អង់គ្លេស៖ កាលពីពេលថ្មីៗនេះ កំពូលមហាសេដ្ឋីអារ៉ាប់ម្នាក់ បានទាក់ទាញ ចំណាប់អារម្មណ៍ មនុស្សជាច្រើន បន្ទាប់ពីបានបង្ហាញខ្លួន នៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ដើម្បីបើកសម្ពោធភោជនីយដ្ឋានថ្មីមួយកន្លែង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កំពូលមហាសេដ្ឋីរូបនោះ មានឈ្មោះថា Turki Bin Abdullah បានបង្ហាញខ្លួន និងធ្វើដំណើរ នៅតាមដងផ្លូវ ក្នុងទីក្រុងឡុងដ៍ ដោយបង្អួតរថយន្ត ដែលមានតម្លៃ ថ្លៃៗកប់ពពក គ្របដណ្តប់ដោយពណ៌មាស ជាច្រើនគ្រឿង ដែលធ្វើឲ្យមនុស្សជាច្រើន សម្លឹងមើលមិនដាក់ភ្នែក។

រូបភាព៖ លោក Turki Bin Abdullah និងរថយន្ត ដែលមានតម្លៃ ថ្លៃកប់ពពក

សេដ្ឋីអារ៉ាប់ វ័យ៤៤ឆ្នាំ ដែលត្រូវគេដឹងថា មានជាប់សាច់ឈាម ជាមួយនឹង ខ្សែរាជវង្ស Saudi និងជាអ្នកជំនួញម្នាក់ បានបង្អួតរថយន្ត ជាច្រើនគ្រឿងរបស់ខ្លួន ដូចជា រថយន្តម៉ាក Lamborghini Aventador តម្លៃ ៥០៧,០០០ដុល្លារអាមេរិក រថយន្តកង់៦ ម៉ាក Mercedes AMG Off-Roader តម្លៃ ៥៣៥,០០០ដុល្លារអាមេរិក រថយន្តម៉ាក Rolls Royce Phantom Coupe ទ្វា២ តម្លៃ ៥០៧,០០០ដុល្លារអាមេរិក រថយន្តម៉ាក Bentley Flying Spur តម្លៃ ៣១៨,០០០ដុល្លារអាមេរិក និងរថយន្តម៉ាក Lambo Huracan តម្លៃ ២៦០,០០០ដុល្លារអាមេរិក ខណៈរថយន្តទាំងអស់ សុទ្ធតែមានពណ៌មាស និងនាំចូលមកពី មជ្ឍិមប្រទេស ទាំងអស់តែម្តង។

យ៉ាងណាមិញ កំពូលមហាសេដ្ឋីហ៊ឺហារូបនេះ នៅមានរថយន្តសេរ៊ីទំនើបៗ ដែលមានតម្លៃថ្លៃៗ ជាច្រើនគ្រឿងទៀត ដូចជា រថយន្តម៉ាក Rover Rover , Porsche និង Ferrari ជាដើម៕

រូបភាព៖ លោក Turki Bin Abdullah
រូបភាព៖ រថយន្តរបស់លោក Turki Bin Abdullah

ប្រភព៖ បរទេស

ចំណាប់អារម្មណ៍ខ្មែរឡូត

កាលពីពេលថ្មីៗនេះ បណ្តុំរូបថតជាច្រើន ដែលបង្ហាញពីភាពសោយសុខ និងការកម្សាន្តដ៏ឡូយឆាយរបស់បុរស ជាមហាសេដ្ឋីម្នាក់ បានកំពុងតែធ្វើឲ្យមនុស្ស ជាច្រើនមានការភ្ញាក់ផ្អើល ជាពិសេស គឺនៅតាមបណ្តាញទំនាក់ទំនងសង្គមនានា តែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Dan Bilzerian អាយុ៣៥ឆ្នាំ ដែលជាអ្នកជំនាញលេង poker និងជាតារាសម្ដែងមួយរូបដែរនោះ មិនត្រឹមតែជាមហាសេដ្ឋី ដែលមានទ្រព្យសម្បត្ដិ ១០០លាន (គិតត្រឹមឆ្នាំ២០១៣) ប៉ុណ្ណោះទេ តែរូបគាត់ក៏ត្រូវបានគេចាត់ទុកថាជា Playboy លំដាប់កំពូលម្នាក់ផងដែរ ដោយសារតែការរស់នៅ ដ៏ឡូយឆាយបូករួមជាមួយនឹង ចំណូលចិត្តទៅលើនារីស្អាតៗ និងស៊ិចស៊ី ជាច្រើននាក់។

ប៉ុន្ដែអ្វីដែលធ្វើឲ្យមាន ការចាប់អារម្មណ៍ខ្លាំង ក្នុងរយៈពេលថ្មីៗនេះ គឺជាបណ្តុំរូបថតនៃ ការកម្សាន្តសប្បាយ នៅក្នុងយន្តហោះឯកជន ផ្ទាល់ខ្លួនរបស់លោក ដែលក្នុងនោះមាន ទៅដោយនារីស្រស់ស្អាតៗជាច្រើន ចាំកំដរ ដែលធ្វើឲ្យបុរសជាច្រើន ឃើញហើយមិន លាន់មាត់សរសើរមិនបាន៕

រូបភាព៖ លោក Dan Bilzerian និងស្រីស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]