ភ្នំពេញ៖ ស្របពេលដែល ចំនួនរថយន្តប្រើប្រាស់នៅក្នុងស្រុក ចាប់ផ្តើមកើនឡើង គួរឲ្យកត់សម្គាល់នោះ គេក៏សង្កេតឃើញមាន អត្រានៃការចេញភ្លើងសញ្ញា CHECK ជាពិសេសរថយន្តដែលពេញនិយម តែងតែខូចឌុយស៊ីម៉ាំង ដែលហៅជាភាសាអង់គ្លេសថា OXYGEN SENSOR ផងដែរ។ 

ទាក់ទងនឹងបញ្ហានេះ ខាងក្រុមការងារខ្មែរឡូត បានធ្វើការទាក់ទង ហ្គារ៉ាសលក់គ្រឿងបន្លាស់រថយន្ត អឹមខេ នៅម្ដុំផ្សារដេប៉ូ ដើម្បីធ្វើការបកស្រាយទាក់ទង នឹងបញ្ហាមួយនេះដោយឲ្យដឹងថា តាមពិតទៅអាយុកាលរបស់ ឌុយស៊ីម៉ាំងនិមួយៗ ភាគច្រើនអាចប្រើប្រាស់ពីចន្លោះ ៣០,០០០ ទៅ ៥០,០០០ ម៉ាល ( ៤៨,០០០ ទៅ ៨០,០០០ គីឡូម៉ែត្រ) ទៅ  ឬអាចតិចជាង និងលើសដល់ ១០០,០០០ ម៉ាល ( ១៦០,០០០គីឡូម៉ែត្រ) ទៅតាមការប្រើប្រាស់ប្រចាំថ្ងៃ។ កត្តាដែលជម្រុញអោយឌុយស៊ីម៉ាំងមួយខូច រឺអន់ថយក្នុងការដំណើរការ មានដូចជា Coolant (សារធាតុដែលធ្វើអោយត្រជាក់), ប្រេងសាំង និងជាតិស៊ីលូកូន (Si) ជាដើម ហើយរោគសញ្ញាដែលអាចកំណត់ថា ឌុយស៊ីម៉ាំងនោះខូច មានដូចជា ការឡើងសំ.ណ, ឡើងស្នឹម, ឡើងប្រេង (ដោយសារការចាក់ប្រេងសាំង លាយជម្រុះគ្នាច្រើនមុខ) និងឡើងជាតិស៊ីលីកូន -ល-។

ខាងហ្គាសរ៉ាស អឹមខេ បានបន្តឲ្យដឹងទៀតថា បើអតិថិជនបន្តប្រើប្រាស់ឌុយស៊ីម៉ាំងខូច វាអាចធ្វើឲ្យ​ យានយន្តបញ្ចេញផ្សែងពុល ហួសបរិមាណកំណត់, យានយន្តមិនអាចដំណើរការល្អ និងប៉ះពាល់យ៉ាងខ្លាំងទៅលើ សម្បុកឃ្មុំ ដែលមាននៅក្នុងស៊ីម៉ាំង។ ពាក់ព័ន្ធនឹងការស៊ីប្រេងឥន្ទនៈ គឺជាការពិត ព្រោះឌុយស៊ីម៉ាំងដែលខូច មិនអាចវាស់ពីបរិមាណអុកស៊ីសែន ដែលត្រូវបញ្ឆេះ ដូចនេះហើយ ម៉ាស៊ីននឹងធ្វើការស៊ីប្រេងឥន្ទនៈជាងមុន ខុសប្រក្រតី។

គួរបញ្ជាក់ផងដែរថា ចំពោះឌុយស៊ីម៉ាំងដែលខូច ប្រិយមិត្តអាចរកជាវបាន នៅលើទីផ្សារក្នុងស្រុក ដើម្បីធ្វើការផ្លាស់ប្តូរចេញ ជាការស្រេច រឺក៏អាចរកជាវបាន នៅហ្គារ៉ាសលក់គ្រឿងបន្លាស់រថយន្ត អឹមខេ ដែលមានអាស័យដ្ឋានហ្ការ៉ាសលេខ ១៤ ផ្លូវ ១៨៨ ខាងលិចផ្សារដេប៉ូ ៥០០ ម៉ែត្រ លេខទូរស័ព្ទទំនាក់ទំនង 092/093 619 615។ 

រូបភាពឌុយស៊ីម៉ាំង
ហ្គារ៉ាសរថយន្ដអឹមខេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]