បរទេស ៖ ជាធម្មតាមនុស្សមួយចំនួនប្រហែលជា មិនដែលចាប់អារម្មណ៍ ឬឆ្ងល់ទេថាហេតុអ្វីបានជាខោខូវប៊ូយ ផលិតឡើងចាំបាច់មានហោប៉ៅតូចបន្ថែមមួយទៀតធ្វើអី្វ? តើវាមានសារៈប្រយោជន៍អ្វីខ្លះ ដល់ថ្នាក់ចាំបាច់ដាក់បន្ថែមវាយ៉ាងដូច្នេះ ឬគ្រាន់តែជាការឌីហ្សាញម៉ូតបន្ថែម ដើម្បីបង្កើនភាពទាក់ទាញ ឬភាពស្រស់ស្អាតទេឬ?

យ៉ាងណាមិញ ការឌីហ្សាញបង្កើតជាហោប៉ៅតូច មានឡេវពីរកឹបសងខាងនេះ អ្នកផលិត ក៏មានហេតុផល និងគោលបំណងច្បាស់លាស់របស់វាត្រឹមត្រូវ ដែលជាប្រយោជន៍ដល់អ្នកស្លៀកផងដែរ។

ប្រវត្តិសង្ខេបទាក់ទងនឹងហោប៉ៅតូច

ក្រុមហ៊ុន Levi Strauss បានផលិត និងចាប់ផ្តើមលក់ខោខូវប៊ូយរបស់ខ្លួនជាលើកដំបូង តាំងពីដើមទស្សវត្សរ៍ ឆ្នាំ១៨០០ជាងមកម៉្លេះ។ ដំបូងឡើយ ការចាប់ផ្តើមផលិតខោខូវប៊យនេះឡើង គឺសម្រាប់តែអ្នកធ្វើការជាកម្មករ និងកម្មករអណ្តូងរ៉ែ តែប៉ុណ្ណោះ។ ក្រោយមក Levi បែកគំនិតបង្កើតខោខូវប៊យដែលមានហោប៉ៅ៥ (ហោប៉ៅតូច) នៅលើខោខូវប៊យនេះតែម្តង។ ប៉ុន្តែដូចការរៀបរាប់ខាងលើអីចឹង មូលហេតុអ្វីដែលជំរុញចិត្តលោក Levi បង្កើតហោប៉ៅតូចបន្ថែមយ៉ាងដូច្នេះ?

ជាការពិតណាស់ គឺអ្នកអាចប្រើវាសម្រាប់ ដាក់នាឡិកានៅក្នុងនោះបាន (មើលក្នុងរូបភាពខាងក្រោម) ។ បើត្រឡប់ទៅក្នុងទស្សវត្សរ៍ ឆ្នាំ១៨០០វិញ អំឡុងពេលនោះ គឺមានកម្មករជាច្រើន ដែលតែងតែស្លៀកខោខូវប៊ូយ ព្រោះថាវាធន់បានយូរ មិនងាយរហែក ដើម្បីពួកគេអាចថ្ពក់ ជាមួយនឹងនាឡិកាខ្សែច្រវាក់ ជាប់ទៅនឹងចង្កេះរបស់ពួកគេ ដែលវាមានភាពងាយស្រួល ក្នុងការទុកដាក់។ នៅក្នុងទស្សវត្សរ៍នោះដែរ ខោខូវប៊យ ជាខោមួយប្រភេទ ដែលត្រូវបានគេចាត់ទុកថា មានតម្លៃថ្លៃជាងគេបង្អស់។

ដើម្បីរក្សាបានការទុកដាក់បានល្អ ជៀសវាងការបាក់បែក ឬបាត់ ខោខូវប៊យក៏ត្រូវបានបង្កើតឡើងជាថ្មី ដែលមានហោប៉ៅតូចមួយទៀតនៅពីក្នុង ហោប៉ៅខាងក្រៅ គោលបំណងនោះ គឺជាកន្លែងសម្រាប់ដាក់នាឡិការបស់ពួកកម្មករនោះតែម្តង។ ដោយឡែកមកដល់បច្ចុប្បន្ននេះវិញ ចាប់តាំងពីមាននាឡិកាដៃមក “Watch Pocket” ឬ ហោប៉ៅដាក់នាឡិកា ក៏លែងមានអ្នកប្រើប្រាស់នាឡិកាប្រភេទខ្សែច្រវ៉ាក់ ដែលធ្វើឲ្យខោខូវប៊ូយដែលមានហោប៉ៅតូចនោះ លែងមានអ្នកចាប់អារម្មណ៍ និងលែងប្រើប្រាស់សម្រាប់ការទុកដាក់វា។ ក្រោយមក ក្នុងឆ្នាំ១៩០១ ខោខូវប៊ូយ ក៏បានឌីហ្សាញបន្ថែម ផ្លាស់មុខមាត់ជាថ្មី ដោយបន្ថែមហោប៉ៅក្រោយ ២បន្ថែមទៀត ដែលធ្វើឲ្យទំហំហោប៉ៅតូចខាងមុខ ដែលគេលែងប្រើប្រាស់នោះ ត្រូវបានបន្ថយទំហំពី ៣,៥សង់ទីម៉ែត្រ នៅសល់ត្រឹមតែ ៣សង់ទីម៉ែត្រវិញប៉ុណ្ណោះ ហើយក៏ត្រូវបានផ្លាស់ឈ្មោះជាថ្មីពី “Watch Pocket” ឬ ហោប៉ៅនាឡិកា ទៅជា “Coin Pocket” ឬ ហោប៉ៅដាក់កាក់វិញ។

យ៉ាងណាមិញ សម្រាប់ក្នុងសម័យបច្ចុប្បន្ននេះវិញ ហោប៉ៅនាឡិកា ត្រូវបានអ្នកស្លៀកជាច្រើន ប្រើប្រាស់វាសម្រាប់ទុកដូចជា៖

១. ប្រើវាសម្រាប់ដាក់ ប្រដាប់កេះហ្គីតា

២. ប្រើវាសម្រាប់ដាក់ គ្រឿងសម្អាងផ្សេងៗដូចជា ក្រេមលាបបបូរមាត់ ក្រេមលាបស្បែក ម៉ាសការ៉ា

៣. ប្រើវាសម្រាប់ដាក់ ឧបករណ៍តូច MP3 Player 

៤. ប្រើវាសម្រាប់ដាក់ របស់តូចៗដូចជា កាក់ កូនសោរ ប៊ិច ឈើចាក់ធ្មេញ ស្ករកៅស៊ូ ប្រដាប់កាត់ក្រចក -ល-៕  

ប្រភព៖ Interesting-facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]