ភ្នំពេញ៖ កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៦ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានសម្ពោធយុទ្ធសាស្រ្តទីផ្សារលំដាប់ ពិភពលោកថ្មីមួយរបស់ខ្លួនជាផ្លូវការ ដែលហៅកាត់ថា «និមិត្តសញ្ញាមួយ-One Brand» នៅប្រទេសកម្ពុជា និង ជាលើកដំបូង ដែលផលិតផល កូកា-កូឡា កូកា-កូឡាឡៃតិ៍ និង កូកា-កូឡាសេរ៉ូ បានរួមបញ្ចូលគ្នានៅក្រោមស្លាកសញ្ញាផលិតផល កូកា-កូឡា តែមួយ តាមរយៈយុទ្ធនាការថ្មី ប្រកបដោយគំនិតច្នៃប្រឌិតជា លក្ខណៈសាកល ដែលមានឈ្មោះថា «រសជាតិនៃអារម្មណ៍ស្រស់ស្រាយ» ឬ «Taste the Feeling» ។ 

អំពីយុទ្ធសាស្រ្ត «និមិត្តសញ្ញាមួយ-One Brand»៖ • ពង្រីកតម្លៃ និង វិសាលភាពផលិតផលទាំងអស់ នៅក្រោមពាណិជ្ជសញ្ញា កូកា-កូឡា ដើម្បីរួមបញ្ចូល ក្រុមគ្រួសារនៃនិមិត្តសញ្ញា កូកា-កូឡា នៅក្រោមស្លាកសញ្ញាភេសជ្ជៈ លំដាប់លេខមួយរបស់ពិភពលោក ។ 

• ភ្ជាប់ទំនាក់ទំនងជីវិតប្រចាំថ្ងៃរបស់អតិថិជន តាមរយៈយុទ្ធនាការ ជាសាកល «រសជាតិនៃអារម្មណ៍ស្រស់ស្រាយ» ដែលរៀបរាប់អំពីជីវភាព និង សកម្មភាពដ៏សាមញ្ញរបស់អតិថិជន នៅជុំវិញពិភពលោក។

• បង្ហាញផលិតផលតាមរយៈការច្នៃប្រឌិត ដែលឆ្លុះបញ្ចាំងពីបទពិសោធន៍ និងអារម្មណ៍ស្រស់ ស្រាយយ៉ាងសាមញ្ញតាម រយៈការញ៉ាំ កូកា-កូឡា មិនថា កូកា-កូឡា ណាមួយឡើយ។ 

• គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះ កាតផ្តល់ជម្រើស ដល់អតិថិជន ដោយផ្តល់នូវ ជម្រើសផលិតផល កូកា-កូឡា ណាមួយដែលសមស្រប តាមរសជាតិ ចំណង់ចំណូលចិត្ត រចនាបថជីវិត និងរបបអាហាររបស់ពួកគេ។ 

