រាជធានី​ភ្នំពេញ ៖ ទីតាំង​បើក​ហ្គេ​ម​បាញ់​ត្រី​ដុះ​ស្លែ​មួយ​កន្លែង ស្ថិត​នៅតំបន់​ត្រឡោក​បែក ផ្ទះ​លេខ​៤៨ ផ្លូវ​លេខ​៥៩៨ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​បង្ក្រាប​ដោយ​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​ភ្លោះ​១​គ្រឿង និង​ឃាត់ខ្លួន​អ្នក​មើល​ការ​ព្រមទាំង​អ្នកលេង​១១​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៣​នាក់​ព្រមទាំង​កៅអី​មួយ​ចំនួន​។

ការ​បង្ក្រាប​ល្បែងស៊ីសង​ហ្គេ​ម​បាញ់​ត្រី​នេះ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៦​ដឹកនាំ​ដោយ​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរង​ខណ្ឌ​សែន​សុខ ។

រូបភាព៖ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ បង្ក្រាប​ផ្ទះ​ហ្គេ​ម​បាញ់​ត្រី​ ដុះ​ស្លែ នៅ​​ត្រឡោក​បែក

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ហ្គេ​ម​បាញ់​ត្រី​នេះ​មាន​ម្ចាស់ ជា​មន្ត្រី​នគរបាល​ដែល​បាន​បើក​លេង​ជា​យូរ​មក​ហើយ ពុំដែល​មាន​អ្នក​ណា​ហ៊ាន​បង្ក្រាប​ឡើយ​ព្រោះ​មានការ​យោគយល់ តាំងពី​ជំនាន់​លោក​អភិបាល​ខណ្ឌ​មុន​មក​ម្ល៉េះ​។

តាម​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរង​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​លោក ប៉ិល កុសល អភិបាល​ខណ្ឌ​សែន​សុខ​ទើប​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​មក​បង្ក្រាប​តែ​ម្តង​។

លោក​អភិបាលរង​បាន​ឲ្យ​ដឹង​ទៀត​ថា​ហ្គេ​ម​បាញ់​ត្រី​ជា​ល្បែងស៊ីសង ដែល​ពុំ​មានច្បាប់​អនុញ្ញាត​ឡើយ បាន​ពង្វក់​យុវជន​អោយ​គេច​សាលា​មិន​គិត​ពី​ការ​រៀន​បាន​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​ហ្គេ​ម ។

ដោយសារ​តែ​ហ្គេ​ម​នេះ​បាន​ធ្វើ​ឲ្យ​យុវជន​ខ្លះ​បាន​លួច​ប្រាក់​ឪពុក​ម្តាយ និង​លក់​របស់របរ​យក​ប្រាក់​ទៅ​លេង​ហ្គេ​ម និង​ខ្លះ​ទៀត បាន​ប្រព្រឹត្ត​បទល្មើស​លួច​ឆក់​ប្លន់​ដើម្បី​យក​ប្រាក់​មក​លេងល្បែង​ស៊ីសង​។

លោក​អភិបាលរង​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព អាជ្ញាធរ​ខណ្ឌ​សែន​សុខ មិន​អនុញ្ញាត​ឲ្យ​មាន​ល្បែងស៊ីសង​ឡើយ​។​

ទោះបីជា​យ៉ាង នៅ​ក្នុង​ខណ្ឌ​សែន​សុខ ត្រូវ​គេ​ដឹង​ថា​មាន​កន្លែង​កត់​ឆ្នោត យ៉ាង​ធំ​ជា​ច្រើន​កន្លែង​នៅ​តាម​ផ្សារ​នានា គ្រាន់តែ​ផ្សារ​ចិន និង​ផ្សារ​ឈូក​មាន​ដូច​ផ្សារ​ត្រី​ដែល​គេ​នាំ​គ្នា​កត់​ជាប់​គ្នា​តែ​ម្តង​មិន​ទាន់​ត្រូវ​បាន​បង្ក្រាប​ឡើយ​៕

រូបភាព៖ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ បង្ក្រាប​ផ្ទះ​ហ្គេ​ម​បាញ់​ត្រី​ ដុះ​ស្លែ នៅ​​ត្រឡោក​បែក
រូបភាព៖ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ បង្ក្រាប​ផ្ទះ​ហ្គេ​ម​បាញ់​ត្រី​ ដុះ​ស្លែ នៅ​​ត្រឡោក​បែក
រូបភាព៖ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ បង្ក្រាប​ផ្ទះ​ហ្គេ​ម​បាញ់​ត្រី​ ដុះ​ស្លែ នៅ​​ត្រឡោក​បែក

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៦ ដោយមានការអនុញ្ញាតពីលោក ងិន ពេជ ព្រះអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ និងមានបញ្ជាផ្ទាល់ ពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យកម្លាំង ចម្រុះខណ្ឌចុះបង្ក្រាប ទីតាំងល្បែងហ្គេមត្រី ខុសច្បាប់មួយទីតាំង នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោក ងិន ពេជ ព្រះរាជអាជ្ញារង បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបទីតាំង នេះ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៩នាក់ (ស្រី ២នាក់) ព្រមទាំងដកហូតទូ បាញ់ត្រី ២ទូ និងម៉ូតូ Honda dream 125c ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FF-1256 មួយគ្រឿង។

សូមបញ្ជាក់ថា កម្លាំងចម្រុះខណ្ឌ បានបញ្ជូនជនសង្ស័យទាំង ៩នាក់នោះ ទៅប៉ុស្តិ៍នគរបាលស្រះចក ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី៕

រូបភាព៖ ចុះបង្ក្រាបទីតាំង ល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ មួយទីតាំង នៅសង្កាត់ស្រះចក ឃាត់ខ្លួនបាន ៩នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]