អាមេរិក៖ ពិតជាស្រស់ស្អាតបំផុត ចំពោះរ៉ូបពណ៌សមួយឈុតគ្រងដោយ នាង Claire Danes ក្នុងកម្មវិធីកម្រាលព្រំក្រហម ដែលធ្វើអ្នកអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ សរសើរមិនដាច់ពីមាត់។

បើយោងតាម ប្រភពសារព័តមានក្នុងស្រុក បានឲ្យដឹងថា កម្មវីធីកម្រាលព្រំក្រហមនេះ រៀបចំឡើងនៅឯ Met Gala ក្នុងទីក្រុង New York នៃសហរដ្ឋអាមេរិក ដែលមានការចូលរួមពីសំណាក់ តារាប្រុសស្រីស្អាតៗជាច្រើនដួង មិនថាជាតារាសម្តែង ឬតារាចម្រៀង ស្លៀកពាក់នូវសម្លៀកបំពាក់ស្អាតប្លែកៗ បង្អួតសម្រស់គ្នាលើ ដើរលើកម្រាលព្រំក្រហមយ៉ាងហឹកហាក់។ ដោយឡែកប្រធានបទដែលចង់បង្ហាញ នៅក្នុងរាត្រី កម្មវិធីកម្រាលព្រំក្រហមនោះដែរ គឺគេចង់ផ្តោតសំខាន់ទៅលើ ម៉ូតសម្លៀកបំពាក់ និងសម័យកាលនៃបច្ចេកវិទ្យា ឬ “Fashion in an Age of Technology” ។

យ៉ាងណាមិញ សម្រាប់តារាសម្តែងជើងចាស់ នាង Claire Danes បានធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំង លើរូបនាង ជាមួយនឹងរ៉ូបបញ្ចេញពន្លឺនាពេលរាត្រី យ៉ាងស្រស់ស្អាត ដូចក្នុងរឿងព្រេង រឿងព្រះនាង Cinderella មិនថាតែអ្នកគាំទ្រ សូម្បីតែសិល្បករដូចគ្នា ក៏ស្រលាញ់ពេញចិត្តទៅលើរូបនាង រហូតដល់អ្នកគាំទ្រក្នុងបណ្តាញសង្គមមួយចំនួន បានធ្វើការបង្ហោះចែកចាយរូបភាព វីដេអូ រួមនិងពាក្យសរសើរថា « ខ្ញុំពិតជា ឈ្លក់វង្វេងយ៉ាងខ្លាំង ហើយប្រហែលជាអាចសុបិន្តឃើញរ៉ូបនោះផងមិនដឹងក្នុងយប់នេះ» ៕

តោះចង់ដឹងថាស្រស់ស្អាតយ៉ាងណា ទស្សនាកម្រងរូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖ 

រូបភាពនាង Claire Danes គ្រងជាមួយនឹងរ៉ូបដ៏ស្រស់ស្អាត
រូបភាព ក្នុងរឿងព្រេងតុក្កតា រឿងព្រះនាង Cinderella ជាមួយនឹងរ៉ូបដ៏ស្រស់ស្អាត

កម្រងរូបភាពតារាដទៃទៀតដែលបានចូលរួមក្នុងកម្មវិធី កម្រាលព្រំក្រហម៖

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖ 

ទទឹមនឹងនេះ ក្នុងនាមជាតារាល្បី តែងព្យាយាម ធ្វើឲ្យមហាជនចាប់អារម្មណ៍ មកលើខ្លួន ជាមួយនឹងការតុបតែងមុខ​ និងការស្លៀកពាក់របស់ពួកគេជាដើម។ ចុះតើប្រិយមិត្ត ធ្លាប់ឃើញ នូវឈុតសម្លៀកបំពាក់របស់តារាស្រីកូរ៉េ ពេលដើរលើកម្រាលព្រំក្រហមម្តងៗទេ ថាយ៉ាងណាដែរ?

ចំពោះតារាសម្តែងស្រីកូរ៉េល្បីភាគច្រើន តែងបង្អួតឈុតសម្លៀកបំពាក់ស៊ិចស៊ីខ្លាំងរបស់ខ្លួន ដើម្បីអាចទាក់ទាញក្រសែភ្នែកពីអ្នកគាំទ្របាន។ ហើយជាពិសេស ពួកគេមិនមានការខ្មាសអៀននោះទេ ក្នុងការបង្ហាញ ដើមទ្រូង ត្រគាក ខ្នងទទេស្អាត និងជើងដ៏ស្រឡូនរបស់ពួកគេ ពេលដើរលើកម្រាលព្រំក្រហមម្តងៗ៕

ដោយឡែក នៅឯណោះវិញ កាលពីពេលថ្មីៗនេះក្លឹបកម្សាន្តនៅចិនមួយកន្លែង កំពុងតែធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍ និងល្បីពេញអីុនធឺណែតផងដែរ។

បើតាមប្រភព បានឲ្យដឹងថា ជាងមួយសប្តាហ៍ទៅហើយ ដែលក្លឹបកម្សាន្តដ៏ប្រណិតនៅចិនមួយកន្លែង មានភ្ញៀវចេញចូល សុទ្ធតែស៊េរីអ្នកមានទ្រព្យ ជិះសុទ្ធតែរថយន្តម៉ាកទំនើបៗ ដែលត្រូវចតចោលនៅលើចិញ្ចើមផ្លូវមុខក្លឹប ហើយថែមទាំងមានក្រាលសុទ្ធតែកម្រាលព្រុំក្រហមតាមច្រកចូលផងដែរ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺថាម្ចាស់ក្លឹបខាងលើបានជួលនារីម៉ូដែលបរទេសពីររូប តែងខ្លួនក្នុងឯកសណ្ឋានជាប៉ូលិសស្រី យ៉ាងស្រស់សោភាឲ្យដើរលើកម្រាលព្រំក្រហម ហើយដើរម៉ូតថតកាច់រាងដាក់ថយន្តរបស់ភ្ញៀវ ដែលបានអញ្ជើញមកលេងក្លឹបកម្សាន្តខាងលើ ដែលមើលទៅហាក់បីដូចជា ថតស្ពតផ្សាយពាណិជ្ជកម្មផលិតផលរថយន្តយ៉ាងដូច្នោះដែរ ដែលជាហេតុបង្កធ្វើឲ្យមនុស្សម្នាជាច្រើន ទាំងក្មេង ទាំងចាស់ចោមរោមឈរទស្សនាការសម្តែងរបស់កញ្ញាៗ ដ៏ស្អាតស៊ិចស៊ីរហូតដល់ថ្នាក់ស្ទះចរាចរណ៍កកកុញពេញដងផ្លូវផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]