លោក ម៉ាកូស ដឺ ឃ្វីនតូ (Marco De Quinto) នាយកផ្នែកទីផ្សារប្រចាំក្រុមហ៊ុន កូកា-កូឡា បានថ្លែង ថា៖ «ជារៀងរាល់ថ្ងៃមនុស្ស រាប់លាននាក់នៅជុំវិញពិភពលោក បានញ៉ាំ កូកា-កូឡា ដ៏ត្រជាក់។ ចំពោះយុទ្ធសាស្ត្រថ្មី «និមិត្តសញ្ញាមួយ-One Brand» នឹងចូលរួមលើកកម្ពស់និមិត្តសញ្ញា កូកា-កូឡា គ្រប់ប្រភេទ តាមរយៈការពង្រឹងនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្ដល់ជម្រើសប្រកប ដោយច្បាស់លាស់ដល់អតិថិជន។ នេះជាវិនិយោគដ៏ច្រើន ទៅលើគ្រប់និមិត្តសញ្ញា កូកា-កូឡា ដែលបង្ហាញឲ្យឃើញថាគ្រប់គ្នាអាចរីករាយ និង ស្រស់ស្រាយជាមួយ នឹងរសជាតិពិសេសរបស់ កូកា-កូឡា ត្រជាក់បានគ្រប់ប្រភេទ ដោយមាន ឬ គ្មានកាឡូរី និង ដោយមាន ឬ គ្មានជាតិកាហ្វេអ៊ីន។» លោក ដឺ ឃ្វីនតូ បានបន្ថែមទៀតថា៖ «កាលពីមុន យើងឃើញថាអតិថិជនត្រូវការញ៉ាំ កូកា-កូឡា តាមប្រភេទផ្សេងៗគ្នា ប៉ុន្តែទោះជាពួកគេចង់ញុំា កូកា-កូឡា ណាក៏ដោយ ក៏ពួកគេជ្រើសយកនិមិត្ត កូកា-កូឡា ដែលមានរសជាតិឆ្ងាញ់ និង ធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ។ តាមរយៈយុទ្ធសាស្រ្ត «និមិត្តសញ្ញាមួយ-One Brand» យើងនឹងផ្លាស់ប្តូរពីយុទ្ធនាការ ផ្សព្វផ្សាយពហុស្លាកសញ្ញា ទៅជាយុទ្ធនាការក្រោមស្លាកសញ្ញាតែមួយ ដែលលើកកម្ពស់ទាំងផលិតផល និងស្លាកសញ្ញា។» ក្នុងឆ្នាំ ២០១៦ នេះ យុទ្ធនាការ «រសជាតិនៃអារម្មណ៍ ស្រស់ស្រាយ» ឬ «Taste the Feeling» បានធ្វើឡើងនៅតាមទីផ្សារនានា ដោយមានការផ្សព្វផ្សាយតាមរយៈ យុទ្ធសាស្ត្រផ្សេងៗដូចជា៖ 

• ស្ប៉តពាណិជ្ជកម្មទូរទស្សន៍ ចំនួន១០ 

• រូបភាពផ្សព្វផ្សាយច្រើនជាង ១០០ 

• ប្រព័ន្ធពហុរូបភាពបែបថ្មី 

• បទភ្លេង និងទំនុកច្រៀងថ្មី 

• ការចែករំលែក ឬ Share បន្តគ្នាតាមរយៈប្រព័ន្ធឌីជីថល 

គំនិតច្នៃប្រឌិតយុទ្ធនាការថ្មីនេះ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ កូកា-កូឡា ដែលរួមមាន ស្រ្គីបកូកា-កូឡា (Spencerian) សញ្ញាឡូហ្គូក្នុងរង្វង់ ពណ៌ក្រហម និង កូកា-កូឡា ដបកែវ ប៉ុន្តែស្ថិតនៅក្នុង បរិបទសម័យទំនើប ដែលឆ្លុះបញ្ចាំងពី ទិដ្ឋភាពសាមញ្ញៗ តែមានលក្ខណៈពិសេស ដោយផលិតផល គឺជាតួអង្គសំខាន់។ ក្រុមហ៊ុន កូកា-កូឡា បានប្រមូលយក នូវគំនិតច្នៃប្រឌិតលំដាប់ពិភពលោក ពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មចំនួន ១០ ផ្សេងៗគ្នា ដើម្បីរៀបចំដំណើរការ និង ផលិតស្ប៉តពាណិជ្ជកម្មទូរទស្សន៍ចំនួន១០ សម្រាប់យុទ្ធនាការនេះ ដែលត្រូវបានសហការផលិតដោយក្រុមហ៊ុនល្បីៗចំនួន៤ ដូចជា៖ Mercado-McCann, Sra. Rushmore, Santo, និង Oglivy & Mather New York ។ 

