ម្ចាស់ឆ្កែដ៏ព្រៃផ្សៃម្នាក់ត្រូវបានកាត់ទោសដាក់ ពន្ធនាគារ បន្ទាប់ពីសត្វឆ្កែមួយក្បាលរបស់គាត់ស្លាប់ ដោយអត់ឃ្លាន និង មួយក្បាលទៀតអាចបន្តរស់បានដោយសារតែ ស៊ីមិត្តភក្តិដែលងាប់របស់វា។

ឆ្កែដ៏អភ័ព្វឈ្មោះ Jack Russell Sima ត្រូវបង្ខំចិត្តស៊ីមិត្តភក្តិរបស់វាឈ្មោះ Nala បន្ទាប់ពីពួកវាទាំងពីរត្រូវបានគេ ទុកចោលក្នុងផ្ទះដែលគ្មានមនុស្ស និង សូម្បីតែទឹក រឺអាហារ អស់រយៈពេលមួយខែ។

ឆ្កែទាំងពីរក្បាលនេះវាបាព្យាយាម ចង់យកកញ្ចប់អាហារឆ្កែមួយថង់ដែល នៅខាងលើធ្នើរដែរ ប៉ុន្តែដោយសារវានៅខ្ពស់ពេក ទើបមិនអាចយកបាន។

Shane Potts អាយុ ២៩ឆ្នាំ ត្រូវបានកាត់ទោសជាប់ពន្ធនាគារចំនួន ១៨សប្តាហ៍ បន្ទាប់ពីគាត់បានទទួលកំហុស អំពីការចោទប្រកាន់អំពី ការធ្វើបាបសត្វឆ្កែពីក្បាលដោយមិនអោយចំនីចំនួន ១ខែ។ គាត់ក៏ត្រូវបាន ហាមមិនអោយចិញ្ចឹមសត្វ ក្នុងកំឡុងពេល ១០ឆ្នាំ និង តំរូវពិន័យជាប្រាក់ចំនួន ៥០០ ផោន។

Potts ដែលរស់នៅក្នុងតំបន់ Chinley ទីក្រុង Derbys បានទុក Nala និង Simba អោយនៅក្នុងផ្ទះដែលគ្មានមនុស្ស នៅឯ Furness Vale បន្ទាប់ពីគាត់បានផ្លាស់ប្តូរទីលំនៅ។

អ្នកដែលបានឃើញ Simba នៅក្នុងផ្ទះនោះដំបូងគេ បានអោយដឹងថា សត្វឆ្កែមួយក្បាលនេះវាស្គមនៅ សល់តែស្បែកនឹងឆ្អឹង ហើយនៅពេលដែលគេមើលវាតាមកញ្ចក់ គេឃើញវាកំពុងតែទំពាររបស់ម៉្យាងដែលស្មានថា ជារបស់លេងរបស់វា។ ប៉ុន្តែនៅពេលដែលគេក្រឡេកមើលអោយច្បាស់ គឺវាពិតជារន្ធត់ជាខ្លាំងដោយសារតែវាជា សាកសពរបស់ Nala។

ហេតុការណ៍នៅក្នុងផ្ទះនោះ ពិតជាគួរអោយតក់ស្លុតជាខ្លាំង។ នៅលើឥដ្ឋមាន កំទេចកំទីអាហារ កន្សែងពោះគោដែលដាច់រហែក និង សាកសពរបស់សត្វឆ្កែមួយក្បាលទៀត។ អ្វីដែលរឹតតែអាក្រក់នោះគឺ មានថង់អាហារសំរាប់ឆ្កែមួយថង់ ប៉ុន្តែគឺវានៅខ្ពស់ខ្លាំងពេក ដែលមិនអាចអោយឆ្កែនេះហក់ទៅយក ដល់។

បច្ចុប្បន្ន Simba មានអាការៈប្រសើរឡើងវិញ និង រកបានកន្លែងនៅថ្មីផងដែរ។

 ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]