(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ និងកម្លាំងសមត្ថកិច្ចចំរុះ បានចាប់វាយខ្នោះចាស់ទំនើងម្នាក់ ដែលបានប្រើកាយវិការ និងចរិតច្រង៉េងច្រង៉ាង មិនគោរពសមត្ថកិច្ច ដោយមិនព្រមឲ្យពិនិត្យជាតិអាល់កុល ខណ:ដែលចាស់ទំនើងរូបនេះ បើករថយន្ត Land Cruiser ពាក់ស្លាកលេខភ្នំពេញ 2AB-7197 ឆ្លងកាត់ប៉ារ៉ាស់ត្រួតពិនិត្យជាតិអាល់កុល ស្ថិតនៅគោលដៅតាមផ្លូវព្រះមុនីរ៉េត មុខផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។

លោក ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃទី៦ ខែឧសភា នេះថា «ចាស់ទំនើងរូបនេះ បើកបរស្រវឹង ជិះរថយន្ត Landcruiser ធ្វើចារឹកឈ្លើយត្រូវសមត្ថកិច្ចយើងត្រួតពិនិត្យគោលដៅ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី របស់អធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញហើយ»។

លោក ម៉េង វិមានតារា បានបញ្ជាក់ថា ពេលគាត់បើកមកដល់នោះ កម្លាំងរបស់យើងឃាត់ ពេលនោះ ស្រាប់តែគាត់ចុះពីរថយន្ត រួចហើយ យកលុយ៥០ដុល្លារ ដាក់លើតុ ហើយទះតុពេលនោះក៏ប៉ះពាក្យសម្តីគ្នា ជាមួយសមត្ថកិច្ច រហូតចាប់វាយខ្នោះតែម្តង។

តែយ៉ាងណានោះ លោកអធិការរង មិនបានស្គាល់អត្តសញ្ញាណចាស់ទំនើងនេះទេ ហើយក៏មិនដឹងធ្វើការអ្វីដែរ៕ 

ប្រភព៖ Freshnews

ចំណាប់អារម្មណ៍ខ្មែរឡូត

គួរបញ្ជាក់ផងដែរថា ក៏មានបុរសស្រវឹងម្នាក់ បានធ្វើឲ្យមន្ត្រីនគរបាល វិលមុខ នឹងការផ្លុំខ្យល់ ពិនិត្យរកជាតិអាល់កុល ខណៈវីដេអូឃ្លីប ថ្មីមួយទៀត ទើបនឹងត្រូវបាន បង្ហោះចែកចាយ នាពេលកន្លងទៅនេះ និង ទទួលបានការចាប់អារម្មណ៍ចុច ទស្សនា មិនតិចនោះដែរ។

វីដេអូឃ្លីបរយៈពេល ជាង ២នាទី បង្ហាញពីមន្ត្រីនគរបាល ព្យាយាម ឲ្យបុរសរូបនេះ ផ្លុំខ្យល់ជាច្រើនដង តែត្រូវបានបុរស ផ្ទុកជាតិ ស្រវឹងនេះ មិនព្រមផ្លុំខ្យល់ឲ្យអស់ពីពោះ ដើម្បីស្វែងរកជាតិអាល់កុល ក្នុងខ្លួនរបស់គាត់នោះឡើយ។ ទោះជាយ៉ាងណា មន្ត្រីនគរបាល គាត់មាន ភាពអត់ធ្មត់ផងដែរ បើទោះបីត្រូវ ព្យាយាមម្តងហើយម្តងទៀត ជាច្រើនដង យ៉ាងណាក៏ដោយ។ គួរបញ្ជាក់ដែរថា ប្រភពវីដេអូ មិនបាន ឲ្យដឹងថា វីដេអូនេះ កើតឡើង នៅក្នុងទីតាំងណា នោះទេ។ ដើម្បជ្រាបច្បាស់ មានតែទស្សនាវីដេអូឃ្លីប ខាងក្រោម ទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]