ស្ប៉តពាណិជ្ជកម្មនីមួយៗមានរយៈពេលខ្លី តែឆ្លុះបញ្ចាំងឲ្យឃើញ នូវជីវភាពប្រចាំថ្ងៃ អារម្មណ៍ និង បទពិសោធន៍ដែលមនុស្ស ចែករំលែកចំពោះគ្នាទៅវិញទៅមកនៅពេលញ៉ាំកូកា-កូឡាត្រជាក់។ នៅចុងបញ្ចប់នៃស្ប៉ត ពាណិជ្ជកម្មនីមួយៗ និមិត្តសញ្ញា កូកា-កូឡា ទាំងអស់ បានរួមគ្នាក្លាយជាស្លាកសញ្ញា កូកា-កូឡា រង្វង់ពណ៌ក្រហមដ៏ល្បីល្បាញ។ លោក Rodolfo Echeverria អនុប្រធាន ផ្នែកច្នៃប្រឌិត ទំនាក់ទំនង & ឌីជីថល នៃក្រុមហ៊ុន កូកា-កូឡាបានលើកឡើងថា៖ «គ្មានអ្វីដែលមាន រសជាតិពិសេស ដូចរសជាតិនៃភេសជ្ជៈ កូកា-កូឡា ត្រជាក់មួយដបនោះទេ។ យុទ្ធនាការប្រកបដោយការច្នៃប្រឌិតនេះ ត្រូវបានបង្កើតឡើង ដោយឆ្លុះបញ្ចាំងឲ្យឃើញពី ភាពសាមញ្ញនៃការញ៉ាំ កូកា-កូឡា ត្រជាក់មួយដប អាចធ្វើអោយបរិយាកាស ធម្មតាមួយក្លាយជាពិសេស។ រឿងរ៉ាវផ្សេងៗដែលស្តែង ចេញក្នុងយុទ្ធនាការនេះ បានបង្ហាញពីភាពប្រហាក់ប្រហែល និងអាចផ្សារភ្ជាប់ជាមួយ អតិថិជនរបស់យើងនៅទូទាំងពិភពលោក។ 

ទន្ទឹមនឹងនេះ រូបភាព និងស្ប៉តទូរទស្សន៍ដូចគ្នាដែលឃើញនៅ ក្នុងប្រទេសជប៉ុន នឹងត្រូវផ្សព្វផ្សាយនៅ ប្រទេសអ៊ីតាលី ម៉ិកស៊ិក និងជុំវិញពិភពលោក។» នៅក្នុងពិធីសម្ពោធយុទ្ធនាការនេះ ស្ប៉តទូរទស្សន៍ចំនួន ២ក្នុងចំណោម១០ នឹងត្រូវបានផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា។ ស្ប៉តពាណិជ្ជកម្មទូរទស្សន៍ដំបូងគេនេះ មានចំនងជើងថា «Anthem» (ផលិតដោយ Merca do-McCann) ស្តែងពីរឿងរ៉ាវ ដែលកើតឡើងជាធម្មតា ដែលផ្សារភ្ជាប់យ៉ាងជិតស្និត ជាមួយភេសជ្ជៈ កូកា-កូឡា ដូចជា ការលេងជិះស្គីទឹកកកជាមួយមិត្តភក្តិ ការណាត់ជួបគ្នាជាដំបូង ស្នាមថើបដំបូង និងស្នេហាគ្រាដំបូង។ បទចម្រៀងថ្មីដែលផលិតឡើង សម្រាប់យុទ្ធនាការនេះ មានចំណងជើងដូចគ្នាទៅនឹងយុទ្ធនាការ «រសជាតិនៃអារម្មណ៍ស្រស់ស្រាយ» ឬ «Taste the Feeling» ដែលត្រូវបានផលិត ឡើងយ៉ាងយកចិត្តទុកដាក់ តាមរយៈការសហការគ្នារវាងក្រុមហ៊ុន កូកា-កូឡា និងក្រុមហ៊ុន Music Dealers ។ បទចម្រៀងនេះ ច្រៀងដោយលោក Conrad Sewell ដែលជាតារាចម្រៀងទើបតែរះថ្មី។ លោកកើតនៅទីក្រុងឡុងដ៍ តែធំដឹងក្តី និងរស់នៅក្នុង ប្រទេសអូស្ត្រាលី។ លោកធ្លាប់ចេញអាល់ប៊ុម ទោលដ៏ល្បីល្បាញរួចមកហើយ គឺ "Firestone" ដែលផលិតបានដល់ទៅជាង ៣០០ លាន ក្នុងកម្មវិធីស្ទ្រីមបទភ្លេង Spotify និងលក់បានជាង ៣ លានដុល្លារអាមេរិកនៅទូទាំងពិភពលោក។ ចម្រៀងនេះគឺជាបទភ្លេងនិពន្ធថ្មី ដោយបំផុសគំនិតពី បទពិសោធន៍ដ៏រីករាយស្រស់ស្រាយ តាមរយៈការញ៉ាំ កូកា-កូឡា ដូចជា សំឡេងគាស់គម្របដប ពពុះហ្គាស និងសំណើចក្អាកក្អាយនៃភាពរីករាយ។ បទភ្លេងនេះនឹងត្រូវប្រើរាល់ការផ្សព្វផ្សាយ ក្នុងយុទ្ធនាការនេះ ។ ចំពោះរូបភាពផ្សព្វផ្សាយជាង ១០០ផ្ទាំង ដែលប្រើប្រាស់ក្នុងយុទ្ធនាការថ្មីនេះ គឺថតដោយអ្នកថតរូប បង្ហាញម៉ូដដ៏ល្បីឈ្មោះពីររូបគឺ លោក Guy Aroch និង លោក Nacho Ricci ដោយផ្តិតយកសកម្មភាព ផ្សេងៗរបស់មនុស្សនៅជុំវិញពិភពលោក ពេលកំពុងញ៉ាំ កូកា-កូឡា ត្រជាក់យ៉ាងភ្លើតភ្លើនអារម្មណ៍។ 

