ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ព្យុះ​ភ្លៀង​មួយ ​បាន​បោកបក់​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​ទូក​ម៉ា​ស៊ីន​​មួយ​គ្រឿង​លិច​កណ្តាលទន្លេ​មេគង្គ ខណៈ​២​នាក់​ម្តាយ​និង​កូន​កំពុង​ជិះ តែ​សំណាងល្អ ត្រូវ​បាន​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​ចំនួន​៣​នាក់​ចេញ​​ទៅ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ដោយ​បាន​នាំ​ជន​រង​គ្រោះ​ទាំង​២​នាក់​មក​កំពង់​សាឡា​ង​ចាស់​វិញ ដោយ​មាន​ចូលរួម​ត្រេកអរ​រំភើប​ពី​អ្នក​ភូមិ​កំពុង​នាំ​គ្នា​ឈរ​មើល​យ៉ាង​រន្ធត់​នោះ ។

ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៤​រសៀល​ថ្ងៃ​ទី​០៥ ឧសភា ២០១៦ ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ស្ពាន​គី​ហ្ស៊ុ​ណា ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ចុះ​អន្តរាគមន៍​ហើយ ៕

រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ

ប្រភព៖ កោះសន្តិភាព

ចំណាប់អារម្មណ៍ខ្មែរឡូត

រឿងហេតុដ៏ មហាសំណាង សម្រាប់កម្មករនាវា ២នាក់ដែល អាចនៅរស់រាន មានជីវិត ពីការលង់ទឹកស្លាប់ ដោយសារតែ​ សម្រែកហៅឲ្យ ជួយរបស់ពួកគេ ត្រូវបានស្ត្រីចំណាស់ ម្នាក់ដែលត្រចៀកធ្ងន់ (មនុស្សថ្លង់) និងជាមនុស្ស តែម្នាក់គត់ដែល អាចស្តាប់ឮ សម្រែករបស់ ពួកគេ រួចក៏ទៅ បន្លឺកណ្តឹងអាសន្ន ដើម្បីឲ្យក្រុម ជួយសង្រ្គោះចេញទៅ ជួយពួកគេ ទាំងនោះ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ស្រ្តីចំណាស់ ដែលជាលេខាធិការ ចូលនិវត្តន៍ម្នាក់ ឈ្មោះថា Christine Bowden អាយុ៧៧ឆ្នាំ និងជាមនុស្ស ថ្លង់អស់ពេល ជាយូរមកហើយ បានស្តាប់ឮ សម្លេងស្រែក ហៅឲ្យជួយ ពីកម្មករនាវា ២នាក់ ដែលពួកគេជួប ឧបត្តិហេតុ លិចនាវា​ នៅក្នុងសមុទ្រ Looe នៃប្រទេស អង់គ្លេស ហើយនេះគឺជា សំណាងដ៏ល្អ បំផុតព្រោះថា Christine ទើបនឹងទិញ ឧបករណ៍ជំនួយ ក្នុងការស្តាប់ មុនថ្ងៃកើតហេតុ មួយថ្ងៃ ដែលនេះជា មូលហេតុនាំឲ្យ គាត់ស្តាប់ឮ សម្លេងស្រែកឲ្យជួយនោះ ដែលមនុស្សដទៃទៀត មិនអាចស្តាប់ឮបាន។

ប្រភពព័ត៌មាន បានបញ្ជាក់ទៀតថា ទីតាំងដែល នាវាលិចនោះ គឺស្ថិតនៅ ចំងាយជាង កន្លះគីឡូម៉ែត្រ ពីសួនច្បារនៅឯ ឆ្នេរខ្សាច់ Cornish ដែលជាកន្លែង Christine កំពុងតែ ឈរមើល បន្លែរបស់គាត់ ហើយស្របពេលនោះ គាត់ក៏បានស្តាប់ឮ សម្រែកឲ្យជួយ ចេញពីផ្ទៃសមុទ្រ យ៉ាងច្បាស់ ក្រោយមកគាត់ ក៏រត់ទៅ បន្លឺកណ្តឹងអាសន្ន ដើម្បីរាយការណ៍ ទៅដល់ក្រុម ជួយសង្រ្គោះ ឲ្យចេញប្រតិបត្តិការ ទៅជួយពួកគេ ទាំង២នោះ ឲ្យរួចផុត ពីសេចក្តីស្លាប់ បានដោយជោគជ័យ។

Christine បាននិយាយថា “នេះគឺជារឿង ដ៏មហាសំណាងមួយ ព្រោះថាបើ ថ្ងៃនោះខ្ញុំ មិនទាន់បាន ទិញឧបករណ៍ ជំនួយក្នុងការស្តាប់ ទេនោះ ពួកគេច្បាស់ជា ជួបរឿងអាក្រក់ ដែលអាចប៉ះពាល់ ដល់ជីវិត ជាមិនខាន”។

នេះគឺជារឿងហេតុ ដ៏កម្រនិង អាចនិយាយបានថា កម្មករនាវា ២នាក់នោះ ពិតជាមាន សំណាងធំ ប្រាកដមែន ដែលថាសម្រែក របស់ពួកគេ គឺពិតណាស់ មិនអាចនឹងធ្វើឲ្យ មនុស្សធម្មតា ស្តាប់ឮបាន នោះទេ ព្រោះថាចំងាយ នៅឆ្ងាយពេក តែបែរជា មានស្ត្រីចំណាស់ ដែលត្រចៀកធ្ងន់ម្នាក់ អាចស្តាប់ឮ សម្រែករបស់ពួកគេ ទៅវិញ៕

រូបភាព៖ Christine Bowden ជាមនុស្សតែម្នាក់ ដែលអាចស្តាប់ឮ សម្រែករកជំនួយ ចេញពីផ្ទៃសមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]