(ភ្នំពេញ)៖ ក្រុមចោរប្លន់ប្រដាប់អាវុធ២នាក់ ជិះម៉ូតូ SL មួយគ្រឿង បានទៅភ្ជង់ប្លន់យកម៉ូតូម៉ាក សេ១២៥ មួយគ្រឿងទៅបាន ទាំងថ្ងៃចែស នាវេលាម៉ោងជិត១០ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចវត្តទួលអស់លោក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ភ្នាក់ងារ Fresh News ប្រចាំខណ្ឌឫស្សីកែវ បានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ ជួប សារ៉ាត់ អាយុ២៥ឆ្នាំ ធ្វើការនៅសហគ្រិនឥណទានគ្រួសារ។ ដោយឡែកជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ SL កាំភ្លើងខ្លី២ដើម។

ម៉ូតូដែលចោរប្លន់យកទៅបាត់នោះម៉ាកសេ១២៥សេរី ២០១៦ ពណ៌ខ្មៅពាក្យស្លាកលេខភ្នំពេញ​ 1DB-0551 ដែលការប្លន់នេះបានកើតឡើង ខណ:ជនរងគ្រោះ កំពុងជិះម៉ូតូទៅធ្វើការ។ នៅពេលនេះជនរងគ្រោះ ស្ថិតក្រោមការសាកសួរ នៅប៉ុស្តិ៍នគរបាលគីឡូម៉ែត្រលេខ៦ ដោយទ្វារបិទជិត៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ករណីប្លន់មួយទៀត បានកើតឡើងខណៈពេលដែល ស្រ្តីម្នាក់ត្រូវបានក្រុមចោរ ម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ បានចូលភ្ជង់យកកាបូបលុយ អស់ជាង១ម៉ឺនដុល្លារ នៅវេលាថ្ងៃត្រង់ទី៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុមហ៊ុន «ខេលីង» លក់ឱសថបុរាណធម្មជាតិ ភូមិប្រហួត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ សមត្ថកិច្ចក្រុងដូនកែវ បានថ្លែងឲ្យដឹងថា ស្រ្តីដែលចោភ្ជង់ក្បាលប្លន់យកកាបូបលុយឈ្មោះ មាន វណ្ណៈ អាយុ២៩ឆ្នាំ បានយកប្រាក់មកបង់ឲ្យក្រុមហ៊ុនជាមួយប្ដី។

ខណៈដែលប្ដីចូលប្រជុំនៅខាងក្នុងក្រុមហ៊ុន ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូប្រភេទសង់១២៥ ពណ៌ខ្មៅ ម្នាក់ចាំនៅលើម៉ូតូ និងម្នាក់ទៀតបានចុះពីលើម៉ូតូ ដើរចូលមកភ្ជង់ក្បាលស្រីរងគ្រោះ ដែលនៅមុខក្រុមហ៊ុន ហើយឆក់យកកាបូបយករួចជិះគេចខ្លួនសំដៅទៅផ្លូវជាតិលេខ៣ ស្រុកត្រាំកក់ បាត់ស្រមោលតែម្ដង។

លោក រ័ត្ន នាង ប្ដីស្រ្តីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា លុយក្នុងកាបូប ដែលក្រុមចោប្លន់យកទៅនោះមានចំនួន១,១០០៨ដុល្លារ និងទូរស័ព្វដៃមួយចំនួនទៀត។ បន្ទាប់ពីក្រុមចោប្លន់រួច ក៏មានការស្រែកឆោឡោឡើង ហើយក៏មានមនុស្សជិះដេញតាមក្រុមចោដែរ ក៏ប៉ុន្តែអ្នកដែលដេញតាមចោរត្រូវសមត្ថកិច្ច ស្ទាក់ហៅសួរនាំនៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]