នៅប្រទេសកម្ពុជា រូបភាពទាំងនេះ នឹងត្រូវបានយកមកផ្សព្វផ្សាយតាមរយៈ ផ្ទាំងប៉ាណូតាម ទីសាធារណៈ ក្នុងហាងទំនិញ និងប្រព័ន្ធផ្សព្វផ្សាយ ឌីជីថលផ្សេងៗទៀត។ រូបភាពមួយចំនួនត្រូវ បានដាក់បង្ហាញទន្ទឹមគ្នានឹង កម្មវិធីសម្ពោធន៍យុទ្ធធានាការនៅប្រទេសកម្ពុជានេះផងដែរ។ ចំណែកការចែករំលែក ឬ Share បន្តគ្នាតាមប្រព័ន្ធផ្សព្វផ្សាយឌីជីថល ត្រូវបានបង្កើតឡើង តាមរយៈរូបភាពមានចលនា ឬ រូបភាពប្រភេទ GIF ដែលឆ្លុះបញ្ចាំងពី អារម្មណ៍នៃការញ៉ាំ កូកា-កូឡា ព្រមទាំងមានបទចម្រៀង «Taste the Feeling» អមជាមួយផង។ យុទ្ធនាការនេះអនុញ្ញាតឲ្យអតិថិជនទាញយក រូបភាពប្រភេទ GIF ផ្សេងៗពីគេហទំព័រក្រុមហ៊ុន ហើយអាចយករូបភាពទាំងនោះមក បង្ហាញអារម្មណ៍របស់ខ្លួនឯង រួចចែកចាយបន្តនៅ លើបណ្តាញសង្គម ដោយសរសេរភ្ជាប់ថា #TasteTheFeeling ។ 

សម្រាប់ព័ត៌មានបន្ថែម ទស្សនាស្ប៉តពាណិជ្ជកម្ម និងរូបភាពរបស់យុទ្ធនាការនេះ សូមចូលទៅកាន់គេហទំព័រ www.coca-colacompany.com/tastethefeeling ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]