្វើការរឹតក អ្នកជិតខាងវ័យចំណាស់ម្នាក់ ដោយប្រើអាវទ្រនាប់របស់នាង បន្ទាប់ពីគាត់បដិសេធមិនព្រមអោយលុយនាងខ្ចី។

ស្រ្តីដែលមានអាយុ ២៦ឆ្នាំ ម្នាក់មានអាការៈស្រវឹងជោកខ្លួន នៅពេលដែលនាង និង មិត្តប្រុសរបស់នាង បានទៅសុំខ្ចីលុយ ពីបុរសចំណាស់ម្នាក់អាយុ ៦៥ឆ្នាំ ដើម្បីយកទៅទិញ ស្រាបន្ថែម។

នៅពេលដែលគាត់មិនព្រមអោយខ្ចី នាងបានដាល់គាត់មួយដៃចំមុខ និងបានព្យាយាមរឹតក គាត់ជាមួយដៃរបស់នាង។ បន្ទាប់មក នាងបានដោះអាវទ្រនាប់របស់នាង ដើម្បីរឹតករបស់គាត់បន្ថែមទៀត។

ស្រ្តីម្នាក់ដែលមិនបានស្គាល់ឈ្មោះម្នាក់នេះ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងត្រូវឡើងកាត់ក្តីក្នុងតុលាការ។ ហេតុការណ៍នេះបានកើតឡើងកាលពីខែ មុន នៅឯទីក្រុង Zakamensk តំបន់ Siberia ភាគខាងកើត។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]